Sunday, May 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បញ្ជាឲ្យបុគ្គលSantaKH ថតរូបមិនសមរម្យភ្ជាប់ជាមួយរូបសត្វសេះសមុទ្រ ឡើងមកស្នងការនគរបាលខេត្ដកំពត ដើម្បីពិភាក្សារការងារ

spot_img

កំពត ៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ដកំពត នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ បានបង្ហោះសារលើផេក ដោយសូមអញ្ជើញលោក SantaKH ឈ្មោះប្រើប្រាស់ក្នុង Facebook មកស្នងការដ្ឋាននៅវេលាថ្ងៃស្អែកនេះ ក្នុងវត្ថុបំណង ដើម្បីពិភាក្សារការងារចាំបាច់មួយចំនួន បន្ទាប់ពីបុគ្គលរូបនេះ ថតរូបមិនសមរម្យភ្ជាប់ជាមួយរូបសត្វសេះសមុទ្រ នៅឆ្នេរសមុទ្រខេត្តកំពត។

ស្នងការដ្ឋាននគរបាលខេត្តកំពត សូមអញ្ជើញលោក SantaKH ឈ្មោះប្រើប្រាស់ក្នុង Facebook មកស្នងការដ្ឋាននៅវេលាថ្ងៃស្អែក 26.04.24 នេះដើម្បីពិភាក្សារការងារចាំបាច់មួយចំនួន ។

លោកឧត្តមសេនីយ៍ទោ បានបញ្ជាក់ថា​ “មុខមាត់ស្អាតបាទ តែគ្មានសីលធម៌ក្នុងខ្លួន លោកឯងគិតថាការថតបែបនេះ ជាការត្រឹមត្រូវដែរឬទេ ! នេះជាទង្វើរគ្មានសីលធម៌នឹងជាគំរូអាក្រក់ ហើយគឺនេះជាការម៉ាក់ងាយមកលើការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្តខ្ញុំ សូមលោកលប់រូបនេះចេញជាបន្ទាន់ “។

លោកស្នងការ បានបន្តថា លោក SantaKH នឹងឡើងមកជួបខ្ញុំល្ងាចនេះនៅស្នងការដ្ឋាននគរបាលខេត្តកំពត សូមអរគុណចំពោះការឆ្លើយតប 25.04.24 ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×