Saturday, May 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុងសួង ត្រូវអភិវឌ្ឍន៍ផ្លូវសរុបមានចំនួន ១៦៧ខ្សែ សម្រាប់បម្រើប្រយោជន៍សាធារណៈ

spot_img

ខេត្តត្បូងឃ្មុំ: ចំពោះផ្លូវដែលត្រូវអភិវឌ្ឍន៍ រួមមានផ្លូវបេតុងផ្លូវក្រាលកៅស៊ូផ្លូវលំដែលមានចំនួនសរុប១៦៧ខ្សែ ស្មើជាង១៤៣គីឡូម៉ែត្រ។ ជាក់ស្ដែងនៅព្រឹកថ្ងៃទី២៥ មេសាឆ្នាំ២០២៤ នៅសាលាក្រុងសួង បានរៀបចំដាក់ដេញថ្លៃគម្រោងផ្លូវបេតុងក្នុងនោះ មានសង្កាត់សួងនិងសង្កាត់វិហារលួងដែលមានទឹកប្រាក់សរុប ប្រមាណជិត៤០០លានរៀល ត្រូវបានដាក់ដេញថ្លៃជាសាធារណៈ។ ហើយអាជ្ញាធរបានព្រមានដល់ក្រុមហ៊ុន ដែលចូលរួមដេញថ្លៃបើសង្កេតឃើញមានបាតុភាពរញ៉េរញ៉ៃបាត់បង់សណ្ដាប់ធ្នាប់ក្រុមហ៊ុននោះ នឹងត្រូវបានដាក់ចូលក្នុងបញ្ជីខ្មៅមិនអនុញ្ញាតឲ្យចូលរួមដេញថ្លៃបន្តទៀតទេ។

លោកជា ណារុន អភិបាលក្រុងសួង បានលើកឡើងថា: ជាការសំណូមពរធ្វើយ៉ាងណាបងប្អូនដែលចូលរួមដេញថ្លៃគម្រោងផ្លូវបេតុងទាំងពីរខ្សែ ត្រូវរក្សារបៀបរៀបរយនិងសណ្ដាប់ធ្នាប់ឲ្យបានល្អក្នុងដំណើរការដេញថ្លៃ។ សម្រាប់សង្កាត់សួងផ្លូវបេតុង២៤០ម៉ែត្រ និងសង្កាត់វិហារលួងផ្លូវបេតុងប្រវែង២២០ ម៉ែត្រ ក្នុងនាមអាជ្ញាធរសូមអរគុណដល់ក្រុមហ៊ុនទាំងឡាយ ដែលបានចូលរួមដេញថ្លៃតាមការសង្កេតដោយផ្ទាល់ឃើញថា ឆ្នាំនេះអ្នកចូលរួមដេញថ្លៃមានការកើនឡើងជាងឆ្នាំ២០២៣។

លោកអភិបាលក្រុងសួងបានបន្តឲ្យដឹងទៀតថា បើតាមទូរលេខផ្លូវដែលត្រូវអភិវឌ្ឍន៍ក្នុងក្រុងសួងទាំងអស់ សរុបមានចំនួន១៦៧ខ្សែមានចម្ងាយប្រមាណជាង១៤៣គីឡូម៉ែត្រ ក្នុងនោះមានប្រភេទផ្លូវក្រាលកៅស៊ូផ្លូវបេតុងនិងផ្លូវលំ បើគិតរហូតមកដល់ពេលនេះតាមរយៈការដេញថ្លៃជាបន្តបន្ទាប់គឺស្ថាបនាបានប្រមាណ៦០% មានចម្ងាយប្រមាណ៨០គីឡូម៉ែត្រ។ ដូច្នេះផ្លូវដែលនៅសល់យើងត្រូវទាមទារខិតខំអភិវឌ្ឍតាមដំណាក់កាលពីមួយឆ្នាំទៅមួយឆ្នាំ។ តាមការសង្កេតដោយផ្ទាល់ផ្លូវបេតុង ដែលត្រូវបានអភិវឌ្ឍន៍ច្រើនជាងគេគឺមានសង្កាត់សួងនិងសង្កាត់វិហារលួង សម្រាប់គោលដៅអភិវឌ្ឍន៍អាណត្តិទី៥ ធ្វើយ៉ាងណាប្រែក្លាយពីផ្លូវដីទៅជាផ្លូវបេតុង។ ឲ្យបានកាន់តែច្រើនឡើងបន្ថែមទៀត។ ក្នុងរយៈពេលបីឆ្នាំរំកិលបានបោះជំហានទៅមុខតាមគម្រោងការដែលត្រូវអភិវឌ្ឍន៍។ សម្រាប់ថ្ងៃនេះយើងមានសង្កាត់សួងនិងវិហារលួងដែលមានផ្លូវបេតុងច្រើនហើយផ្លូវដីគឺមានចំនួនតិច។

អភិបាលក្រុងសួងបានបញ្ជាក់ថា ក្នុងនាមអាជ្ញាធរសូមគាំទ្រដល់ក្រុមហ៊ុន ដែលបានចូលរួមដេញថ្លៃផ្លូវទាំងពីរខ្សែនេះ ហើយក៏មិនគាំទ្រដល់អ្នកណាដែលមករំខានដល់ការដេញថ្លៃបុគ្គលនោះ នឹងត្រូវដាក់ឈ្មោះចូលក្នុងបញ្ជីខ្មៅដោយមិនអនុញ្ញាត ឲ្យចូលរួមដេញថ្លៃបន្តទៀតទេ។

សូមរំលឹកថាឆ្នាំ២០២៣កន្លងទៅ ការដេញថ្លៃធ្លាប់ជួបបរាជ័យម្ដងដោយសារតែមានភាពរញ៉េរញ៉ៃ។ ក្រោយមកក៏បានជូនដំណឹងការដេញថ្លៃលើកទី២ ទើបទទួលបានជោគជ័យ។ ហើយអាជ្ញាធរចង់ឃើញការដេញថ្លៃមានការប្រកួតប្រជែងត្រឹមត្រូវ និងយុត្តិធម៌ធ្វើយ៉ាងណាក្រុមហ៊ុនដែលដេញថ្លៃបានស្ថាបនា ឲ្យបានល្អតាមស្តង់ដារបច្ចេកទេសនិងគុណភាព។ មួយវិញទៀត ផ្លូវបេតុងទាំងពីរខ្សែដែលត្រូវបានដាក់ដេញថ្លៃនេះ ពេលស្ថាបនារួចរាល់និងបម្រើផលប្រយោជន៍សាធារណៈ ដូច្នេះប្រជាពលរដ្ឋអាចធ្វើដំណើរឆ្លងកាត់បានមកពីគ្រប់ទិសទី។

សូមបញ្ជាក់ថា នៅសង្កាត់សួងផ្លូវបេតុងត្រូវបានក្រុមហ៊ុនចំនួន៤ ចូលរួមដេញថ្លៃបានទៅលើក្រុមហ៊ុនថេង រីតាក្នុងតម្លៃ១៨៩លានរៀលជាង ចំណែកផ្លូវបេតុងនៅសង្កាត់វិហារលួង មានក្រុមហ៊ុនចំនួន៥ចូលរួមប្រកួតប្រជែង និងថ្លៃបានទៅលើក្រុមហ៊ុនហួត ឆៃលីមក្នុងតម្លៃជាង១៧២លានរៀល៕ រក្សាសិទ្ធដោយ ៖ ភ្នំប្រុសភ្នំស្រី

spot_img
×