រាជធានីភ្នំពេញ ÷ ដើម្បីបញ្ជៀសកុំឱ្យគ្រឿងស្រវឹង ផលិតផលស្រាបៀរផ្សេងៗផ្សព្វផ្សាយពាណិជ្ជកម្មក្នុងលក្ខណៈញុះញង់ ជំរុញដល់យុវវ័យឱ្យប្រព្រឹត្តខុសក្រមសីលធម៌ និងប៉ះពាល់ដល់សីលធម៌សង្គមធ្ងន់ធ្ងរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានចេញសេចក្ដីសម្រេច ស្ដីពី ការបង្កើតក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ដើម្បីឱ្យអនុលោមទៅតាមការកំណត់ជាធ្វើព័ត៌មាន។
បើយោងតាមខ្លឹមសារក្នុងសេចក្ដីសម្រេច ចុះថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ ដែល CEN ទទួលបាននាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤នេះ បានកំណត់ថា ក្រុមការងារនេះ មានរដ្ឋមន្ដ្រីក្រសួងព័ត៌មាន ជាប្រធាន អមដោយអនុប្រធាន ៣រូប និងសមាជិក ៥រូប រួមមាន (សូមអានខ្លឹមសារសេចក្ដីប្រកាសរបស់រាជរដ្ឋាភិបាលទាំងស្រុងដូចតទៅ) ÷











