Tuesday, May 7, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចធិបតី ប្រកាសផ្តល់រង្វាន់តាមការសន្យា ដល់ខេត្តចំនួន ៦ ដែលគ្មានគ្រោះថ្នាក់ចរាចរណ៍ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មី

spot_img

ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្ដីការនាយករដ្ឋមន្រ្តី (វិមានសន្តិភាព) នាព្រឹកថ្ងៃសុក្រ ទី២៦ខែមេសា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍អបអរសាទរ ខេត្តទាំង៦ ដែលគ្មានគ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

ដូចតាមការប្រកាសកន្លងទៅរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីក្នុងការប្រគល់រង្វាន់ជូនរាជធានី-ខេត្តណាដែលគ្មានគ្រោះថ្នាក់ចរាចរណ៍នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ ខ្មែរ ក្នុងគោលបំណងសំខាន់នោះ គឺមិនចង់ឃើញមានគ្រោះថ្នាក់ចរាចរណ៍ និងជំរុញការប្រុងប្រយ័ត្ន ព្រមទាំងគោរពច្បាប់ចរាចរ ណ៍ ជាពិសេសការចូលរួមចំណែកពីបងប្អូន អ៊ំពូមីង តាយាយ ដែលជាអ្នកបើកបរគ្រប់ប្រភេទ ដើម្បីឱ្យគ្រប់ការធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព អាចទទួលបានការជួបជុំក្រុមគ្រួសារគ្រប់ទីកន្លែងនៅទូទាំងប្រទេស។

សម្តេចធិបតី បានប្រកាសផ្តល់រង្វាន់តាមការសន្យាដល់ខេត្តចំនួន ៦ដែលគ្មានគ្រោះថ្នាក់ចរាចរណ៍ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ ខេត្តទាំង ៦ នោះគឺ ខេត្តព្រៃវែង កោះកុង កំពង់ឆ្នាំង ត្បូងឃ្មុំ មណ្ឌលគិរី និងខេត្តប៉ៃលិន ដោយខេត្តនីមួយៗទទួលបាន លិខិតសរសើរ១ច្បាប់ ថវិកា២០០លានរៀល និងភេសជ្ជៈ ១០០០កេស។

ជាលទ្ធផល មានខេត្តចំនួន ៦ ទទួលបានអត្រាគ្រោះថ្នាក់ចរាចរណ៍សូន្យ ហើយសម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏ផ្តល់រង្វាន់តាមការសន្យាដូចខាងក្រោម៖ ១/ ផ្តល់លិខិតសរសើរមួយ ដែលនឹងមកទទួលផ្ទាល់ពីសម្តេចធិបតីនាយករដ្ឋមន្ត្រី, ២/ ថវិកាចំនួន ២០០លានរៀល និង៣/ ភេសជ្ជៈចំនួន ១ពាន់កេស។

សូមបងប្អូន អ៊ំពូមីង តាយាយ មេត្តាបន្តគោរពច្បាប់ចរាចរណ៍ ហើយបើកបរដោយប្រុងប្រយ័ត្នខ្ពស់ ប្រកបដោយការទទួលខុសត្រូវ ព្រមទាំងប្រកាន់ខ្ជាប់ការយោគយល់អធ្យាស្រ័យគ្នាខ្ពស់។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងក្តីសប្បាយរីករាយ ចំពោះប្រជាពលរដ្ឋដែលបាននាំគ្នាលេងល្បែងប្រជាប្រិយខ្មែរយ៉ាងច្រើនកុះករ ក្នុងអំឡុងពេលចូលឆ្នាំកន្លងទៅនេះ។ ទន្ទឹមនឹងនោះ បញ្ហាដែលកើតឡើងដោយសកម្មភាពបងធំ បងតូច បានធ្លាក់ចុះយ៉ាងខ្លាំង។ នេះបណ្តាល មកពីការយល់ដឹងរបស់ប្រជាពលរដ្ឋ និងការរៀបចំបានល្អរបស់អាជ្ញាធរមានសមត្ថកិច្ច។ ក្នុងន័យនេះសម្តេចធិបតី បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលបានចូលរួមកម្សាន្តសប្បាយយ៉ាងសស្រាក់សស្រាំ និងកងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញការងារ និងបានរៀបចំពិធីបុណ្យចូលឆ្នាំយ៉ាងល្អ ដែលបង្កលក្ខណៈឱ្យពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ប្រព្រឹត្តទៅប្រកបដោយសុខសុវត្ថិភាព និងភាពសប្បាយរីករាយយ៉ាងក្រៃលែង៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×