Tuesday, February 4, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃនេះ ក្បាច់គុនល្បុក្កតោកម្ពុជា ប៉ះជាមួយ ក្បាច់គុនសាវលីងចិន នៅឯប្រាសាទបាយ័ន ខេត្តសៀមរាប

ខេត្តសៀមរាប ÷ ថ្ងៃនេះ (ទី 24 ខែមេសា ឆ្នាំ២០២៤) ក្រុមក្បាច់គុនសាវលីងចិន និងក្រុមក្បាច់គុនល្បុកតោកម្ពុជា បានចាប់ផ្ដើមសម្ដែងជូនសាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នៅឯបរិវេណខាងជើង នៃប្រាសាទបាយ័ន ខេត្តសៀមរាប ដែលនេះជាព្រឹត្តិការណ៍ដ៏រំភើបមួយ ខណៈប្រជាពលរដ្ឋក៏ដូចជា ជនានុជន នានា ធ្លាប់តែបានឃើញការបញ្ចេញក្បាច់គុនសាវលីងចិន និងក្បាច់គុនល្បុក្កតោកម្ពុជា នេះ តាមរយៈខ្សែភាពយន្តវីដេអូប៉ុណ្ណោះ តែថ្ងៃនេះ អ្នកដែលទៅទស្សនារមណីយដ្ឋានអង្គរ អាចឆ្លៀតចូលទៅមើលការសម្ដែងផ្ទាល់ នឹងបានឃើញច្បាស់នឹងភ្នែក។

គួរបញ្ជាក់ថា ចាប់ផ្ដើមចេញដំណើរ «ឆ្នាំផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន២០២៤» ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ បានទទួលជួបពិភាក្សាការងារជាមួយ លោក ស៊ុន សូវកាង (Sun Shougang) សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិនខេត្តហឺណាន និងជាអភិបាលរងប្រតិបត្តិខេត្តហឺណាន នៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការជំរុញកិច្ចប្រតិបត្តិការរវាងក្រសួងទេសចរណ៍កម្ពុជា និងរដ្ឋបាលខេត្តហឺណាន ឆ្ពោះទៅអភិវឌ្ឍន៍វិស័យទេសចរណ៍ សង្គម សេដ្ឋកិច្ច។

ឯកឧត្តម សុខ សូកេន បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់ លោក ស៊ុន សូវកាង និងដែលបានគាំទ្រដល់ស្មារតី “ឆ្នាំនៃការផ្លាស់ ប្តូរ ប្រជាជន និងប្រជាជនកម្ពុជា-ចិន២០២៤” តាមរយៈកិច្ចសហការរៀបចំ “ការសម្តែងក្បាច់គុនសាវលីញ និងល្បុក្កតោនៅអង្គរ” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅបរិវេណខាងជើងប្រាសាទបាយ័ន ខេត្តសៀមរាប ដើម្បីជួយដល់ការទាក់ទាញទេសចរអន្តរជាតិ ជាពិសេសទេសចរចិន មកកាន់ខេត្តសៀមរាប ប្រទេសកម្ពុជា។

សូមបញ្ជាក់ថា មុនការសម្ដែងក្បាច់គុនសាវលីងចិន និងល្បុក្កតោកម្ពុជានេះ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ក្រុមសម្ដែងក្បាច់គុនល្បុក្កតោកម្ពុជា និងក្បាច់គុនសាវលីងចិន បានហាត់សមរួមគ្នា ដើម្បីត្រៀមក្នុងកម្មវិធី “ការសម្ដែងក្បាច់គុនសាវលីង និងគុនល្បុក្កតោកម្ពុជា នៅអង្គរ (When Shaolin Meets Bokator at Angkor)” ។ ការសម្ដែងនេះ គឺជាយុទ្ធនាការ “ឆ្នាំ នៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជនកម្ពុជា-ចិន២០២៤” ដែលរៀបចំឡេីងនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅឯបរិវេណខាងជើងប្រាសាទបាយ័ន ខេត្តសៀមរាប៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN

×