Thursday, May 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គិតត្រឹមថ្ងៃទី២៩មេសា មន្រ្តីចំនួន៥៦,៤៤៥រូបបានតេស្តរកសារធាតុញៀន ក្នុងនោះមានលទ្ធផលវិជ្ជមានចំនួន៧៦រូប ត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌ

spot_img

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានចេញសេចក្តីប្រកាសព័ត៌មានថា ៖ គិតត្រឹមថ្ងៃទី២៩មេសា មានមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ យោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាសរុបចំនួន៥៦,៤៤៥រូបបានតេស្តរកសារធាតុញៀន ក្នុងនោះមានលទ្ធផលវិជ្ជមានចំនួន៧៦រូប ត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌ។

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សូមជម្រាបជូនសាធារណជនទាំងអស់ មេត្តាជ្រាបថា បន្ទាប់ពីទទួ ទទួលបានបទបញ្ជាលេខ០១បប ថ្ងៃទី ដាក់ចេញវិធានការម៉ឺង ម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និង រដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានគោរពនិងអនុវត្តតាមខ្លឹមសារនៃបទបញ្ហានេះដោយទទួលបានលទ្ធផលដូចខាងក្រោម៖ – មកដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤នេះ ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ – មកដ មួយចំនួនបានចាត់តាំងអនុវត្តបទបញ្ជានេះ ដោយបានធ្វើតេស្តរហ័សរកសារធាតុញៀនក្នុង ទឹកមូត្រ ចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ យោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យា សរុបបានចំនួន៥៦,៤៤៥រូប ក្នុងនោះមានលទ្ធផលវិជ្ជមានសារធាតុញៀនក្នុងទឹកមូត្រចំនួន៧៦រូប ដែលមន្ត្រីទាំងនេះត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌ – បានចេញសេចក្តីណែនាំលេខ០០១ សណន.អ.ជ.ប.គ.ញ. ចុះថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ ស្តីពីវិធានការក្នុងការចាត់តាំងអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលលេខ០១បប ពាក់ព័ន្ធ ការប្រើប្រាស់ឧបករណ៍ធ្វើតេស្ត របៀបក្នុងការធ្វើតេស្ត ការបញ្ជាក់លទ្ធផលតេស្ត និង ចំណាត់ការចំពោះអ្នកវិជ្ជមានសារធាតុញៀន ដើម្បីពង្រឹងប្រសិទ្ធភាពការអនុវត្តបទបញ្ជា លេខ០១បប របស់រាជរដ្ឋាភិបាលដូចខាងក្រោម៖

១-បាននិងកំពុងខិតខំកៀរគរស្វែងរកជំនួយបន្ថែមពី សប្បុរសជន ជាតិ និងអន្តរជាតិនូវ ឧបករណ៍ធ្វើតេស្តរហ័សរកសារធាតុញៀនតាមទឹកមូត្រសម្រាប់ប្រើប្រាស់ចំពោះមុខ ។ ២-បានសហការជាមួយក្រសួងសុខាភិបាល បង្កើតក្រុមការងារចំពោះកិច្ចដោះស្រាយ លទ្ធផលមិនប្រក្រតីនៃការធ្វើតេស្តរហ័សរកសារធាតុញៀនក្នុងទឹកមូត្រ។

៣-បានបើកវគ្គបណ្តុះបណ្តាលមន្ត្រីបង្គោលរបស់អង្គភាពនានា ទាំងថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ដើម្បីឱ្យបណ្តាអង្គភាពទាំងនោះមានការយល់ដឹងនឹងម្ចាស់ការធ្វើ តេស្តរហ័សរកសារធាតុញៀ ញៀនក្នុងទឹកមូត្រដោយខ្លួនឯង ។

៤-បានណែនាំដល់សាមីក្រសួង ស្ថាប័ន • ដែលបានបណ្តេញមន្ត្រីដែលមានសារធាតុញៀន ចេញពីក្របខ័ណ្ឌ ត្រូវបញ្ជូនពួកគាត់ទៅទទួលការព្យាបាល និងស្តារនីតិសម្បទា ។ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សូមថ្លែងអំណរគុណចំពោះកិច្ចសហការពីបណ្តាក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងសាធារណជនទាំងអស់ ទាំងក្នុងនិងក្រៅប្រទេសដែលបាន គាំទ្រយ៉ាងមុតមាំដល់ការអនុវត្តបទបញ្ជាខាងលើដើម្បីការពារ សុខុមាលភាព សេចក្តីសុខ និងសេចក្តី
ថ្លៃថ្នូររបស់ប្រជាជននិងប្រទេសកម្ពុជា៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×