Friday, May 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យ៉ាងយូរ៣ថ្ងៃទៀត ពីរនាក់ប្ដីប្រពន្ធដែលជេរប្រមាថអតិថិជន នឹងចូលវាស់កម្ពស់ សុំទោសជាសាធារណៈ ខណៈមន្ត្រីជាន់ខ្ពស់អន្តរាគមន៍ផ្លូវច្បាប់

spot_img

ពាក្យថា ” ហ្ងែងដាច់បាយមែនហង៎ , មីងាប់ , មីត្រូវគ្រាប់ , ម៉េចធ្វើចរិតបែកៗ , កន្ត្រាក់ៗ , បែកថ្នាំ , កុំប្រើថ្នាំច្រើនពេក , ធ្វើចរិតថោកទាប , ម៉េចក៏ទ្រង់ភ្លើស្លន់សម្បើមម៉្លេះ… ” គឺជាពាក្យចេញពីមាត់អ្នកលក់សំលៀកបំពាក់តាមអនឡាញដ៏អសីលធម៌ពីរនាក់ប្ដី-ប្រពន្ធ នៅខេត្តសៀមរាប ដែលមានទំព័រហ្វេសប៊ុកលក់អនឡាញ ឈ្មោះ ” ហ័ង ហ័ង ” ជេរបញ្ចោរយ៉ាងអសុរោះទៅលើអតិថិជនស្រីម្នាក់ដែលទិញអីវ៉ាន់របស់ពួកគេ រយៈពេល៣ថ្ងៃមកហើយ លុះពេលអ្នកទិញសួររកអីវ៉ាន់ ក៏ជេរបញ្ចោរដូចគេឯកសារុងតែម្ដង, ប៉ុន្តែពេលនេះ មន្ត្រីជាន់ខ្ពស់ក្រសួងកិច្ចការនារី នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ បានប្រកាសជួយស្ត្រីអតិថិជនម្នាក់ ដែលត្រូវអ្នកលក់ខោអាវតាមអនឡាញ២នាក់ប្តីប្រពន្ធខាងលើ ជេរប្រមាថធ្ងន់ៗជាសាធារណៈ ដោយប្រពាក្យគំរោះគំរើយ យ៉ាងទ្រគោះ មិនអាចទទួលយកបាន។

លោកស្រី ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានប្រាប់អ្នកសារព័ត៌មានថា ករណីអ្នកលក់ខោអាវនៅខេត្តសៀមរាប ជេរប្រមាថស្ត្រីអតិថិជនម្នាក់ជាអ្នកទិញ នៅខេត្តប៉ៃលិននោះ លោកស្រីបានទាក់ទង ស្នងការរងខេត្តសៀមរាប និងមេធាវីផង ដើម្បីប្តឹងជនបង្ក ៣បទល្មើស រួមមាន ៖

១- បទបរិហារកេរ្តិ៍ជាសាធារណៈ
២- បទជេរប្រមាថជាសាធារណៈ
៣- បទញុះញង់ឲ្យមានការរើសអើង។

លោកស្រីរដ្ឋលេខាធិការក្រសួងកិច្ចការនារី បញ្ជាក់ថា «យើងរួមគ្នាលើកកម្ពស់សីលធម៌សង្គម មិនគួរឱ្យមនុស្ស ២នាក់បំផ្លាញសីលធម៌សង្គមអីចឹងទេ រកស៊ីនៅខេត្តសៀមរាបផង ថ្ងៃណាមួយគាត់អាចមានរឿងជាមួយភ្ញៀវទេសចរជាតិ អន្តរជាតិទៀតក៏ថាបាន បើពួកគាត់និយាយស្តីគ្មានដឹងខ្យល់អីយ៉ាងនេះ»។

សូមបញ្ជាក់ថា ការចេញមកជួយអន្តរាគមន៍នេះ ធ្វើឡើងបន្ទាប់ពីស្ត្រីលក់ផលិតផលអនឡាញ ក្នុងផេក facebook ហ័ងហ័ង បានជេហែកហួរអតិថិជនថា «សង្វេគហ្ងែងណាស់ហង៎ អត់មានលុយ ១រៀលផង កម្មង់អីវ៉ាន់គេ» ខណៈបុរសជាប្តី ក៏លើកឡើងថា «ភ្ញៀវដូចចែឯងរាងប្រកាច់ៗ កន្ត្រាក់ៗអីចឹង ទើបជក់ថ្នាំហើយរាងបែកៗ ធ្វើចរិតថោកទាប គេជេរហើយ» , ការប្រើពាក្យបែក កន្ត្រាក់ៗ ទើបជក់ថ្នាំហើយនេះ គឺជាបទ ” បរិហារកេរ្ដិ៍ជាសាធារណៈ , ចំណែកការជេរបញ្ចោរដោយប្រើពាក្យផ្សេងៗទៀតនោះ គឺជាបទ ” ជេរប្រមាថជាសាធារណៈ និងបទ ញុះញង់ឱ្យមានការរើសអើង ” ដែលមានបញ្ញត្តិក្នុង មាត្រា ៣០៥ , មាត្រា ៣០៧ , និង មាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌ, ទោសកំហុសក្នុងមាត្រានេះប្រឈមនឹងការជាប់ពន្ធនាគារពី ១ឆ្នាំ ទៅ ៣ឆ្នាំ។

បើយើងក្រឡេកមើលតាមការបញ្ជាក់របស់ស្រ្តីអតិថិជន ដែលត្រូវបានគេចែកចាយព្រោងព្រាតតាមបណ្តាញសង្គម facebook អមដោយសាររិះគន់ខ្លាំងៗចំពោះ២នាក់ប្តីប្រពន្ធនោះ គាត់បានបាញ់លុយដែលកម្មង់ទិញខោអាវរួចហើយ តែ៣ថ្ងៃក្រោយមិនទាន់ទទួលអីវ៉ាន់ ក៏គាត់សួរនាំ ប៉ុន្តែត្រូវបាន២នាក់ប្តីប្រពន្ធចេញមកជេរប្រមាថយ៉ាងខ្លាំងៗតែម្ដង។

មហាជនដែលបានចែករំលែករឿងនេះ បានអំពាវនាវដល់ថ្នាក់ដឹកនាំស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ និងក្រសួងស្ថាប័នជំនាញ សូមធ្វើចំណាត់ការយ៉ាងម៉ឺងម៉ាត់ចំពោះ២នាក់ប្តីប្រពន្ធនេះ ដើម្បីរួមគ្នាជួយលើកម្ពស់សីលធម៌នៅក្នុងសង្គមរបស់យើង, មនុស្សម្នាក់ធ្វើល្អទៅកាន់មនុស្សម្នាក់ទៀត នឹងធ្វើឱ្យសង្គមមួយកាន់តែល្អទៅៗ៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN

spot_img
×