Tuesday, May 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គិភ័យឆេះផ្ទះឈើលើថ្មក្រោម រួមទាំងសម្ភារប្រើប្រាស់អស់ទាំងស្រុង

spot_img

ភ្នំពេញ៖ នៅវេលាម៉ោង ១០:១០នាទីព្រឹក ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ មានករណីអគ្គិភ័យមួយ កន្លែងកើតឡើងនៅចំណុច ផ្ទះលេខ ២៩២ ផ្លូវលំ ភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ។

ហេតុការណ៍ អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី។ អគ្គិភ័យនេះធ្វើឱ្យឆេះឆេះផ្ទះឈើលើថ្មក្រោម ទំហំ០៦ម៉ែត្រ X១១ម៉ែត្រ ចំនួន០១ខ្នង រួមទាំងសម្ភារប្រើប្រាស់អស់ទាំងស្រុង ហើយឆេះរាលដាលដល់ផ្ទះឈើ ចំនួន ០១ខ្នងទៀតអស់ទាំងស្រុង រួមទាំងម៉ូតូម៉ាក Viva ពណ៌ខ្មៅចំនួន ០១គ្រឿង ឆេះរោលដល់ជញ្ជាំងផ្ទះវីឡាខូចខាត ២០% និងឆេះរោលដល់ជញ្ជាំងផ្ទះថ្មខូចខាត ១០%។

នៅម៉ោង១១:១៥នាទីព្រឹក ថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ១១គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ១១ឡាន ស្មើនឹង ៤៤ម៉ែត្រគូប,រថយន្តអគ្គិភ័យបុរីវិមានភ្នំពេញចំនួន ០១គ្រឿងប្រើប្រាស់ទឹកអស់ចំនួន ០១ឡានស្មើនឹង ០៤ម៉ែត្រគូប, រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរហ្គេងស្បឺតចំនួន ០១គ្រឿងប្រើប្រាស់ទឹកអស់ ចំនួន ០១ឡាន ស្មើនឹង ០៤ម៉ែត្រគូប៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×