Thursday, May 9, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមជនក្លែងជាសង្ឃដើរបិណ្ឌបាត្រ ចូលរួមក្នុងពិធីបុណ្យផ្សេងៗ ដែលរៀបចំនៅតាមបណ្ដាខេត្ដ រាជធានី ត្រូវបានដើរចូលគុកបានសម្រេច

spot_img

កំពង់ស្ពឺ ៖ យោងតាមព័ត៌មាន ទទួលបានថៃ្ងទី២២ ខែមេសា ឆ្នាំ២០២៤នេះ ចៅក្រមសាលាដំបូងខេត្តកំពង់ស្ពឺ បានសម្រេចចេញដីកាបង្គាប់ឱ្យ ឃុំខ្លួន ក្រុមក្លែងបន្លំជាសង្ឃចំនួន ១៤ នាក់ នៅពន្ធនាគារខេត្តកំពង់ស្ពឺ និងបន្ដស្វែងរកចាប់ខ្លួនមេក្លោង ជនសមគំនិត ដែលបានរត់គេចខ្លួនចេញពីវត្ដត្រពាំងព្នៅ ឃុំអមលាំង ស្រុកថ្ពង ខេត្ដកំពង់ស្ពឺ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ ២០២៤ បន្ដទៀត ។

មុខសញ្ញាក្លែងជាសង្ឃ រួមមាន ៖១.ឈ្មោះ ញុន សុខគា ។ ២.ឈ្មោះ អុីន ធី។ ៣.ឈ្មោះ ឆាន់ រដ្ឋា។ ៤.ឈ្មោះ ទឹម សុភាស់។ ៥.ឈ្មោះ ឆែម បុត្រ។ ៦.ឈ្មោះ សន ឌីណា។ ៧.ឈ្មោះ យា ភារុន។ ៨.ឈ្មោះ ញុន គឹម។ ៩.ឈ្មោះ ញុន សុជាតិ។ ១០.ឈ្មោះ ភឹម ពិសិដ្ឋ។ ១១.ឈ្មោះ ឃុំ រ៉ូត។ ១២.ឈ្មោះ ឆេង ភ័ណ្ឌ។ ១៣.ឈ្មោះ ហន ម៉េងលី និង១៤.ឈ្មោះ ញ៉ ជឿន។

តាមការបញ្ជាក់ ក្រុមនេះមានអ្នករៀបចំនុងដឹកជញ្ជូនទៅគ្រប់កន្លែងនិងឆ្លងដែនទៅក្រៅប្រទេស ដើម្បីធ្វើសកម្មភាពផងដែរ នាពេលកន្លងមក ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×