Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដំណើរ​កំសាន្ត​បោះជំរុំ និង Adventure របស់​អតិថិជន FORD ប្រចាំឆ្នាំ​២០១៧ (FORD ADVENTURE 2017)

​ឆ្នាំនេះ ម្ចាស់​រថយន្ត​FORD គ្រប់រូប​កាន់តែ​សប្បាយរីករាយ​ជា​មួយ​ដំណើរ​កំសាន្ត​ADVENTURE ដ៏​អស្ចារ្យ​ឆ្ពោះទៅ​កាន់​ខេត្ត​ប៉ៃលិន​ប្រទេស​កម្ពុជា ខេត្ត​រ៉ា​យ៉ង​និង​ទីក្រុង​ប៉ា​តា​យ៉ា ប្រទេស​ថៃ​
​ ​​ភ្នំពេញ ថ្ងៃទី​១៧ ខែវិចិ្ឆកា ឆ្នាំ​២០១៧–​ម្ចាស់​រថយន្ត​FORD គ្រប់រូប ដែល​ជា​អតិថិជន របស់​ក្រុមហ៊ុន អអិម​អេ ខេ​ម​បូឌា នឹង​កាន់តែ​សប្បាយរីករាយ​ជា​មួយ ដំណើរ​កម្សាន្ត ADVENTURE ឆ្លងដែន ដ៏​អស្ចារ្យ​ឆ្ពោះ ទៅកាន់ ខេត្ត​ប៉ៃលិន ប្រទេស​កម្ពុជា ខេត្ត​រ៉ា​យ៉ង និង​ទីក្រុង​ប៉ា​តា​យ៉ា ប្រទេស​ថៃ នៅ​ដើម​ខែ​ធ្នូ ខាងមុខនេះ ជាមួយនឹង​ក្បួន​ដង្ហែ រថយន្ត Ford ចំនួន​ជាង​១០០​គ្រឿង​។​

​ដំណើរ​កំសាន្ត​FORD Adventure ឆ្នាំ​២០១៧​នេះ រៀបចំ ដោយ​ក្រុមហ៊ុន អអិម​អេ ខេ​ម​បូឌា (RMA Cambodia) នៅក្នុង ប្រទេស​កម្ពុជា និង​ឧបត្ថម្ភ​កម្មវិធី ដោយ​ក្រុមហ៊ុន តូ​តាល់ ខេ​ម​បូឌា (TOTAL CAMBODGE) ដែល​ជា​ប្រេងឥន្ធនៈ​ឈាន​មុខ​គេ​នៅ​កម្ពុជា​និង ភេសជ្ជៈ Pepsi របស់​ក្រុមហ៊ុន CAMBREW LTD& ANGKOR BEVERAGE CO.LTD ហើយក៏​មាន​ការចូលរួម​សហការ​ជាមួយ ក្រុមហ៊ុន​សំបក​កង់​Coopertires​និង​ក្រុមហ៊ុន EFG (Express Food Group) ដែល​រួមមាន Pizza Company, Swensen’s, Costa Coffee, BBQ Chicken,Bar.B.Q Plaza, Dairy Queen​និង Krispy Kreme​។​

Adventure ឆ្នាំ​២០១៧ នេះ ។ លោក​រំពឹង​ថា “ដំណើរ​កម្សាន្ត​ឆ្នាំនេះ នឹង​កាន់តែ​ធ្វើឱ្យ អ្នកចូលរួម រីករាយ កាន់តែខ្លាំង ជាង​ឆ្នាំ​មុនៗ​ថែម​ទៀត ។ លោក​បាន​មានប្រសាសន៍ថា “​ដំណើរ​កំសាន្ត FORD Adventure ឆ្នាំ​២០១៧​នេះ មាន​ភាព​អស្ចារ្យ​ជាង​ឆ្នាំ​មុនៗ ដោយសារ​ក្បួន​រថយន្ត FORD ជាង​១០០​គ្រឿង​ធ្វើដំណើរ​ឆ្លងកាត់​ទឹកដី​ខេត្ត​ប៉ៃលិន ហើយ​ឆ្ពោះទៅ​ទឹកដី​ខេត្ត​រ៉ា​យ៉ង និង​ទីក្រុង​ប៉ា​តាយ៉ា​ប្រទេស​ថៃ ដែល​ធ្វើអោយ​អតិ​ថ​ជន​FORD ទទួលបាន​បទពិសោធ​ន៍​ក្នុង​ការបើកបរ និង​ទស្សនា​តំបន់​ទេសចរណ៍​នៅ​ទឹកដី​ប្រទេស​ថៃ​ផង​ដែរ​។”

​លោក Bernado ESEOVice President Corporate Affairs នៃ​ក្រុមហ៊ុន​Total Cambodge​បាន​មានប្រសាសន៍ថា​៖ “​នេះ​គឺជា​វត្តមាន​លើក​ទី ១០ ហើយរ​បស់ Total Cambodge​ដែល​បាន​សហការ​ឧបត្ថម្ភ​ធំ​សម្រាប់​ដំណើរ​កម្សាន្ត Ford Adventure​។ ជាច្រើន​ឆ្នាំ​មកនេះ ការសហកា​ររ​វ​វាង​ក្រុមហ៊ុន Total Cambodge​និង​ក្រុមហ៊ុន RMA Cambodia តែងតែ​មាន​ភាពរលូន​ជានិច្ច​។

​ការ​សហការ​ឧបត្ថម្ភ​នេះ​បាន​ផ្ដល់​ឱកាស​ល្អ​សម្រាប់​ក្រុមហ៊ុន​ក្នុង​ការបង្ហាញ​ពី​សមត្ថភាព​និង​គុណភាព​ខ្ពស់​នៃ​ប្រេងឥន្ធនៈ​Excellium​ដែល​អាច​សម្អាត​ម៉ាស៊ីនរថយន្ត​រហូត​បា​ន​ដល់​ទៅ​៩៣%​។​

​គួរ​បញ្ចាក់​ផងដែរ ដំណើរ​កំសាន្ត FORD Adventure ឆ្នាំ​២០១៧ ក៏​មាន​ការសហការ​ចូល​រួម​ពី​សំណាក់​ធនាគារ RHB ទឹកបរិសុទ្ធ ARUNA និង​ភ្នាក់ងា​យ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដូចជា Sticker City​ទស្សនាវដ្ដី​ប្រជាប្រិយ ទស្សនាវដ្ដី​អង្គរធំ ទស្សនាវដ្ដី​អេឡិចត្រូនិច គេហទំព័រ​ដើមអម្ពិល​ជាដើម​។​

​ក្នុង​ដំណើរ​កំសាន្ត Ford Adventure ដ៏​អស្ចារ្យ​លើក​ទី ១១​នេះ​មាន​រយៈពេល ៤​ថ្ងៃ ៣​យប់ គឺ​ចាប់ពី​ថ្ងៃ​ទី ០៧ ដល់​ថ្ងៃ​ទី ១០ ខែ​ធ្នូ ឆ្នាំ​២០១៧ ដោយ​មាន​អ្នកដំណើរ​ប្រមាណ ៥០០​នាក់ ដែល​អ្នកចូលរួម​នឹង រីករាយ ជាមួយ​ទេសភាព ព្រៃ​ភ្នំ​នៅ​តាម​ដងផ្លូវ ក្នុង​ទឹកដី​ខេត្ត​ប៉ៃលិន រួមជាមួយ​នឹង​បទពិសោធន៍ បោះ​ជំរុំ​ដ៏​អស្ចារ្យ​នៅ​លើ​វាលស្មៅ​យ៉ាង​ស្រស់ត្រកាល​នៃ​ខេត្ត​រ៉ា​យ៉ង ប្រទេស​ថៃ​។ លើសពីនេះទៅទៀត អ្នកចូលរួម​ទាំងអស់​នឹងមាន ឱកាស​ដើរ​ទិញ​ទំនិញ​ជា​ច្រើន​សំបូរបែប​ក្នុងតម្លៃ​សមរម្យ​ក្នុង​ផ្សារ​ទំនើប​នៅ​ទីក្រុង​ប៉ា​តា​យ៉ា ប្រទេស​ថៃ​ថែមទៀត​ផង​។​

​ដំណើរ​កម្សាន្ត​នេះ បាន​ធ្វើឡើង​ជា​រៀងរាល់ឆ្នាំ ក្នុង​នោះ​កាលពី​ឆ្នាំ​២០០៧ ទៅ​ខេត្ត​មណ្ឌលគិរី , ឆ្នាំ​២០០៨ ទៅកាន់​ខេត្ត​រតនគិរី , ឆ្នាំ​២០០៩ ទៅកាន់​ខេត្ត​ប៉ៃលិន​, ឆ្នាំ​២០១០ និង​ឆ្នាំ​២០១១ ទៅកាន់​ទឹកដី​ខេត្ត​ចម្ប៉ា​សាក់ ប្រទេស​ឡាវ​ឆ្នាំ​២០១២ ទៅកាន់​ខេត្ត​មណ្ឌលគិរី​ឆ្នាំ​២០១៣​ក៏​បាន​ទៅ​ទឹកដី​ប្រទេស​ឡាវ​ម្តងទៀត ឆ្នាំ​២០១៤ ទៅកាន់​ខេត្ត​ត្រាត​ប្រទេស​ថៃ ឆ្នាំ​២០១៥ ទៅកាន់​ខេត្ត​ចន្ថា​បុរី ប្រទេស​ថៃ និង​ឆ្នាំ​២០១៦ ទៅកាន់​ខេត្ត​បុរី​រាម​ដោយ​មាន​ចំនួន​អ្នកចូលរួម​កើនឡើង​ជា​បន្តបន្ទាប់ ។​

​លោក ង​ន សាំង​អគ្គនាយក​ក្រុមហ៊ុន RMA Cambodia បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​រាល់​បណ្តា​ក្រុមហ៊ុន ឧបត្ថម្ភ​ទាំង​អស់ ដែល​បាន​ជួយ​គាំទ្រ​ដល់​ដំណើរការ​នៃ​កម្មវិធី​ដំណើរ​កំសាន្ត FORD​។ លោក Tan Twu Yang Brand Marketing Manager of Cambrew LTD & Angkor Beverage Co., Ltd​បាន​មានប្រសាសន៍ថា​៖ តំណាងឲ​ក្រុមហ៊ុន ខេ​ម​ប្រ៊ូ​វ (​ក្រុមហ៊ុន​ភេសជ្ជៈ​អង្គរ​) ដែលជា​ក្រុមហ៊ុន មាន​រោងចក្រ​ធំ​បំផុត និង​ទំនើប​បំផុត​នៅ​កម្ពុជា មាន​ផលិតផល​ស្រា​បៀរ​ជាតិ និង​អន្តរជាតិ​ច្រើន​ប្រភេទ និង ស្រា​បៀ​ស្តោ​ត រួម​ជាមួយ​ភេសជ្ជៈ ផលិតផល PEPSI ដែល​ជា​ប្រភេទ​ភេសជ្ជៈ​អន្តជាតិ​។ យើងខ្ញុំ​មាន​កិត្តិយស​ដែល​បាន​ចូលរួម​ជាថ្មី​ម្តងទៀត​ក្នុង​កម្មវិធី Ford Adventure នៅក្នុង​ឆ្នាំនេះ​។ ព្រឹត្តិការណ៍ Ford Adventure នេះ​ជា​រៀងរាល់​ឆ្នាំ​តែងតែ​ទទួលបាន​ការគាំទ្រ និង​ពេញនិយម​បំផុត​ក្នុង​ចំណោម​ប្រជាជន​កម្ពុជា​ដោយសារតែ​ភាពជោគជ័យ​កន្លងមក ក្នុងនាម​ជា​ដៃគូ​ដ៏​រឹងមាំ​របស់​ក្រុមហ៊ុន RMA មាន​មោទនភាព​ក្នុងនាម​ជា​អ្នក​ឧបត្ថម្ភ​ធំ​ផ្នែក​ភេសជ្ជៈ​ដែល​មាន​ដូចជា ភេសជ្ជៈ Pepsi 7up Mirinda Sting Mountain Dew Revive និង​Evervess Soda ជា​ភេសជ្ជៈ​ផ្តល់​នូវ​ភាពស្រស់ថ្លា​និង​បន្ថែម​ជាតិ​ទឹក ក្នុង​កំឡុង​ពេល​ធ្វើដំណើ​រ ហើយ ខ្ញុំបាទ​សង្ឃឹម​ជឿជាក់ថា​ភ្ញៀវកិត្តិយស​ដែល​ចូលរួម​កម្មវិធី Ford Adventure​នឹង​ទទួលបាន​ការធ្វើដំណើរ​ដ៏​រីករាយ​ជាមួយ​ភេសជ្ជៈ ផលិតផល PEPSI​។​

​លើសពីនេះទៅទៀត លោក ង​ន​សាំង ក៏​បាន​បន្ថែមទៀតថា ដំណើរ​កំសាន្ត FORD Adventure មិន​ត្រឹមតែ​ជា​ការកំសាន្ត​សប្បាយ​ប៉ុណ្ណោះ​ទេ អ្វី​ដែល​សំខាន់​ជាង​នេះ​ទៅទៀត​នោះ គឺ​ការទំនាក់ទំនង​គ្នា​ល្អ ការជួយ​គ្នា​ទៅវិញទៅមក​របស់​អតិ​ជន FORD និង​បុគ្គលិក​របស់់​ក្រុមហ៊ុន RMA Cambodia៕

 

 

×