Saturday, May 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រលែងលេងនឹងភ្លើង ច្បាស់ណាស់នឹងរលាកភ្លើង, លោក ជូន គន្ធា មេខ្លោងប្រកាសចែកដីឥតគិតថ្លៃ ត្រូវសមត្ថកិច្ចចាប់ខ្លួនហើយ

spot_img

ខេត្តកំពង់ស្ពឺ ÷ ត្រូវនឹងអ្វីដែលមហាជនគិតទុកជាមុនពេកណាស់អំពីការតម្រុយឆបោកប្រជាពលរដ្ឋរឿងចែកដីឱ្យឥតគិតថ្លៃ ប៉ុន្តែយកលុយថ្លៃឈូសឆាយ និងរដ្ឋបាល, ពេលនព គឺកម្លាំងនគរបាល បានចុះទៅឃាត់ខ្លួន លោក ជួន គន្ធា មេខ្លោងរឿងចែកដីនេះហើយ តាមដីការបស់តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤នេះ ពាក់ព័ន្ធនឹងការយកដីរដ្ឋទៅចែកជូនប្រជាពលរដ្ឋនៅឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ការចាប់ខ្លួនលោក ជួន គន្ធា នេះ ធ្វើឡើងនៅក្នុងភោជនីយដ្ឋានម្លប់ជម្ពូត្រជាក់ចិត្ត ក្នុងទឹកដីសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់ លោក ទិន សុចិត្រា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។ ក្នុងដីការបស់តុលាការ បានចោទប្រកាន់ លោក ជួន គន្ធា ពីបទ «ប៉ុនប៉ងឆបោក និងញុះញង់ឱ្យមានការប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ប្រព្រឹត្តធ្វើឡើងកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ នៅចំណុចភូមិរោងម៉ាស៊ីន និងភូមិធ្នៀរ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ក្រោយទទួលបានដីការបស់តំណាងអយ្យការ អមសាលាដំបូងខេត្តកំពង់ស្ពឺភ្លាម កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញវេលាម៉ោង១៤៖២៥នាទី ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ បានរៀបចំជើងព្រួល បែបផែន ចុះសហការជាមួយសមត្ថកិច្ច នៃស្នងការដ្ឋានខេត្តកំពង់ស្ពឺ ឈានទៅដល់ការឃាត់ខ្លួន លោក ជួន គន្ធា មេខ្លោងប្រកាសចែកដីឥតគិតថ្លៃនេះ នៅក្នុងភោជនីយដ្ឋាន ម្លប់ជម្ពូត្រជាក់ចិត្ត ផ្លូវលេខ១៩៧២ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ, ពេលនេះសមត្ថកិច្ចកំពុងធ្វើនីតិវិធី សួរនាំ និងកសាងសំណុំរឿង៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN

spot_img
×