Saturday, May 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រំពឹងយ៉ាងមុតមាំថារបៀងឧស្សាហកម្ម និងបច្ចេកវិទ្យានឹងអាចក្លាយទៅជាចំណែកនៃកម្លាំងចលករសម្រាប់រុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជា

spot_img

ភ្នំពេញ៖ ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា រំពឹងយ៉ាងមុតមាំថារបៀងឧស្សាហកម្ម និងបច្ចេកវិទ្យានឹងអាចក្លាយទៅជាចំណែកនៃកម្លាំងចលករសម្រាប់រុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជាឈានឆ្ពោះសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០។

ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំក្រុមការងារទទួលជួបពិភាក្សាការងារជាមួយតំណាងគណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយ លោកស្រី Zhang Jianhua អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានវិនិយោគបរទេស ក្នុងគោលបំណងពិភាក្សា និងពិគ្រោះយោបល់អំពីទស្សនទាននៃផែនការសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍរបៀងឧស្សាហកម្ម និងបច្ចេកវិទ្យាដែលនឹងចូលរួមចំណែកដល់ការពង្រឹង និងពង្រីកវិបុលភាពនៃសហគមន៍វាសនារួមកម្ពុជា-ចិន។

មានមតិក្នុងជំនួបពិភាក្សា ភាគីទាំងពីរបានពិភាក្សាយ៉ាងផុលផុសប្រកបដោយភាតរភាពអំពីកិច្ចសហប្រតិបត្តិការលើគម្រោងសិក្សាស្រាវជ្រាវអភិវឌ្ឍន៍របៀងឧស្សាហកម្ម និងបច្ចេកវិទ្យា ដែលរំពឹងថានឹងអាចក្លាយទៅជាចំណែកនៃកម្លាំងចលករសម្រាប់រុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជាឈានឆ្ពោះសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០។ ជាមួយគ្នានេះ ភាគីទាំងពីរក៏បានឯកភាពក្នុងការបន្ស៊ីផែនការសហប្រតិបត្តិការខាងលើឱ្យមានភាពប្រទាក់ក្រឡាជាមួយយុទ្ធសាស្ត្របញ្ចកោណ និងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ក៏ដូចជាឯកសារគោលនយោបាយជាតិសំខាន់ៗ សំដៅធានាបាននូវប្រសិទ្ធភាព , ប្រសិទ្ធផល, និងផលជះវិជ្ជមានដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

គួរបញ្ជាក់ជូនផងដែរថា របៀងឧស្សាហកម្ម និងបច្ចេកវិទ្យាគឺជាសមិទ្ធផលដែលប្រសូត្រចេញពីក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ, កិច្ចសហប្រតិបត្តិការត្បូងពេជ្រកម្ពុជា-ចិន, និងអនុស្សារណៈនៃការយោគយល់គ្នាស្តីពីយន្តការការងារចម្រុះលើការកសាងរបៀងអភិវឌ្ឍន៍ឧស្សាហកម្មរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងគណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់នៃសាធារណរដ្ឋប្រជាមានិតចិនដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ស្របពេលគ្នាជាមួយនឹងដំណើរទស្សនកិច្ចលើកដំបូងរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីទៅកាន់ប្រទេសចិន ដើម្បីជំរុញ ការអនុវត្តកុងសង់ស៊ីសដ៏សំខាន់របស់ថ្នាក់ដឹកនាំកម្ពុជា និងចិនស្តីពីការពិនិត្យលទ្ធភាពក្នុងការបង្កើតរបៀងអភិវឌ្ឍន៍ឧស្សាហកម្ម៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×