Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរស្នើដល់ក្រុមហ៊ុនដេញផ្លូវ បានទាំងបួនខ្សែត្រូវគោរពបទដ្ឋាន ឲ្យមានគុណភាពនិងស្តង់ដារ

spot_img



ខេត្តត្បូងឃ្មុំ: ផ្លូវក្រាលគ្រួសក្រហម២ខ្សែនិងផ្លូវបេតុងចំនួន២ខ្សែដែលមានទឹកប្រាក់សរុបប្រមាណជិត៦០០លានរៀល ត្រូវបានរៀបចំដាក់ឲ្យដេញថ្លៃជាសាធារណៈដោយធ្វើឡើងនៅសាលាឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ នាព្រឹកថ្ងៃទី ៦ឧសភា ឆ្នាំ២០២៤។ គឺដើម្បីប្រយោជន៍ឲ្យកសិករងាយស្រួលដឹកកសិផលមកកាន់លំនៅឋាននិងងាយស្រួលក្នុងការធ្វើដំណើរមិនថាយប់ឬថ្ងៃឡើយ។

លោកស៊ឹម ប៊ុនអៀន អធិបាលរងស្រុកក្រូចឆ្មារបានលើកឡើងឲ្យដឹងថា: នៅក្នុងស្រុកក្រូចឆ្មាទាំងមូលមានចំនួន ១២ឃុំ ហើយជារៀងរាល់ឆ្នាំត្រូវបានលោកមេឃុំរៀបចំដាក់ឲ្យដេញថ្លៃផ្លូវក្រាលគ្រោះក្រហមនិងផ្លូវបេតុងនៅក្នុងឃុំរបស់ខ្លួន។សម្រាប់បង្កលក្ខណៈឱ្យប្រជាពលរដ្ឋមិនថាក្មេងឬចាស់ងាយស្រួលក្នុងការធ្វើដំណើរជាមួយនោះតាមដងផ្លូវបេតុងក៏បានបំពាក់នៅអំពូលសូឡាសម្រាប់បំភ្លឺពេលយប់ផងដែរ។ ចំពោះកញ្ចប់ថវិកាដែររាជរដ្ឋាភិបាលទម្លាក់មកអាស្រ័យទៅលើឃុំដែលមានប្រជាពលរដ្ឋរស់នៅតិចឬច្រើន គឺត្រូវបានអភិវឌ្ឍន៍តាមជំហានថវិកាដែលមាននៅក្នុងដៃ។

លោកអភិបាលរងស្រុករូបនេះបានបន្តហើយដឹងទៀតថាចំពោះដំណើរការដេញថ្លៃដោយធ្វើឡើងចំនួនពីរឃុំក្នុងនោះមានឃុំកំពង់ទ្រាស÷
១.ផ្លូវបេតុងប្រវែង២០០ ម៉ែត្រ មានក្រុមហ៊ុនចំនួន៥ ចូលរួមប្រកួតប្រជែងដោយដេញបានលើក្រុមហ៊ុនលន់ រិទ្ធី
ក្នុងតម្លៃ១១០លានរៀល។
២.ផ្លូវក្រាលគ្រួសក្រហម២០០០ម៉ែត្រមានក្រុមហ៊ុនចំនួន៤ ចូលរួមប្រកួតប្រជែងបានលើក្រុមហ៊ុនលន់ រិទ្ធីតម្លៃ១៧៥លានរៀល។
៣.ផ្លូវក្រាលគ្រោះក្រហមប្រវែង១៥០០ ម៉ែត្រ នៅឃុំប៉ើស១ មានក្រុមហ៊ុនចំនួន ៣ចូលរួមប្រកួតប្រជែង បានលើក្រុមហ៊ុនលន់ រិទ្ធី តម្លៃ១៤៣លានរៀល។
៤.ផ្លូវបេតុងប្រវែង២៣៤ម៉ែត្រមានក្រុមហ៊ុនចំនួន៣ ចូលរួមប្រកួតប្រជែងបានលើក្រុមហ៊ុនលន់ រិទ្ធី ក្នុងតម្លៃជាង១២០លានរៀល។ សម្រាប់ឃុំកំពង់ទ្រាសផ្លូវបេតុងមកដល់ពេលនេះអភិវឌ្ឍន៍បានប្រមាណ៧០% ហើយ។ចំណែកផ្លូវក្រាលគ្រួសក្រហមគឺត្រូវបានអាជ្ញាធរបន្តយកចិត្តទុកដាក់។ដោយធ្វើទៅដល់ស្រែចម្ការរបស់ពលរដ្ឋតែម្ដងងាយស្រួលដល់ពួកគាត់ដឹកកសិផលមកកាន់ទីផ្សារ។ ចំណែកនៅឃុំប៉ើស១ ផ្លូវបេតុងនៅសល់តែមួយភូមិប៉ុណ្ណោះ។
ក្រៅពីនេះត្រូវបានអភិវឌ្ឍន៍ទៅតាមដំណាក់កាលរបស់ថវិកាដែលមានជាមួយនោះមានផ្លូវបេតុងមួយខ្សែសប្បុរសជនបានជួយស្ថាបនាដោយតភ្ជាប់ដល់ព្រំប្រទល់ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ។

អភិបាលរងស្រុកក្រូចឆ្មារបញ្ជាក់ថា ផ្លូវក្រាលគ្រួសក្រហមពិតជាមានសារៈសំខាន់នៅពេលដែលទឹកទន្លេឡើងមកជនលិចទឹកហូរកាត់ផ្លូវគឺមិនខូចដូចផ្លូវដីធម្មតាទេ។ ពីមួយអាណត្តិទៅមួយអាណត្តិរាជរដ្ឋាភិបាលកម្ពុជាបានទម្លាក់កញ្ចប់ថវិកាមកមូលដ្ឋានដើម្បីអភិវឌ្ឍន៍ភូមិឋានគឺមានការកើនឡើងជាលំដាប់ដោយសារប្រទេសជាតិមានការរីកចម្រើន។ជាមួយនោះសំណូមពរដល់ក្រុមហ៊ុនលន់រិទ្ធីដែលដេញថ្លៃបានគម្រោងទាំងបួនខ្សែនេះធ្វើយ៉ាងណាស្ថាបនាផ្លូវបេតុងនិងផ្លូវក្រាលគ្រោះក្រហមឲ្យមានគុណភាពតាមស្តង់ដារបច្ចេកទេសដែលបានកំណត់មាននៅក្នុងសៀវភៅកិច្ចសន្យា។សូមបញ្ជាក់ថាទិដ្ឋភាពនៃការដេញថ្លៃបានប្រព្រឹត្តទៅធម្មតាមិនមានសកម្មភាពចាប់ទាញអាវទាញខោអ្នកណាម្នាក់នោះទេ៕ រក្សាសិទ្ធិដោយ៖ ភ្នំប្រុសភ្នំស្រី

spot_img
×