Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរស្រុកកោះសូទិនប្រឹងអភិវឌ្ឍន៍ផ្លូវដីទៅជាផ្លូវបេតុងឱ្យមាននៅគ្រប់ឃុំ

ខេត្តកំពង់ចាម: គម្រោងផ្លូវបេតុងចំនួន ៣ឃុំក្នុងនោះរួមមាន÷ ឃុំពង្រ ឃុំមហាលាភ ឃុំកំពង់រាប ដែលមានទឹកប្រាក់សរុបប្រមាណ១០០០លានរៀល ត្រូវបានបើកដាក់ឲ្យដឹងថ្លៃជាសាធារណៈនៅសាលប្រជុំសាលាស្រុកកោះសូទិន នាព្រឹកថ្ងៃទី២៣មេសាឆ្នាំ២០២៤។ ក្នុងនោះអាជ្ញាធរបានព្រមានដល់ម្ចាស់ក្រុមហ៊ុន ដែលដេញផ្លូវបានត្រូវតែស្ថាបនាផ្លូវឲ្យមានគុណភាពជៀសវាង កុំឲ្យមានការរិះគន់ពីប្រជាពលរដ្ឋបើមិនត្រូវតាមស្តង់ដារនោះក្រុមហ៊ុននឹងមិនអាចបើកប្រាក់ពីធនាគារបានឡើយ។

លោកឃុន សុវណ្ណារ៉ា អភិបាលរងស្រុកកោះសូទិនលើកឡើងថា: ចំពោះគម្រោងផ្លូវបេតុងដែលត្រូវដាក់ឲ្យដេញថ្លៃក្នុងនោះ គឺមានឃុំពង្រផ្លូវបេតុងប្រវែង៨៩៧ម៉ែត្រ ២.ឃុំមហាលាភ ផ្លូវបេតុងប្រវែង៧៦០ ម៉ែត្រ ៣.ឃុំកំពុងរាប ផ្លូវបេតុងប្រវែង៧១៦ ម៉ែត្រ ។ចំពោះសកម្មភាពការដេញថ្លៃមិនមានភាពរញ៉េរញ៉ៃណាមួយកើតឡើងនោះទេ ព្រោះបានដាក់កម្លាំងនគរបាលនិងអាវុធហត្ថយាមក្នុងបន្ទប់ដេញថ្លៃនិងច្រកចូលសាលាស្រុក។

លោកអភិបាលរងស្រុកកោះសូទិនបន្តឲ្យដឹងទៀតថា ការដេញថ្លៃផ្លូវទាំងបីឃុំនេះធ្វើយ៉ាងណាកុំដេញយកឈ្នះចាញ់ហួសហេតុ ដែលធ្វើឲ្យបាត់បង់នៅគុណភាពផ្លូវ បើក្រុមហ៊ុនស្ថាបនាមិនត្រូវតាមស្តង់ដារនោះគណៈកម្មការឃុំមិនទទួលយក។ ដូច្នេះក្រុមហ៊ុនដែលដេញបានទាំងបីឃុំនេះ សូមធ្វើយ៉ាងណាគោរពតាមបទដ្ឋានបច្ចេកទេសនិងកិច្ចសន្យាដែលមានស្រាប់។ឧទាហរណ៍ជាក់ស្ដែងនៅខេត្តផ្សេងការដេញថ្លៃគម្រោងផ្លូវតម្លៃ១៥៧លានរៀល ដោយបញ្ចុះនៅ៥០លានរៀល ដូច្នេះតម្លៃនៃការដេញនេះមានការប្រកួតប្រជែងខ្លាំងដែលធ្វើឲ្យក្រុមហ៊ុនស្ថាបនាផ្លូវនោះ ធ្វើមិនត្រូវតាមស្តង់ដារនិងបាត់បង់នូវគុណភាព។ ដើម្បីឲ្យមានការជឿជាក់គឺអាជ្ញាធរនិងមានក្រុមតាមដានពិនិត្យមើលចុះជាប្រចាំជាមួយនឹងក្រុមហ៊ុនដែលស្ថាបនាផ្លូវទាំងបីខ្សែដូច្នេះត្រូវតែនាំគ្នាធ្វើតាមស្តង់ដារហើយក៏មិនបណ្ដែតបណ្ដោយឲ្យមានភាពអសកម្មណាមួយកើតឡើង។ ក្នុងនាមអាជ្ញាធរគឺមានការត្រួតពិនិត្យមើលគម្រោងផ្លូវទាំងបីឃុំសំ ខាន់ឲ្យមានគុណភាពប្រើប្រាស់បានយូរ។ ក្រុមហ៊ុនមុននឹងមកប្រកួតប្រជែងនៃការដេញថ្លៃនេះ គឺបានព្រៀងឯកសារទុកជាស្រេចលុះពេលមកដល់ថ្ងៃដេញថ្លៃ គឺត្រូវតែយកប៊ីតដាក់នៅក្នុងប្រអប់សំបុត្រហើយអាជ្ញាធរ មិនបណ្ដោយឲ្យមានបញ្ហាមិនប្រក្រតីណាមួយកើតឡើងដែរ។ អាជ្ញាធរសូមក្រើនរំលឹកដល់ក្រុមហ៊ុនដែលដេញថ្លៃបាន សូមស្ថាបនាផ្លូវឲ្យមានគុណភាពនិងប្រើប្រាស់បានយូរងាយស្រួលពលរដ្ឋធ្វើដំណើរ។

លោកឡី មិច នាយករងរដ្ឋបាលសាលាខេត្តបានលើកឡើងថា ការដេញថ្លៃនៅក្នុងខេត្តកំពង់ចាមឆ្នាំ ២០២៣ កន្លងទៅឃើញថាមានភាពល្អប្រសើរច្រើនបើប្រៀបធៀបជាមួយបណ្ដើរខេត្តដទៃទៀតទូទាំងប្រទេសកម្ពុជា។ ជាមួយនោះសូមអ្នកសារព័ត៌មានអនឡាញមិនត្រូវឡាយដើម្បីឲ្យបាន view ច្រើនបង្កើតនៅភាពល្បីដែលនាំឱ្យប៉ះពាល់មុខមាត់របស់រដ្ឋបាលខេត្ត ដូច្នេះមិនអនុញ្ញាតឱ្យមាននោះទេសូមគោរពក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន។ មួយវិញទៀតបើពិនិត្យមើលឃើញការដេញថ្លៃមានភាពមិនត្រឹមត្រូវ។ ដូច្នេះសូមសួរទៅគណៈកម្មការឃុំដែលជាអ្នកគ្រប់គ្រង។ ហើយបើដំណើរការពេលដេញថ្លៃនៅសាលាស្រុកកោះសូ ទិនមើលទៅមានភាពរញ៉េរញ៉ៃពេក។ ដូច្នេះក្នុងនាមឯកឧត្តមអភិបាលខេត្ត អាចនឹងត្រូវរំសាយចោលលើកពេលដេញថ្លៃទៅថ្ងៃក្រោយ បើមានភាពមិនប្រក្រតីនោះ៕ រក្សាសិទ្ធដោយ ៖ ភ្នំប្រុសភ្នំស្រី

×