Saturday, May 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បង្ហាញឈ្មោះក្រុមហ៊ុន/គម្រោងចំនួន ៧ ដែលប្រកបអាជីវកម្មអភិវឌ្ឍដីឡូត៍ដោយគ្មានអាជ្ញាបណ្ណ

spot_img

ភ្នំពេញ ៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ នៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២៤ បានចេញសេចក្តីជូនដំណឹងថា និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ (ន.អ.ប.) សូមធ្វើបច្ចុប្បន្នភាពសេចក្តីជូនដំណឹងចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ស្តីពីឈ្មោះក្រុមហ៊ុន/គម្រោងដែលប្រកបអាជីវកម្មអភិវឌ្ឍដីឡូត៍ដោយគ្មានអាជ្ញាបណ្ណពី ន.អ.ប. ដូចមានឈ្មោះក្នុងតារាងខាងក្រោម។

នាមករណ៍ក្រុមហ៊ុន និងឈ្មោះគម្រោង ៖
០១ ) ក្រុមហ៊ុន ដែនដី អង្គរ អឹមផាយអី ឯ.ក គម្រោង “ដែនដី អាណាចក្រអង្គរ” ទីតាំងគម្រោង ភូមិព្រៃតុម្ព ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត

០២) ក្រុមហ៊ុន ខេភី រៀល អ៊ីស្ទេត ឯ.ក គម្រោង “ដីឡូត៍ ម៉ន ដានី”ទីតាំងគម្រោងភូមិច្បារអំពៅ ឃុំព្រៃខ្នង ស្រុកទឹកឈូ ខេត្តកំពត

០៣) ក្រុមហ៊ុន កំពត អេមផាយ ផាក ឌីវេឡុបម៉ិន ឯ.ក គម្រោង “កំពឥរីវើផាក”ទីតាំងគម្រោងភូមិអន្លង់គតិ ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត

០៤) ក្រុមហ៊ុន កំពត ហ្គ្រីនលែន ប្រជីធី ឯក គម្រោង “ចំការលំហែកាយ”ទីតាំងគម្រោងភូមិដំណាក់អំពិល ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត

០៥) ក្រុមហ៊ុន ដង្ខៅ អ៊ិនវេសម៉ិន ឯក គម្រោង “ដង្ខៅអចលនទ្រព្យ ក្រុងកំពង់ឆ្នាំង”ទីតាំងគម្រោងភូមិប្រស្មីប ឃុំប្រលឹប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង

០៦) ក្រុមហ៊ុន ដាប់បិល ណាញ ឯ.ក គម្រោង “មរតកទំព័រមាស”ទីតាំងគម្រោងភូមិហោងទ្វាវ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

០៧) ក្រុមហ៊ុន វិចិត្រ ដារ៉ា អេនធើប្រាយ ឯក គម្រោង “បុរី រឺសិត មណ្ឌលគិរី”ទីតាំងគម្រោងភូមិពូក្រែង ឃុំដាក់ដាំ ស្រុកអូរាំង ខេត្តមណ្ឌលគីរី

ដូចនេះ សូមសាធារណជនទាំងអស់ត្រូវមានការប្រុងប្រយ័ត្នក្នុងការលក់ ទិញ ជួល ឬចូលរួមធ្វើអាជីវកម្ម ពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុនអភិវឌ្ឍអចលនវត្ថុដែលគ្មានអាជ្ញាបណ្ណទាំង ០៧ ខាងលើ ដែលអាចធ្វើឱ្យខាតបង់៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×