Tuesday, February 4, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គេហទំព័រCEMEA ចេញដំណើរជាមួយការផ្សព្វផ្សាយជាបីភាសា

ភ្នំពេញៈ គេហទំព័រវេបសាយ និងបណ្តាញទំនាក់ទំនងសង្គមដូចជា facebook Page, Telegram , Tik Tokរបស់សមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា បាននិងកំពុងផ្តោតការផ្សព្វផ្សាយជាបីភាសា។
ភាសាដែលបាន និងកំពុងផ្សព្វផ្សាយព័ត៌មានទាក់ទងសេដ្ឋកិច្ច អចលនទ្រព្យ ហិរញ្ញវត្ថុ ផ្សារហ៊ុន ទីផ្សារឧបករណ៍និស្សន៍ជាដើម គឺផ្តោតលើភាសាខ្មែរ ភាសាអង់គ្លេស និងភាសាចិន។
លោកយិន លាងគង់ប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា(CEMEA) បានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី២៨ មេសាថា អ្វីដែលយើងបានដាក់ចេញនូវចក្ខុវិស័យ ដ៏មុតស្រួចរបស់ខ្លួន គឺផ្តោតលើការផ្សព្វផ្សាយព័ត៌មានសេដ្ឋកិច្ច បែបវិភាគ មានលក្ខណៈស៊ីជម្រៅ និងសម្បូរបែប ដែលជាព័ត៌មាន មានមូលដ្ឋានវិជ្ជាជីវៈ និងក្រមសិលធ៌ម ដែលអាចជឿទុកចិត្តបាន។
លោកបន្តថា “ការខិតខំរបស់រដ្ឋាភិបាល ដើម្បីកសាងប្រទេសតែម្នាក់ឯងមិនគ្រប់គ្រាន់ទេ តែទាមទារឲ្យមានការចូលរួមពីគ្រប់វិស័យ ពិសេសវោស័យសារគមនាគមន៍ ដើម្បីដើរតួនាទីជាអ្នកគាំទ្រ ដើម្បីលើកកំពស់មុខមាត់កម្ពុជា នៅលើឆាកអន្តរជាតិបន្ថែមទៀត”។
លោកយិន លាងគង់បានបន្តថា ការរួមចំណែកពីវិស័យសារព័ត៌មាន ដែលមានក្រមសីលធ៌មវិជ្ជាជីវៈ មានសារៈសំខាន់លើផ្នែកសំខាន់ៗចំនួនបួន ដូចជា ទី១ ការផ្សព្វផ្សាយដោយផ្តោតលើព័ត៌មានវិជ្ជមាន ដែលផ្តល់ពុទ្ឋិជាប្រទីប សម្រាប់បញ្ញាញ្ញាណរបស់សាធារណៈជន ទី២ បង្ហាញពីមុខមាត់កម្ពុជាលើឆាកអន្តរជាតិ តាមរយៈសារព័ត៌មាន ដែលនិយាយពីការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជា។

ទី៣ បង្កើតនូវចលនាជាតិនិយមមួយ តាមរយៈបណ្តាញព័ត៌មាន ដើម្បីឥ្យប្រជាពលរដ្ឋ បានយល់ដឹងពីគោលនយោបាយរបស់រាជរដ្ឋាភិបាលថាដើរទៅលើផ្លូវណា ក្នុងគោលដៅអ្វី និងដើម្បីអ្វី។ ទី៤ សារព័ត៌មានជាដៃគូរបស់រាជរដ្ឋាភិបាល សម្រាប់ជាកញ្ចក់ឆ្លុះពីរដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋ និងពីប្រជាពលរដ្ឋមកកាន់រដ្ឋាភិបាល។
លោកយិន លាងគង់បានបញ្ជាក់ថា “ចក្ខុវិស័យរបស់CEMEA គឺចង់ឃើញ និងចង់រួមចំណែកជាមួយរាជរដ្ឋាភិបាល ដោយនាំប្រទេសឆ្ពោះ ទៅកាន់ឋានៈជាប្រទេស មានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ខាងមុខ៕

×