Sunday, May 12, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា អបអរសាទរស្មារតីអាស៊ាន «សាមគ្គីភាពក្នុងពហុភាព» ក្នុងកម្មវិធីបើកការតាំងពិព័រណ៍អាស៊ាន

spot_img

ភ្នំពេញ ៖ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមជាកិត្តិយសអបអរសាទរស្មារតីអាស៊ាន «សាមគ្គីភាពក្នុងពហុភាព» ក្នុងកម្មវិធីបើកការតាំងពិព័រណ៍អាស៊ាន ដែលរៀបចំដោយស្ថានទូតឥណ្ឌូណេស៊ីនៅរាជធានីភ្នំពេញ។

នៅក្នុងសុន្ទរកថាបើក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីសារៈសំខាន់នៃព្រឹត្តិការណ៍នេះ ក្នុងការបង្ហាញអំពីផលិតផល និងហត្ថកោសល្យប្រកបដោយគុណភាពខ្ពស់របស់អាស៊ាន បង្កើនការយល់ដឹងអំពីអាស៊ានក្នុងចំណោមសាធារណជន និងលើកកម្ពស់បន្ថែមទៀតនូវការផ្លាស់ប្តូរវប្បធម៌ បេតិកភណ្ឌ ប្រពៃណី និងអាហារដ៏សម្បូរបែបរបស់អាស៊ាន។

ការតាំងពិព័រណ៍នេះ ក៏ជាផ្នែកមួយនៃការទូតសេដ្ឋកិច្ច ដែលស្របតាមចក្ខុវិស័យនៃយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាពិសេសយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចសម្រាប់ឆ្នាំ ២០២៤-២០២៨៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×