Saturday, May 11, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការជិះជាន់កម្លាំងពលកម្មលើពលករ-កម្មករ ទើបមានទិវាពលកម្មអន្តរជាតិ ១ ឧសភាកើតឡើង

spot_img

ខេត្តកំពង់ចាម: ខួបអនុស្សាវរីយ៍លើកទី១៣៨នៃទិវាពលកម្មអន្តរជាតិមួយឧសភាក្រោមប្រធានបទ”សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ”ត្រូវបានធ្វើឡើងនៅសាលសន្និសីទសាលាខេត្តនាព្រឹកថ្ងៃទី២៧មេសាឆ្នាំ២០២៤ ជាមួយនោះមានការចូលរួមពីអង្គភាពពាក់ព័ន្ធជុំវិញខេត្តព្រមទាំងកម្មករកម្មការិនីសរុបប្រមាណជាង៦០០ នាក់។ សូមបញ្ជាក់ថាព្រឹត្តិការណ៍នេះបានកើតឡើងនៅអឺរ៉ុបនិងអាមេរិកដែលជិះជាន់កម្លាំងពលកម្មលើពលករ-កម្មករទើបមានការទាមទារសិទ្ធិសេរីភាព។

ឯកឧត្តមអ៊ុន  ចាន់ដា អភិបាលខេត្តមានប្រសាសន៍ដោយគោះបញ្ជាក់ថា:ទិវាពលកម្មអន្តរជាតិ១ឧសភាកើតឡើងដោយសារបណ្ដាលប្រទេសមូលធនមួយចំនួននៅអឺរ៉ុបនិងអាមេរិក បានធ្វើការជិះជាន់កៀបសង្កត់កម្លាំងពលកម្មយ៉ាងធ្ងន់ធ្ងរ លើពលករកម្មករដូចនេះក៏មានការទាមទារតវ៉ាបន្តបន្ទាប់រហូតទទួលបានជោគជ័យ ហើយបង្កើតបានជាអង្គការពលកម្មអន្តរជាតិនិងកំណត់យកថ្ងៃទី១ឧសភា ជាទិវាពលកម្មអន្តរជាតិ។ដោយនៅព្រះរាជាណាចក្រកម្ពុជាចាប់តាំងពីឆ្នាំ១៩៦៩មកបន្ទាប់ពីកម្ពុជាចូលជាសមាជិកអង្គការពលកម្មអន្តរជាតិ។(ILo) បានប្រារព្ធទិវាពលកម្មអន្តរជាតិនេះជារៀងរាល់ឆ្នាំផងដែរ។

ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍បន្តថា ក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោសែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រទេសសម្រេចបាននូវសមិទ្ធផលធំៗជាច្រើនដោយផ្ដើមពីការជោគជ័យនៃនយោបាយឈ្នះឈ្នះ!ទើបប្រទេសជាតិ។ទទួលបាននូវសុខសន្តិភាពរក្សាបានស្ថេរភាពនយោបាយលទ្ធិប្រជាធិបតេយ្យ។អព្យាក្រិតនិងអធិបតីភាពជាតិទិវាពលកម្មអន្តរជាតិថ្ងៃទី១ឧសភា ត្រូវបានប្រារព្ធធ្វើឡើងជារៀងរហូតមក។ ការអភិវឌ្ឍន៍មុខរបរនិងការងាររាជរដ្ឋាភិបាលបានខិតខំគៀងគរនិងជំរុញការវិនិយោគដែលបានបង្កើតឱកាសការងារសម្រាប់កម្មករយកចិត្តរាប់ម៉ឺននាក់ជាក់ស្ដែងសហគ្រាសគ្រឹះស្ថានបានចុះបញ្ជីនៅក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈសរុបមានចំនួន៤០៩៧៥គ្រឹះស្ថាន មានកម្មករនិយោជិតចំនួនជាង១លាននាក់។ តាមរយៈកាពិភាក្សាលក្ខណៈត្រីភាគីប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភ័ណ្ឌកាត់ដេរផលិតផលស្បែកជើងបានកើនឡើងជាលំដាប់ពោលគឺកើនឡើង១៩៤ដុល្លារអាមេរិកនៅឆ្នាំ២០២២ ដល់២០០ ដុល្លារអាមេរិកក្នុងឆ្នាំ២០២៣ ហើយសម្រាប់ឆ្នាំ២០២៤ ប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតក្នុងវិស័យកើនឡើងដល់២០៤ដុល្លារអាមេរិក។ហើយប្រសិនបើបូកប្រាក់អត្ថប្រយោជន៍ផ្សេងៗកម្មករនិយោជិតម្នាក់ៗទទួលបានប្រាក់ឈ្នួលជាមធ្យម២២១ទៅ២៣២ដុល្លារក្នុងមួយខែ។ សូមអំពាវនាវដល់អគ្គនាយកនាយករឺម្ចាស់រោងចក្រ សហគ្រាសគ្រឹះស្ថាន ទាំងអស់ចូលរួមអនុវត្តសារាចរណ៍ណែនាំរបស់រាជរដ្ឋាភិបាលឲ្យអស់លទ្ធភាពដែលអាចធ្វើទៅបានជាពិសេសផលិតបណ្ដើរពាក្យស្លោកតាមខ្លឹមសារចរាចរណ៍ណែនាំជ្រើសរើសទីតាំងសំខាន់ៗ នៅតាមរោងចក្រ សហគ្រាសគ្រឹះស្ថាន ចងឲ្យបានត្រឹមត្រូវព្រមទាំងចូលរួមផ្សព្វផ្សាយសារលិខិតសម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ១ឧសភា ក្រោមប្រធានបទ”សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ”ដើម្បីរួមចំណែកបង្កើតភាពសុខកាដុមរមនារវាងនិយោជក់និងកម្មករនិយោជិត៕ រក្សាសិទ្ធដោយ​៖ ភ្នំប្រុសភ្នំស្រី

spot_img
×