Saturday, May 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ៖ ពិធីជួបជុំរវាងអ្នកសារព័ត៌មាន ជាមួយប្រមុខ រាជរដ្ឋាភិបាល គ្រោងធ្វើឡើង នៅថ្ងៃទី៣ ខែឧសភា

spot_img

រាជធានីភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលើកឡើងថា ពិធីជួបជុំរវាងអ្នកសារព័ត៌មាន ជាមួយប្រមុខរាជរដ្ឋាភិបាល ដែលគ្រោងធ្វើឡើងនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ គឺស្របគ្នានៃការប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោក។ ការសម្រេចជ្រើសរើសយកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ សម្រាប់ជំនួបរវាងអ្នកសារព័ត៌មាន ជាមួយនឹងប្រមុខរាជរដ្ឋាភិបាល គឺជាការសម្រេចរបស់ សម្ដេចធិបតីនាយករដ្ឋមន្រ្ដី ក៏ដូចជាការសម្រេចរបស់រាជរដ្ឋាភិបាលផងដែរ ។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ជាប្រធានគណៈកម្មការរៀបចំ បានមានប្រសាសន៍នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំគណៈកម្មការរៀបចំពិធីរៀបចំជួបជុំរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយអ្នកសារព័ត៌មាន លើកទី៦ ឆ្នាំ២០២៤ ដើម្បីពិនិត្យឡើងវិញនូវរាល់កិច្ចការងារដែលអនុគណៈកម្មការនីមួយៗសម្រេចអនុវត្តន៍បាន និងពន្លឿនកិច្ចការងារដែលនៅសេសសល់អោយបានឆាប់រួចរាល់ ដើម្បីបង្ករភាពងាយស្រួលដល់អ្នកសារព័ត៌មានចុះឈ្មោះ និងត្រៀមចូលរួមកម្មវិធីជួបជុំរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយអ្នកសារព័ត៌មានលើកទី៦ ថ្ងៃទី០៣ ខែឧសភឆ្នាំ២០២៤ ខាងមុខនេះ ។

ដើម្បីធ្វើឱ្យកម្មវិធីដំណើរការទៅដោយរលូន និងទទួលបានជោគជ័យ ក្រសួងព័ត៌មាន បានបង្កើតគណៈកម្មការមួយដើម្បីដឹកនាំ ចាត់ចែង និងត្រួតពិនិត្យដំណើរការរៀបចំពិធីជួបជុំរវាង សម្តេចធិបតី នាយករដ្ឋមន្ត្រី ជាមួយអ្នកសារព័ត៌មានលើកទី៦ ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ ដោយធ្វើការសម្របសម្រួល និងសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធលើដំណើរការចាត់ចែង និងរៀបចំពិធីណែនាំ និងផ្តល់អនុសាសន៍ដឹកនាំដល់អនុគណៈកម្មការទាំងអស់ លើការអនុវត្តតួនាទី និងភារកិច្ច ដែលបានកំណត់ឮក្នុងការធ្វើយ៉ាងណារៀបចំកម្មវិធីអោយបានល្អ និងប្រកបដោយសាមគ្គីភាព និងភាពសប្បាយរីករាយ ។

ក្រសួងព័ត៌មាន នឹងប្រមូលនូវបញ្ហា និងកង្វល់នានាដែលស្ថានីយវិទ្យុ ទូរទស្សន៍ និងអ្នកសារព័ត៌មាន បានលើកឡើងដាក់ជាសំណើក្នុងក្របខណ្ឌរួមមួយដើម្បីដាក់ជូន សម្ដេចធិបតីនាយករដ្ឋមន្រ្ដី ពិនិត្យ និងដោះស្រាយ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×