Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ដឹក​ប្រេងសាំង L.H.R បុក​ម៉ូតូ ស្លាប់​បុរស​ម្នាក់​

​ត្បូងឃ្មុំ ៖ បុរស​ម្នាក់​ស្លាប់​នៅ​ហ្នឹង​កន្លែងកើតហេតុ ក្នុង​គ្រោះថ្នាក់​ចរាចរ រវាង​រថយន្ត​ដឹង​ប្រេង​សាំង​របស់​ក្រុមហ៊ុន L.H.R បុក​គ្នា​ជាមួយនឹង​ម៉ូតូ​មួយ​គ្រឿង​កង់​កូរ៉េ​មួយគ្រឿង ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ខាងលើ បាន​កើតឡើង​នៅ​យប់​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០១៨ នៅលើ​ផ្លូវជាតិ​លេខ​១១ ចន្លោះ​គីឡូម៉ែត្រ​លេខ​៧៣-៧៤ ស្ថិតនៅ​ភូមិ​ទំនាប ឃុំ​គង​ជ័យ ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ​។​

​សមត្ថកិច្ច​បានឲ្យដឹងថា មុនពេល​កើតហេតុ មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​កាំម៉ាស ពណ៌​ស​-​ក្រហម ពាក់​ស្លាក​លេខ ក​.1020 ភព​-3 ជា​របស់​ក្រុមហ៊ុន​ប្រេងសាំង L.H.R អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ ក្រោយ​កើតហេតុ​រត់គេចខ្លួន​បាត់ ។ រថយន្ត​ដឹក​ប្រេង ពេល​បើក​មក​ដល់​កន្លែង​កើតហេតុ បាន​បុក​ជាមួយ​ម៉ូតូ​ម៉ាក​សង់​កូរ៉េ ពណ៌​ក្រហម គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ គង់ មន ភេទ​ប្រុស អាយុ​៣៥ ឆ្នាំ​ជាតិខ្មែរ​នៅ​ភូមិ​៧៦ ឃុំ​ទួល​សូ​ភី ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ ស្លាប់​នៅ​កន្លែងកើតហេតុ​។ អ្នកបើកបរ​ម៉ូតូ​មិន​ពាក់​មួកសុវត្ថិភាព ។ រថយន្ត​និង​ម៉ូតូ​ទិសដៅ​បញ្ច្រស​ទិស​គ្នា រថយន្ត​បើក​ពី​ជើង ទៅ​ត្បូង​ហើយ​គេច​ជង្ហុក នៅលើ​ផ្លូវ​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​លើ​ចិញ្ចើម​ផ្លូវ​ខាងកើត ដែល​កំពុង​បើកបរ​ពី​ត្បូង​ទៅ​ជើង​។​

​ក្រោយ​កើតហេតុ​កម្លាំង​ជំនាញ បាន​វាសវែង​យក​មធ្យោបាយ ពាក់ព័ន្ធ​មក​រក្សាទុក ៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

×