Saturday, May 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លើកឡើងអំពី មូលដ្ឋានគ្រឹះនៃទំនាក់ទំនងរវាងកម្ពុជា-សហរដ្ឋអាមេរិក ក្រោមក្របខណ្ឌកម្មវិធីជំនួយបរទេសនានា

spot_img

ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្ដែងការគួរសម និងជម្រាបលា មុនពេលឯកឧត្តមឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិនៅកម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានាព្រឹកថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤។

ក្នុងជំនួបនាឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូតបានពិភាក្សាលើប្រធានបទនានាជាច្រើន នៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ដោយក្នុងនោះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានមានប្រសាសន៍លើកឡើងអំពី មូលដ្ឋានគ្រឹះនៃទំនាក់ទំនងរវាងកម្ពុជា-សហរដ្ឋអាមេរិក ក្រោមក្របខណ្ឌកម្មវិធីជំនួយបរទេសនានា (Foreign Assistance) កត់សម្គាល់ដូចជាគម្រោង “USAID” ជាដើម ដែលគម្រោងទាំងអស់នេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការងារជាច្រើន ពង្រឹងសមត្ថភាពយុវជនកម្ពុជា ព្រមទាំងអាចរួមចំណែកជំរុញឱ្យកម្ពុជាសម្រេចបាននូវផែនការជាតិឆ្នាំ២០៣០ និងឆ្នាំ២០៥០របស់ខ្លួនផងដែរ។ បន្ថែមពីនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងការកោតសរសើរកម្ពុជា ដោយហេតុថាស្របពេលដែលពិភពលោក ស្ថិតក្នុងភាពច្របូកច្របល់នៃស្ថានភាពរបស់ប្រទេសមីយ៉ាន់ម៉ា និងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនផងនោះ កម្ពុជាបានរៀបចំយ៉ាងល្អប្រសើរក្នុងការទទួលប្រធានាធិបតី Joe Biden នាពេលកន្លងទៅ ព្រមទាំងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ក្នុងការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២ផងដែរ។

លើកឡើងក្នុងកិច្ចប្រជំុនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងជូនពរចំពោះ ឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបានសម្រេចជោគជ័យក្នុងការបំពេញបេសកកម្មការងារនៅកម្ពុជា ពង្រឹងទំនាក់ទំនងទ្វេភាគី ព្រមទាំងកិច្ចសហប្រតិបត្តិការនានា និងការចូលរួមក្នុងការកសាងសមត្ថភាពយុវជនកម្ពុជាជាច្រើនផងដែរ។ ឆ្លៀតពេលក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្នើសុំឱ្យសហរដ្ឋអាមេរិកបន្តគាំទ្រលើការកសាងសមត្ថភាព ពិសេស ជូនមន្ត្រីក្រោមក្រមខណ្ឌក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផងដែរ។

បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូន ឯកឧត្តមឯកអគ្គរដ្ឋទូតផងដែរ អំពីគម្រោងគោះទ្វារវិនិយោគរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រីដោយផ្ទាល់ ទៅសហរដ្ឋអាមេរិក ដើម្បីទាក់ទាញវិនិយោគិន ដែលគ្រោងនឹងរៀបចំក្នុងពេលឆាប់ៗខាងមុខនេះ៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×