Saturday, May 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន ស្ដីបន្ទោសតារាចម្រៀងបាត់មុខ សំពូន មីដាដា ថា អត់កំណើត បំផ្លាញខ្លួនឯងហើយ ចង់បំផ្លាញសម្ដេចទៀត !

spot_img

រាជធានីភ្នំពេញ ÷ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍តាមការបង្ហោះសារក្នុងបណ្ដាញសង្គមហ្វេសប៊ុក ទៅកាន់តារាចម្រៀងបាត់មុខ លោក សំពូន មីដាដា ថា កូនប្រុស ពុកម៉ែមានចិត្តចង់ជួយកូន តែកូនមិនត្រឹមតែបំផ្លាញខ្លួនឯងប៉ុណ្ណោះទេ គឺកូនចង់បំផ្លាញដល់ពុកម៉ែថែមទៀតតាមរយ:ការបង្ហោះសាររំលឹករឿងពុកម៉ែផ្ដល់ថវិកាជូនកូន ចំនួន ៦,៧លានដុល្លារបែបនេះទៅវិញ។

ក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នាយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ សម្ដេចតេជោ បានសរសេរជាសារផ្សាយជាសាធារណ: ក៏ដូចជាផ្ញើជូន លោក សំពូន មីដាដា ថា លោកសាពូនមីដាដា បានបង្ហោះសារ ដោយនិយាយថា ខ្ញុំ និង ភរិយា បានជួយគាត់ ចំនួន ៦,៧លានដុល្លារ ព្រមទាំងផ្ទះ និងឡាន, ច្រើនណាស់កូន បើកូនទទួលបានមែន តើកូនយកទៅណា?។

តើកូនឆ្កួត ឬក៏ឡប់ ឬចង់អួតទៅអ្នកដទៃ? ជាង១០ឆ្នាំមុន ពុកម៉ែ បានហៅកូនទាំងពីរ និងចៅ ទៅលេងផ្ទះនៅឯវិមានឯករាជ្យ និងបានផ្តល់ប្រាក់ ៣០មុឺនដុល្លារ សម្រាប់ពួកកូនទិញផ្ទះនៅ។ ក្រោយមកដោយឃើញថា មារយាទកូនទាំងពីរមិនកើត ពុកម៉ែបដិសេធមិនជួយកូនទៀតទេ ទោះកូនបានសុំមកទៀតដើម្បីបង់រំលោះផ្ទះដែលកូនប្រាប់ថា ទិញផ្ទះ ចំនួន ៤ ដែលគ្មានលុយបង់រំលោះឱ្យគេ។

កូនប្រុស ពុកម៉ែ មានចិត្តចង់ជួយកូន តែកូនមិនត្រឹមតែបំផ្លាញខ្លួនឯងទេ តែកូនចង់បំផ្លាញដល់ពុកម៉ែតាមរយ:ការបង្ហោះសារបែបនេះទៅវិញ។ លុយជិត៧លានដុល្លារ វាច្រើនណាស់ដែលពុកគ្មានលទ្ធភាពផ្តល់ឱ្យកូននោះឡើយ។

ចំណែក លោក សាពូន មីដាដា តារាចម្រៀងមានឈ្មោះបោះសំឡេងគ្រាន់បើកាលពីជាង ១៥ឆ្នាំមុន បានសរសេរខ្លឹមសារបង្ហោះក្នុងទំព័រហ្វេសប៊ុករបស់លោក មុនសាររបស់សម្ដេចតេជោ ១៥ម៉ោង ថា សម្ពាយបុណ្យកុសល លាភជ័យព្រះឥន្ទប្រទានកាលពីជាង ១១ឆ្នាំមុន , ប្រាក់ ៦លាន៧សែនដុល្លារ ព្រមទាំងផ្ទះវីឡានៅបុរីប៉េងហួតបឹងស្នោ និងឡានមែរសឺដេស ពណ៌ក្រហម ខ្សែ.ក ៥តម្លឹង ស្រោបពេជ្រ ១២ការ៉ាត ដែលសម្តេចពុក និងសម្តេចម៉ែ ប្រទានឱ្យមកកូនៗ ត្រូវបានរលាយដោយដៃខ្ញុំបាទ, ខ្ញុំបាទជាបុរសកញ្ជើធ្លុះ អតីតភរិយាខ្ញុំបាទគាត់ស្លូតស្មោះត្រង់ណាស់ គាត់មិនបានដឹងរឿងអ្វីទេ សូមសម្តេចពុកសម្តេចម៉ែ មេត្តាករុណាអនុគ្រោះផងទាន ( មហាគុណធំធេងណាស់ ) កូនសូមសច្ចាកើតគ្រប់ជាតិណាៗ កូនសូមបម្រើដោយឆន្ទ:ស្មោះត្រង់បំផុតចំពោះ សម្តេចពុក សម្តេចម៉ែ គ្រប់ៗជាតិ ព្រះបាទទានប្រោស៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN

spot_img
×