Tuesday, May 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោមការសម្របសម្រួលគណៈកម្មការចម្រុះ ចៅអធិការវត្តស្វាយមីង ព្រមនិមន្តចេញពីវត្តដើម្បីរំលត់អធិករណ៍

spot_img

ខេត្តត្បូងឃ្មុំ : នៅលើបណ្ដាញសង្គមត្រូវបានគេចែកចាយដោយបង្ហោះពីទង្វើរបស់ព្រះចៅអធិការវត្តស្វាយមីង ដែលមានទីតាំងស្ថិតនៅ ឃុំអំពិលតាពក ស្រុកអូរាំងឪបានប្រើអំពើហិង្សាវាយធ្វើបាបលើលោកនេន និងបានឱ្យលោកនេនជ្រលក់ម្រាមដៃចូលទឹកក្តៅព្រោះតែខឹងរឿងបាត់បច្ច័យ។ ដោយមើលឃើញបែបនេះត្រូវបានលោកម៉ៅឌុង អភិបាលរងខេត្តរួមទាំងមន្ត្រីជំនាញបានចុះដោះស្រាយនារសៀលថ្ងៃទី៣០ មេសា ឆ្នាំ២០២៤ ដំណើរការប្រជុំដោះស្រាយត្រូវបានបញ្ចប់នៅវេលាម៉ោង ៦និង៣០នាទីល្ងាច ទីបំផុតចៅអធិការអង្គនេះយល់ព្រមនិមន្តចេញពីវត្តព្រោះតែមានបណ្ដឹងពីប្រជាពលរដ្ឋនិងពុទ្ធបរិស័ទជាង៥០០ នាក់។

លោកហាក់ ហុន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបានឲ្យដឹងនាព្រឹកថ្ងៃទី៣០មេសាឆ្នាំ២០២៤ថា: ក្រោយពីមានហេតុការណ៍ដែលល្បីថាព្រះចៅអធិការវត្តស្វាយមីង បានប្រើអំពើហិង្សាវាយធ្វើបាបលើលោកនេន ត្រូវបានលោកម៉ៅ ឌុង អភិបាលរងខេត្តរួមទាំងស្ថាប័នជំនាញមន្ទីរធម្មការខេត្តនិងអង្គភាពពាក់ព័ន្ធបានចុះស៊ើបអង្កេតដោយធ្វើឡើងកាលពីថ្ងៃទី២៩មេសាឆ្នាំ២០២៤គឺបានសួរភាគីខាងរងគ្រោះនិងព្រះចៅអធិការវត្តដើម្បីរកមូលហេតុការពិត ថាតើកំហុសនេះពិតដូចពលរដ្ឋដែលបានលើកឡើងដែរឬទេ?

ប្រធានមន្ទីរធម្មការខេត្តត្បូងឃ្មុំ បានរំលឹកថា កាលពីជាងមួយឆ្នាំមុនដោយសារតែបាត់បច្ច័យជាហេតុធ្វើឲ្យព្រះចៅអធិការវត្តព្រះនាមឈីម ឆាយព្រះជន្ម៣១ព្រះវស្សា បានខឹងហើយក៏ដាំទឹកក្តៅដោយឱ្យ លោកនេនជាច្រើនអង្គជ្រលក់ម្រាមដៃចូលទៅ ក្នុងទឹកនោះប្រសិនបើអង្គណាដែលជ្រលក់ទៅមិនរលាកបញ្ជាក់ថា មិនបានលួចបច្ច័យតែបើអង្គណាជ្រលក់ទៅរលាកនោះបង្ហាញថាអង្គនោះបានលួចបច្ច័យ។ ដោយសារតែទង្វើមិនគប្បីនេះធ្វើឲ្យញោមប្រុសញោមស្រីរបស់លោកនេនខឹងសម្បារក៏បាននាំគ្នាប្ដឹងមកអាជ្ញាធរដើម្បីឲ្យអន្តរាគមន៍។ ហើយក្រោយមកទៀតនៅពេលដែលព្រះចៅអធិការប្រដៅលោកនេនអង្គណាមួយគឺបានយកខ្សែភ្លើងវាយលើលោកនេនអង្គនោះបណ្ដាលឱ្យឈឺចាប់លើរាងកាយ។ ហើយការសម្រេចធ្វើអ្វីមួយគឺចៅអធិការអង្គនេះតែងតែអត្តនោម័ត មិនបានពិភាក្សាជាមួយគណៈកម្មការវត្តឲ្យបានទូលំទូលាយនោះទេ។
សូមបញ្ជាក់ថា ក្រោយពីមានបាតុភាពបែបនេះកើតឡើងការិយាល័យធម្មការស្រុកអូរាំងឪ បានធ្វើការប្រជុំដោះស្រាយនាពេលកន្លងទៅ ដោយសារតែមានពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋរហូតដល់ជាង៥០០ នាក់ គឺព្រះចៅអធិការយល់ព្រមនិមន្តចេញពីវត្ត។ តែដល់ពេលខាងថ្នាក់ខេត្តរួមជាមួយមន្ទីរធម្មការនិងសាសនាខេត្តចុះធ្វើការស្រាវជ្រាវដោយលើកឡើងថា ប្រជាជនមិនមានចំនួនច្រើនដូចការអះអាងបែបនេះចៅអធិការវត្ត។ បានសម្រេចចិត្តថាមិននិមន្តចេញពីវត្តវិញដោយរងចាំសេចក្តីសម្រេចពីថ្នាក់លើ។

ព្រះតេជគុណឈីម ឆាយ ចៅអធិការវត្តស្វាយមីង មានថេរដីកាឲ្យដឹងនារសៀលថ្ងៃទី៣០មេសាថា ចំពោះការចោទប្រកាន់មកលើព្រះអង្គរឿងលោកនេនប្រាំពីរអង្គជ្រលក់ម្រាមដៃទឹកក្តៅ ក្នុងកូនកែវនោះ គឺមានពិតមែនតាំងទីពីរទៅបីឆ្នាំមុនម៉្លេះ តែទឹកមិនក្តៅពេកទេ។ ដោយនៅក្បែរនោះមានទឹកត្រជាក់មួយបោយពេលជ្រលក់ទៅឃើញថាមាននេនមួយអង្គរលាកម្រាមដៃ
រឿងបាត់បច្ច័យនេះ មិនមែនរបស់ចៅអធិការទេគឺរវាងលោកសង្ឃដែលគង់នៅក្នុងវត្តតែម្ដង។ ចំពោះរឿងយកខ្សែភ្លើងវាយលើលោកនេនក៏មិនពិតគឺព្រះអង្គយកឌុយខ្សែបញ្ចូលទូរសព្ទ oppo វាយត្រូវខ្នងលោកនេនតែបន្តិចបន្តួចជាការប្រដៅឲ្យល្អប៉ុណ្ណោះ។ ចំពោះស្នាមមេដៃប្រជាពលរដ្ឋនិងពុទ្ធបរិស័ទរហូតដល់ជាង៥០០នាក់នោះព្រះអង្គ បានសង្កេតឃើញថាក្នុងនោះមានអ្នកខ្លែងបន្លំស្នាមមេដៃព្រះអង្គស្នើសុំឱ្យមន្ទីរធម្មការខេត្ត ក៏ដូចជាអង្គភាពពាក់ព័ន្ធផ្ដល់ភាពយុត្តិធម៌ដល់ព្រះអង្គ។ តាមពិតទៅរឿងដែលកើតឡើង គឺជារឿងតូចតាចតែប៉ុណ្ណោះគ្មានរឿងអ្វីធំដុំនោះទេ ហើយក៏គ្មានលិខិតស្នាមណាមួយដែលបានបញ្ជាក់ឲ្យព្រះអង្គនិមន្តចេញពីវត្តដែរ។ ជាក់ស្ដែងនារសៀលថ្ងៃទី៣០មេសាឆ្នាំ ២០២៤មន្ទីរធម្មការខេត្ត ព្រមទាំងអាជ្ញាធរពាក់ព័ន្ធនិងចុះដោះស្រាយរឿងវិវាទដោយធ្វើឡើងនៅវត្តស្វាយមីងតែម្ដង៕ រក្សាសិទ្ធដោយ ៖ ភ្នំប្រុសភ្នំស្រី

spot_img
×