Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ស្រុក​ឯក​ភ្នំ សហការ​ចាប់ខ្លួន​ជនសង្ស័យ តាម​ដីកា​របស់​តុលាការខេត្ត​កំពង់ចាម ដែល​លួច​អាគុយ​ក្រុមហ៊ុន​មិត្ត​ហ្វូន​

spot_img

​បាត់ដំបង ​៖ ជនសង្ស័យ​ម្នាក់​ដែល​លួច​គាល់​ព្រិល​បង្អូច​អង់​តែន​មិត្ត​ហ្វូន​លួច​យក​អាគុយ​៤​គ្រាប់ ហើយ​រត់​គេចខ្លួន​ពី​ខេត្ត​កំពង់ចាម​​ត្រូវបាន​នគរបាល​ចាប់ខ្លួន នៅ​ខេត្ត​បាត់ដំបង ដោយ​តាម​ដីកា​បង្គាប់​ឲ្យចូល​ខ្លួន​របស់​តុលាការ​ខេត្ត​កំពង់ចាម​។​

​នគរបាល​ស្រុក​ឯក​ភ្នំ បានឲ្យដឹងថា នៅ​ព្រឹក​ថ្ងៃទី​៨ ខែ សីហា ឆ្នាំ​២០១៨ ដោយ​បាន​ការអនុញ្ញាត​ពី​លោក ឧត្តមសេនីយ៍ទោ​អ៊ុច សុខុន​​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង លោក​ឧត្តមសេនីយ៍ត្រី ជេ​ត វណ្ណ​នី ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​បាន​ដឹកនាំ​​កម្លាំង​ជំនាញ​សហការ​ជាមួយ​សមត្ថកិច្ច​នគរ​បាល នៃ​អធិការដ្ឋាន​នគរបាល ស្រុក​ឯក​ភ្នំ អនុវត្ត​ដីកា​បង្គាប់​​ឲ្យចូល​ខ្លួន​របស់​អយ្យការអ​ម​សាលាដំបូង​ខេត្ត​កំពង់ចាម ដោយ​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១​នាក់ ឈ្មោះ វិន រស់ ភេទ​ប្រុស​ ​អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ ភូមិ​ព្រែកជីក សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម ខេត្ត​កំពង់ចាម ដែល​ជនសង្ស័យ​រូបនេះ​ ​បានធ្វើ​សកម្មភាព​លួច​ដោយ​មាន​ស្ថាន ទម្ងន់ ទោស ប្រព្រឹត្ត​នៅ​មូលដ្ឋាន​ក្រុង​កំពង់ចាម ខេត្ត​កំពង់ចាម​រួច​គេចខ្លួន មក​សម្ងំ​ក្នុង​ភូមិសាស្ត្រ​ ​ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង​។​

​យោង​តាម​ដីកា ស៊ន មុនី តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពង់ចាម បានឲ្យដឹងថា ជនសង្ស័យ​បាន​ប្រព្រឹត្ត​បទល្មើស​ ​លួច​មាន​ស្ថាន​ទម្ងន់ទោស (​គាល់​ព្រិល​បង្អូច​អង់​តែន​មិត្ត​ហ្វូន​យក​អាគុយ​៤​គ្រាប់​) កាល​ពី​ចន្លោះ​ថ្ងៃទី​១៣ ខែកក្កដា ដល់​ថ្ងៃ​ទី​១ ខែ​សីហា​ ​ឆ្នាំ​២០១៨ នៅ​ចំណុច​ក្រោយ​ផ្ទះ​របស់​ឈ្មោះ ជឹម គឹម​ហ៊ី ស្ថិតនៅ​ភូមិ​ព្រែកជីក សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម ខេត្ត​កំពង់ចាម ។​

​ដីកា​បង្គាប់​បញ្ជា​ឲ្យ​ជនសង្ស័យ​ចូល​បង្ហាញខ្លួន​នៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពង់ចាម ។ ​បង្គាប់​មក​លោក​ស្នងកា​រ​នគរបាល​ខេត្ត​កំពង់ចាម ត្រូវ​អនុវត្ត​ដីកា​នេះ ឲ្យបាន​សម្រេច ។​

​បច្ចុប្បន​ជនសង្ស័យ បាន​ប្រគល់​ជូន​សមត្ថ​កិច្ច​នគរបាល​ខេត្ត​កំពង់ចាម ចាត់ការ​តាម​នីតិវិធី ដែល​ជា​ម្ចាស់​ដើមបណ្តឹង​៕​ ​ដោយ​៖​កូឡាប​

spot_img
×