Saturday, May 11, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលខេត្តកំពង់ចាម នាំយកថវិការៃអង្គាសបានពីសប្បុរសជនជាង ៤០០លានរៀល និងជិត ១ម៉ឺនដុល្លារ ប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផារាជធានីភ្នំពេញ

spot_img

ខេត្តកំពង់ចាម ៖ ក្រោមការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តបានបង្កើតក្រុមការងារមនុស្សធម៌ជិះកង់រយៈពេល៧ថ្ងៃដើម្បីរៃអង្គាសថវិកាសម្រាប់ទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា។ ក្រោយពីយុទ្ធនាការនេះត្រូវបានបញ្ចប់ឆ្លៀតឱកាសដ៏មានតម្លៃឯកឧត្តមអភិបាលខេត្តនិងសហការីបាននាំយកថវិកាដែលប្រមូលបានសរុបចំនួនជាង ៤២៣លានរៀល និង ប្រាក់ជិត ៩០០០ ដុល្លារ ទៅប្រគល់ជូន ដើម្បីទ្រទ្រង់មូលនិធិ មន្ទីរពេទ្យគន្ធបុប្ផា។ ពិធីប្រគល់ទទួលនេះ បានធ្វើឡើងនៅថ្ងៃទី ២៨ ខែមេសាឆ្នាំ ២០២៤ នៅមន្ទីរពេទ្យគន្ធបុប្ផា រាជធានីភ្នំពេញ មានសមាសភាពចូលរួម ពីឯកឧត្តម បណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកប្រតិបត្តនៃមូលនិធិគន្ធបុប្ផាកម្ពុជា លោកសាស្ត្រាចារ្យ គី សន់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ លោកបណ្ឌិត Denis Laurent អគ្គនាយកមូលនិធិស្វីស លោក ឃាន តួក អគ្គលេខាធិការរង និងជាប្រធានផ្នែកទំនាកទំនងនៃមូលនិធិគន្ធបុប្ផាកម្ពុជា លោកស្រី ថន កេណ្ណារ័ត្ន អគ្គលេខាធិការរង និងជាប្រធានផ្នែករដ្ឋបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា លោក ចឿង ធានី ប្រធាននាយកដ្ឋាន និង ក្រុមការងារ នៃអង្គភាពប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា ថវិកានេះសម្រាប់ទិញថ្នាំសង្កូវព្យាបាលដល់កុមារកម្ពុជាមកពីគ្រប់ទិសទីដោយឥតគិតថ្លៃ។

គួររំលឹកថា លោកលី សារ៉ារិទ្ធ អភិបាលរងខេត្តបានគូសបញ្ជាក់ហើយដឹងថា: រូបលោកបានចូលរួមក្នុងយុទ្ធនាការនេះដោយធ្វើឡើងនៅព្រឹកថ្ងៃទី០១មេសា ហើយសកម្មភាពជិះកង់ដើម្បីសកម្មភាពមនុស្សធម៌រៃអង្គាស។ថវិកាដែលធ្វើឡើងដោយតាមការស្ម័គ្រចិត្តនេះគឺដឹកនាំដោយលោកហាន កុសល អភិបាលរងខេត្ត។ ដែលនេះជាលើកទីមួយសម្រាប់ខេត្តកំពង់ចាម ចំពោះយុទ្ធនាការជិះកង់គឺធ្វើឡើងរហូតដល់ថ្ងៃទី៧មេសា ហើយថវិកាដែលប្រមូលបាននិងត្រូវបានឯកឧត្តមអភិបាលខេត្តអញ្ជើញយកទៅប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា តាមពេលវេលាសមស្របណាមួយ។

សូមបញ្ជាក់ថា ដើម្បីចូលរួមចំណែកជួយសង្គ្រោះកុមារកម្ពុជា រដ្ឋបាលខេត្តកំពង់ចាម បានបើកយុទ្ធនាការជិះកង់រៃអង្គាសថវិកាក្នុងក្របខណ្ឌខេត្តកំពង់ចាម ដើម្បីជួយទ្រទ្រង់មូលនិធិមន្ទីរពេទ្យគន្ធបុប្ផា ក្រោមអធិបតីភាពឯកឧត្តមអ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមនិងឯកឧត្តមខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ដែលរៀបចំធ្វើឡើងនៅបរិវេណមុខសាលាខេត្តនាព្រឹកថ្ងៃទី០១មេសាឆ្នាំ២០២៤។
ឱកាសនោះឯកឧត្តមអភិបាលខេត្តមានប្រសាសន៍ដោយលើកឡើងថា ការរៀបចំយុទ្ធនាការនេះគឺស្របតាមគោលការណ៍ណែនាំជាពិសេសពីអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានណែនាំឲ្យក្រសួងស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ បង្កើតគណៈកម្មការទ្រទ្រង់មូលនិធិមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីចូលរួមក្នុងការគៀងគរថវិកាយកទៅទ្រទ្រង់ដល់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការធ្វើសកម្មភាពជួយសង្គ្រោះជីវិត កុមារកម្ពុជានិងក្នុងស្មារតីខ្មែរជួយខ្មែរស្មារតីមនុស្សធម៌ពិសេសការផ្ដល់ស្នាមញញឹមក៏ដូចជាសេចក្តីស្រឡាញ់ ដល់កុមារកម្ពុជាដែលមានបញ្ហាសុខភាពនិងទទួលបានការពិនិត្យព្យាបាលដោយឥតគិតថ្លៃ។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ដែរថាបច្ចុប្បន្នមន្ទីរពេទ្យគន្ធបុប្ផាត្រូវការអំណោយថវិកាច្រើនប៉ុន្តែដោយសារថវិការទ្រទ្រង់មន្ទីរពេទ្យនាបច្ចុប្បន្ននៅមានកម្រិតនៅឡើយ។ចាំបាច់ត្រូវការឲ្យមានការចូលរួមគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ហេតុដូច្នេះហើយទើបរដ្ឋបាលខេត្តកំពង់ចាម បានរៀបចំគណៈកម្មការទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផានិងបានសម្រេចយកថ្ងៃទី ០១មេសានេះ ជាថ្ងៃចាប់ផ្ដើមដំណើរការយុទ្ធនាការដោយប្រើរយៈពេល៧ថ្ងៃដើម្បីជិះកង់កៀងគរថវិកាគ្រប់ទីកន្លែងក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។ឯកឧត្តមអភិបាលខេត្តក៏បានអំពាវនាវដល់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោកលោកស្រី ជាពាណិជ្ជករអាជីវករ សិប្បករណ៍ វិនិយោគិននិងសប្បុរសជនសូមមេត្តាចូលរួមបរិច្ចាគជាវិភាគទានតាមការស្ម័គ្រចិត្តដោយសទ្ធាជ្រះថ្លា ដើម្បីទ្រទ្រង់ជួយដល់មន្ទីរពេទ្យគន្ធបុប្ផាដែលបាននិងកំពុងជួយសង្គ្រោះកុមារកម្ពុជាមកពីគ្រប់ទិសទី។

សូមបញ្ជាក់ផងដែរថាយុទ្ធនាការនេះគឺជាជំហានដំបូងគឺការជិះកង់រួមគ្នាជាក្រុមធំចេញពីគោលដៅសួនច្បារមុខសាលាខេត្តទៅកាន់អក្សរខេត្តកំពង់ចាមដែលមានទីតាំងនៅមាត់ទន្លេក្បែរស្ពានគីហ្ស៊ុណាបន្ទាប់មកបំបែកជា៧ក្រុម ដើម្បីជិះកង់ធ្វើដំណើរតាមគោលដៅផ្សេងៗ
ក្នុងនោះមាន ផ្សារលក់ដូរ សាលារៀនវត្តអារាម អង្គភាពរដ្ឋបាលស្រុកឬក្រុងមន្ទីរអង្គភាព ទីស្នាក់ការក្រុមហ៊ុនអាជីវកម្មឬគ្រឹះស្ថានឯកជន ធនាគារក្រុមហ៊ុនធានារ៉ាប់រងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហាងលក់ដូរដែលមានមូលដ្ឋាននៅក្នុងខេត្តកំពង់ចាម៕ រក្សាសិទ្ធដោយ ៖ ភ្នំប្រុសភ្នំស្រី

spot_img
×