Monday, May 6, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការសម្ដែងក្បាច់គុនសាវលីញនិងគុនល្បុក្កតោ នៅអង្គរ ក្រោមយុទ្ធនាការ “ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន-ប្រជាជនកម្ពុជាចិន២០២៤”

spot_img

សៀមរាប ៖ ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលប្រជាជនខេត្តហឺណាន និងរដ្ឋបាលខេត្តសៀមរាប រៀបចំព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ទេសចរណ៍ និងព្រឹត្តិការណ៍សម្ដែងក្បាច់គុនល្បុក្កតោ និងក្បាច់គុនសៅលីង នៅលើដែនដីអតីតក្រុងអង្គរធំ នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នេះ។

នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ក្រសួងទេសចរណ៍សហការជាមួយរដ្ឋបាលខេត្តសៀមរាប បានរៀបចំពិធីក្រុងពាលីសុំសេចក្ដីសុខក្នុងព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ទេសចរណ៍ និងកម្មវិធី “ការសម្ដែងក្បាច់គុនសាវលីញនិងគុនល្បុក្កតោនៅអង្គរ (When Shaolin Meets Bokator at Angkor)” ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ ផាន់ណារ៉ា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ សូកេន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងលោក យុន លីនណេ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប នៅទីតាំងខាងជើងប្រាសាទបាយ័ន ខេត្តសៀមរាប។ គួរបញ្ជាក់ផងដែរថា កម្មវិធី “ការសម្ដែងក្បាច់គុនសាវលីញនិងគុនល្បុក្កតោនៅអង្គរ (When Shaolin Meets Bokator at Angkor)” រៀបចំឡេីងក្រោមយុទ្ធនាការ “ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន-ប្រជាជនកម្ពុជាចិន២០២៤” នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។

ការរៀបចំព្រឹត្តិការណ៍នេះឡើង ក្នុងគោលបំណងផ្សព្វផ្សាយគោលដៅទេសចរណ៍រួមគ្នារវាងខេត្តហឺណាន និងខេត្តសៀមរាប រួមជាមួយការសម្តែងរួមគ្នារវាងក្បាច់គុនសៅលីញ និងក្បាច់គុនល្បុកត្តោ។ ព្រឹត្តិការណ៍នេះមានការចូលរួមពីលោក សុខ សូកេន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងភាគីចិន មន្ត្រីក្រសួងស្ថាប័នពាក់ព័ន្ធ ព្រមទាំងអ្នកចូលរួមទស្សនាជាច្រើនរយនាក់។

ព្រឹត្តិការណ៍នេះសំដៅទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរ និងវិនិយោគិនចិនឱ្យមកទស្សនា និងវិនិយោគនៅកម្ពុជា កាន់តែច្រើនថែមទៀត ក៏ដូចជាចូលរួមអបអរសាទរដល់ការអនុវត្តយុទ្ធនាការ «ទស្សនាសៀមរាប ឆ្នាំ២០២៤» និង «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤» ផងដែរ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×