Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មនុស្ស​ប្រុស​ស្រី​ចំនួន ៤ នាក់ បាន​រងរបួស​ធ្ងន់ និង​ស្រាល នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​និង​ម៉ូតូ​

spot_img

​ខេត្ត​ស្វាយរៀង ៖ យ៉ាងហោច​ណាស់​មាន​មនុស្ស​ប្រុស​ស្រី​ចំនួន​៤​នាក់​បាន​រងរបួស​ធ្ងន់​នឹង​ស្រាល​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​នឹង​ម៉ូតូ​ដែល​ហេតុការណ៍​នៃ​គ្រោះថ្នាក់​ខាងលើនេះ​បាន​កើតឡើង​នៅ​ថ្ងៃទី​០៨ ខែ​សីហា ឆ្នាំ​២០១៨ វេលា​ម៉ោង ១៧​និង​៤៥​នាទី រវាង​ម៉ូតូ និង​ម៉ូតូ​ក្នុង​ទិសដៅ​ស្របគ្នា​ពី​កើត​ទៅ​លិច​លើ​ផ្លូវជាតិ​លេខ​១​ចន្លោះ​គី​ទ្បូ​ម៉ែត្រ ១៦០-១៦១ ស្ថិតក្នុង​ភូមិ​តា​បឹប សង្កាត់​បាវិត​ក្រុង​បាវិត ខេត្ត​ស្វាយរៀង​។​

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឱ្យដឹង​ថា ៖ មាន​ម៉ូតូ​១​គ្រឿង​ម៉ាក់​ហុងដា​សេ​១២៥ (​សេរី​2017) ពណ៏​ខ្មៅ ពាក់​ស្លាក​លេខ​ស្វាយរៀង​បើកបរ​ដោយ​ឈ្មោះ វឿន សូ ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​បុគ្គលិក​កាស៊ីណូ មាន​ទីលំនៅ​ភូមិ​ច្រក​ឫស្សី សង្កាត់​បាទី ក្រុង​បាវិត ខេត្ត​ស្វាយរៀង (​រងរបួស​ស្រាល​ពាក់មួក​សុ​វត្ថ​ភាព​និង​ម៉ូតូ​មាន​កញ្ចក់​មើល​ក្រោយ​) និង​អ្នករួមដំណើរ​១​នាក់​។ ឈ្មោះ ហ៊ុន ច​ន្ទី ភេទ​ស្រី អាយុ​២២​ឆ្នាំ​ជនជាតិ​ខ្មែរ មុខរប​ររ​បុគ្គលិក​កាស៊ីណូ​មាន​ទីលំនៅ​ភូមិ សង្កាត់​ជាមួយ​គ្នា​ត្រូវជា​ប្រពន្ធ (​រងរបួស​ស្រាល​ពាក់មួក​សុវត្ថិភាព​) បើកបរ​ពី​កើត​ទៅ​លិច​លុះដល់​ចំណុចកើតហេតុ​ខាងលើ​បាន​បន្ថយល្បឿន​បត់​ឆ្វេង​ហើយ​ក៍មាន​ម៉ូតូ​១​គ្រឿង​បាន​បុក​ប៉ះ​គ្នា​ពីក្រោយ​។​

​ប្រភព​ដដែល​បាន​ឱ្យដឹងទៀតថា ៖ ម៉ូតូ​ទី​២ ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​គ្មាន​សេរី (2016) បើកបរ​ដោយ​ឈ្មោះ ញ៉ៃ ឧត្តម ភេទ​ប្រុស​អាយុ​២២​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​កម្មករ​រោង​សំណង់​មាន​ទីលំនៅ​ភូមិ​ព្រៃ​ចារ ឃុំ​ខ្សែ​ត្រ ស្រុក​កំពង់រោទ៌ ខេត្ត​ស្វាយរៀង (​រងរបួស​ស្រាល​ពាក់មួក​សុ​វត្ថ​ភាព​ម៉ូតូ​គ្មាន​កញ្ចក់​មើល​ក្រោយ​) និង​អ្នករួមដំណើរ​០១​នាក់​។ ឈ្មោះ ពៅ វិស ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​កម្មករសំណង់ រស់នៅ​ភូមិ​ដំបូក​ជួរ សង្កាត់​ច្រកម្ទេស​ក្រុង​បាវិត ខេត្ត​ស្វាយរៀង (​បណ្តាលឲ្យ​រងរបួស​ធ្ងន់​គ្មាន​ពាក់មួក​សុ​វត្ថ​ភាព​) បើកបរ​ពី​កើត​ទៅ​លិច​

​សមត្ថកិច្ច​បាន​មានប្រសាសន៍​បន្ថែម​ទៀត​ថា ៖ បច្ចុប្បន្ន​វត្ថុតាង​ទាំង​២​គ្រឿង សមត្ថកិច្ច​យើង​បាន​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បាវិត ដើម្បី​បំពេញ​សំណុំរឿង​តាម​នីតិវិធី​ច្បាប់​បន្ត​។ ម៉ូតូ​ខូចខាត​ស្រាល​ទាំង​២​គ្រឿង ហើយ​ចំពោះ​អ្នក​រងរបួស​ទាំង​០៤​នាក់ ត្រូវបាន​ក្រុមគ្រួសា​រ​បញ្ចួន​ទៅ​ព្យាបាល​នៅ​មន្ទី​សំរាក​ព្យាបាល ពន្លឺ​បូព៌ា​បាវិត ៕ វ៉ៃកូ​

 

spot_img
×