Saturday, May 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំចំនួន ៤ ដាក់ដេញថ្លៃធ្វើផ្លូវបេតុង ទទួលបានជាង ៧០០លានរៀល អាជ្ញាធរសំណូមពរឱ្យក្រុមហ៊ុនស្ថាបនាមានគុណភាព

spot_img

ខេត្តកំពង់ចាម: ពីមួយឆ្នាំទៅមួយឆ្នាំនៅគ្រប់ឃុំត្រូវបានអភិវឌ្ឍពីផ្លូវដីទៅជាផ្លូវបេតុងនឹងផ្លូវក្រាលកៅស៊ូ ដើម្បីបង្កងភាពងាយស្រួលដល់ពលរដ្ឋធ្វើដំណើរ។ ជាក់ស្ដែងឃុំចំនួន៤ ត្រូវបានរៀបចំដំណើរការដាក់ឲ្យដេញថ្លៃ ផ្លូវបេតុងជួសជុលផ្លូវដី មានទឹកប្រាក់ប្រមាណ៧០០លានរៀល ត្រូវបានរៀបចំដាក់ឲ្យដេញថ្លៃជាសាធារណៈនាព្រឹកថ្ងៃទី២៤មេសា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាស្រុកព្រៃឈរ ជាមួយនោះអាជ្ញាធរបានក្រើនរំលឹកដល់ក្រុមហ៊ុនដែលដេញថ្លៃបានធ្វើយ៉ាងណាឱ្យមានគុណភាពតាមស្តង់ដាបច្ចេកទេសដែលមាននៅក្នុងសៀវភៅកិច្ចសន្យា។

លោកលី ប៊ុនអ៊ន អភិបាលរងស្រុកព្រៃឈរបានលើកឡើងថា: ចំពោះការដេញថ្លៃឃុំចំនួន៤ ក្នុងនោះរួមមាន÷
១.ឃុំគរ គម្រោងកសាងលូមូលដោះទឹកប្រាំខ្សែមានប្រវែង៤៩៥ម៉ែត្រ ចាក់បំពេញលើខ្នងលូមានទទឹង៤ម៉ែត្រ។តម្លៃដាក់ឲ្យដេញថ្លៃជាង២៥៦លានរៀល។
២.ឃុំក្រូច គម្រោងជួសជុលផ្លូវដីប្រវែង ៩៩៦ម៉ែត្រទទឹង៤ម៉ែត្រ ហ្នឹងលូតូកាត់ផ្លូវមួយកន្លែងសម្រាប់តម្លៃដាក់ឲ្យដេញថ្លៃជាង៦៩លានរៀល។
៣.ឃុំល្វា សាងសង់ផ្លូវបេតុងអាមេប្រវែង៥៣៦ម៉ែត្រទទឹង៤ម៉ែត្រ តម្លៃដាក់ឲ្យដេញថ្លៃជាង៣០៤លានរៀល។
៤.ឃុំស្រង៉ែ ជួសជុលផ្លូវក្រាលក្រួសក្រហមប្រវែង៤៥០ម៉ែត្រទទឹង៤ ម៉ែត្រតម្លៃដាក់ឲ្យដេញថ្លៃជាង៣០លានរៀល។

អភិបាលរងស្រុករូបនេះបន្តហើយដឹងទៀតថា ដើម្បីឲ្យការដេញថ្លៃមានដំណើរការរលូនហ្នឹងលទ្ធផលទទួលយកបាននោះ គណៈកម្មការលទ្ធកម្មនិងអ្នកដេញថ្លៃត្រូវអនុវត្តគោលការណ៍មួយចំនួនដូចខាងក្រោម÷
១.អនុវត្តតាមនីតិវិធីនៃកិច្ចការលទ្ធកម្មគម្រោងមូលនិធិឃុំសង្កាត់ដែលមានចែងក្នុងសៀវភៅណែនាំនៃការអនុវត្តគម្រោងមូលនិធិឃុំសង្កាត់។
២.ចូលដាក់សំណើដេញថ្លៃតាមឃុំម្ដងម្នាក់ៗរហូតដល់ដាក់សំណើបានចប់សព្វគ្រប់។
៣.អ្នកទទួលដាក់សំណើដេញថ្លៃត្រូវដាក់តាមការរៀបចំរបស់គណៈកម្មការ។
៤.ត្រូវរក្សាភាពស្ងៀមស្ងាត់សេចក្តីថ្លៃថ្នូរនិងក្រមសីលធម៌ឲ្យបានសមរម្យក្នុងការដាក់សំណើ។
ចំពោះអ្នកដេញថ្លៃជាប់ត្រូវអនុវត្តឱ្យបានត្រឹមត្រូវទៅតាមគំនូសឆ្លងបច្ចេកទេសនិងលក្ខខណ្ឌនានាដែលមានចែងក្នុងសៀវភៅការអនុវត្តគម្រោងមូលនិធិឃុំសង្កាត់។

លោកឡី មិច នាយករងរដ្ឋបាលខេត្តបានលើកឡើងហើយដឹងដែរថា ចំពោះការដេញថ្លៃនាពេលនេះគឺទាមទារឱ្យតំណាងក្រុមហ៊ុន ដែលចូលរួមទាំងអស់ត្រូវរក្សានៅសណ្ដាប់ធ្នាប់ឲ្យបានល្អនិងជៀសវាងកុំឲ្យមានភាពរញ៉េរញ៉ៃណាមួយកើតឡើងក្នុងអំឡុងពេលដេញថ្លៃ។ សម្រាប់ឆ្នាំ២០២៥ខាងមុខរដ្ឋបាលខេត្តនិងយកចិត្តទុកដាក់ធ្វើយ៉ាងណាចុះពិនិត្យ។ ហ្នឹងតាមដានមើលការដេញថ្លៃឃុំសង្កាត់នៅក្នុងខេត្តកំពង់ចាមឲ្យដំណើរការប្រព្រឹត្តទៅបានល្អ។ រូបលោកសំណូមពរដល់អ្នកដែលចូលរួមដេញថ្លៃ ហើយនៅក្នុងដៃមានកាន់បីតសូមក្រោកឡើងដើរមកដាក់នៅក្នុង
ហិតដែលខ្លួនត្រូវដាក់ជៀសវាងកុំឱ្យមានអ្នកទាញដៃទាញជើង។ ក្នុងនាមរដ្ឋបាលខេត្តសូមផ្ដាំផ្ញើទៅដល់គណៈកម្មការឃុំទាំងបួន ដែលត្រូវបានដាក់ឲ្យដេញថ្លៃធ្វើយ៉ាងណា ត្រូវគិតគូរពីគម្រោងឲ្យមានគុណភាពតាមស្តង់ដារបច្ចេកទេស។សម្រាប់ផ្លូវបេតុងប្រវែង ៥៣៦ម៉ែត្រ តម្លៃដាក់ឲ្យដេញថ្លៃជាង ៣០៤លានរៀល ដោយដាក់បានតែមួយក្រុមហ៊ុននោះនឹងសុំគោលការណ៍ពីឯកឧត្តមអភិបាលខេត្ត ដើម្បីបើកសំណើនាពេលណាមួយសមស្រប៕ រក្សាសិទ្ធដោយ ៖ ភ្នំប្រុសភ្នំស្រី

spot_img
×