Tuesday, May 7, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា និងសហភាពអឺរ៉ុប ធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំពេញ អង្គគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុប លើកទី១២

spot_img

នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នៅទីក្រុងព្រុចសែល ៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា ឯកឧត្តម មាស គឺមហេង រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើជា សហប្រធានជាមួយ លោកស្រី Paola Pampaloni នាយិការងនៃមន្ទីរការបរទេស សហភាពអឺរ៉ុប ដើម្បីដឹកនាំកិច្ចប្រជុំពេញអង្គគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុបលើកទី១២ ដែលត្រូវធ្វើឡើងជារៀងរាល់២ឆ្នាំម្តង។ កិច្ចប្រជុំត្រូវបាន ចូលរួមដោយតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធកម្ពុជាសំខាន់ៗ និងតំណាងរបស់ភាគី EU ដែលមកពីអគ្គនាយកដ្ឋានពាក់ព័ន្ធរបស់គណៈកម្មការអឺរ៉ុប។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំ សហប្រធាននៃកិច្ចប្រជុំអនុក្រុមចំនួន៣ស្តីពី (១) កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ (២) ពាណិជ្ជកម្ម និងការវិនិយោគ និង (៣) ការកសាងស្ថាប័ន កំណែទម្រង់រដ្ឋបាល ច្បាប់ និងយុតិ្តធម៌ អភិបាលកិច្ច និងសិទ្ធិមនុស្ស បានធ្វើសេចក្តីរាយការណ៍សង្ខេបអំពីលទ្ធផលនៃកិច្ចប្រជុំ អនុក្រុមនីមួយៗ។ កិច្ចប្រជុំពេញអង្គបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល និងបានបញ្ចប់ដោយបានដាក់ចេញ នូវសកម្មភាព និងអនុសាសន៍សំខាន់ៗមួយ ចំនួនសម្រាប់ភាគីទាំងពីរបន្តពង្រីកកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យអាទិភាពថ្មីៗ ជាពិសេសកំណើនបៃតង និងបច្ចេកវិទ្យាឌីជីថល។ ភាគីទាំងពីរក៏បានសម្តែងនូវការ ប្តេជ្ញាចិត្តដ៏រឹងមាំក្នុងការពង្រឹងភាពជាដៃគូកម្ពុជា-សហភាពអឺរ៉ុបទាំងនៅក្នុង ក្របខ័ណ្ឌទេ្វភាគី និងពហុភាគី៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×