Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិធី​បញ្ចុះ​សម្ពាធ​ឈាម​ដ៏​លឿន​៖ ចំណាយ​តែ ១៦ នាទី​

លើសឈាម ជា​ជំងឺ​ទូទៅ​មួយ​ច្រើន​កើត​ឡើងលើ​អ្នកមាន​អាយុ​ច្រើន​និង​មនុស្ស​ចាស់ ។ រោគសញ្ញា​នេះ​នឹង​នាំ​ដល់​ផលវិបាក​គ្រោះថ្នាក់​ដូចជា​ស្ត្រូ​ក​, គាំងបេះដូង​, ដាច់​សរសៃឈាម​ខួរក្បាល​, ខ្សោយបេះដូង និង​អាច​ផ្តាច់ជីវិត​ក្នុង​មួយប៉ប្រិចភ្នែក ។​

​ពេល​មាន​ជំងឺលើសឈាម​, អ្នកជំងឺ​នឹងត្រូវ​បាន​វេជ្ជបណ្ឌិត​ផ្តល់​ថ្នាំ​ឲ្យ​លេប គួបផ្សំ​នឹង​ការផ្លាស់ប្តូរ​របប​អាហារ​បន្ថយ​អំបិល​, កាហ្វេ​អ៊ី​ន និង​ហាត់ប្រាណ ។​

​ការស្រាវជ្រាវ​មួយ​ថ្មីៗ​នេះ​របស់​ពួក​អ្នកវិទ្យាសាស្ត្រ​កាណាដា បានលើកឡើង​ភស្តុតាង​បង្ហាញថា អ្នកជំងឺ​លើសឈាម​អាច​កែប្រែ​ឲ្យ​ប្រសើរឡើង​ស្ថានភាព​ជំងឺ​ជាមួយនឹង​លំ​ហាត់​ដ៏​ងាយៗ​ខាងក្រោម​នេះ ។​

​ការស្រាវជ្រាវ​បាន​សំណូមពរ​អ្នកជំងឺ​អនុវត្តន៍​លំ​ហាត់​ក្តាប់ដៃ ដោយ​ចំណាយពេល​តែ​៤​នាទី​ម្តង​, ធ្វើ ៤ ដង និង​នៅពេល​វេលា​ផ្សេងៗ​គ្នា​ក្នុង​ថ្ងៃ ។​

​លទ្ធផល​បង្ហាញថា សម្ពាធ​ឈាម​ខាងលើ​ថយចុះ​យ៉ាងច្រើន ។ នេះ​ជា​វិធី​ងាយស្រួល​អនុវត្តន៍​នៅ​គ្រប់​ទីកន្លែង និង​គ្រប់​ករណី ។​

. របៀប​អនុវត្តន៍​
– ជំហាន​ទី​១៖ សម្រួល​រាងកាយ​ទាំងមូល​, ដៃស្តាំ​ដាក់​លើ​តុ ឬ ព្រលែង​ធម្មតា ។​
– ជំហាន​ទី​២៖ ក្តាប់ដៃ​ឲ្យ​ណែន រក្សា​ក្នុង​រង្វង់​៥​វិនាទី រួច​ព្រលែង​ចេញ​, ប្រសិន​ធ្វើបាន​អ្នក​អាច​ក្តាប់​ក្នុង​ដៃ​នូវ​គ្រាប់​ស្បែក​តូច​មួយ ។​
– ជំហាន​ទី​៣៖ ធ្វើ​សាចុះសាឡើង​ច្រើនដង​ដូចខាងលើ ក្នុង​២​នាទី​, បន្ទាប់មក​សម្រាក​២​នាទី ។​
– ជំហាន​ទី​៤៖ ដូចគ្នា​ដែរ​, ប្តូ​រម​កដៃ​ឆ្វេង និង​ធ្វើ​ដូចខាងលើ​ក្នុង​រង្វង់​២​នាទី​, សម្រាក​២​នាទី ។​
– ជំហាន​ទី​៥៖ បន្ត​ប្តូរ​ដៃ​ម្ខាងៗ​ថែម​ម្តងទៀត ។ ដូច្នេះ សរុប​អ្នកនឹង​ចំណាយ ១៦ នាទី សម្រាប់​លំ​ហាត់​នេះ​, ដៃ​ម្ខាង ៨ នាទី ធ្វើ​២​ដង ៕ លី​សា​

×