Saturday, May 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដុតកម្ទេចបំណែកសាច់មាន់បង្កកនាំចូលខុសច្បាប់ចំនួន ១៨៥ បាវ ស្មើនឹង ៣ ៧០០ គីឡូក្រាម ដែលនាំចូលគ្មានឯកសារ វេចខ្ចប់គ្មានអនាម័យ

spot_img

បន្ទាយមានជ័យ៖ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ មន្ត្រីការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៥ នៃនាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើស សហការជាមួយមន្ត្រីការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តបន្ទាយមានជ័យ និងមន្ត្រីនគរបាល ធ្វើការដុតកម្ទេចបំណែកសាច់មាន់បង្កកនាំចូលខុសច្បាប់ចំនួន ១៨៥ បាវ ស្មើនឹង ៣ ៧០០ គីឡូក្រាម ដែលនាំចូលគ្មានឯកសារ វេចខ្ចប់គ្មានអនាម័យ និងដឹកជញ្ជូនមិនត្រឹមត្រូវតាមស្តង់ដារ នាំឱ្យខូចគុណភាពមិនអាចប្រើប្រាស់បាន។

បំណែកសាច់មាន់បង្កកនេះ ត្រូវបានបង្ក្រាបនិងដកហូតពីឈ្មួញដែលដឹកជញ្ជូនតាមរថយន្តដឹកអ្នកដំណើរ ២ គ្រឿង នាំចូលមកផ្ទៃក្នុងប្រទេសដោយខុសច្បាប់ តាមច្រករបៀងក្នុងភូមិសាស្ត្រស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីយប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×