ខេត្តកណ្ដាល ៖ ចោរម្នាក់ប្រដាប់ដោយអាវុធខ្លីមួយដើម ហ៊ានចូលប្លន់នៅក្នុងកាស៊ីណូថ្មពេជ្រឃុំក្អមសំណរ ស្រុកលើកដែកខេត្តកណ្ដាលនៅយប់ថ្ងៃទី២០វិច្ឆិការំលងអធ្រាត្រឈានចូលថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០១៧នេះ។
សមត្ថកិច្ចឱ្យដឹងថា៖ជនសង្ស័យឈ្មោះអ៊ុំ សុភ័ក្រ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅសង្កាត់និង ខណ្ឌពោធិ៍សែនជ័យ មុខរបរនាយផ្នែកស្រាវជ្រាវស៊ើបការក្រៅនិងបច្ចេកទេស ហើយជនរងគ្រោះនិងជាតំណាងកាស៊ីណូថ្មពេជ្រឈ្មោះ អៀង សុងទ្រី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅស្នាក់នៅក្នុងកាស៊ីណូក្នុងភូមិឃុំកើតហេតុខាងលើ។
វត្ថុតាងដកហូតបានឬចាប់យកបានរួមមានអាវុធខ្លីម៉ាក់ប៉េអាកុល តួពណ៌សស្នាប់ពណ៌ខ្មៅ ចំនួន១ដើម លេខ ៥៥៥៩A1.USA ស្រោមអាវុធខ្លីជរ័ពណ៌ខ្មៅចំនួន១. ទី៣បង់ចំនួន២មានគ្រាប់ចំនួន៩គ្រាប់.ទី៤.ខ្នោះដៃចំនួន១ទី៥.ម៉ូតូហុងដាគុបសេ៥០ ពណ៏ស្លែពាក់លេខភ្នំពេញ1AA.1509 ចំនួន១គ្រឿង.ទី៦.រូបថតជនសង្ស័យពាក់ឯកសណ្ឋាននគរបាលពាក់កណ្ដាលខ្លួន ចំនួន១០សន្លឹក.ទី៧.កាបូបស្ពាយពណ៍ឈាមជ្រូកចំនួន១.ទី៨.សំភារ:ផ្សេងៗមួយចំនួនតូច។ទី៩.ទូរស័ព្ទដៃម៉ាកអាយហ្វូន៥ហ្គោលពណ៌ទឹកមាសចំនួន១គ្រឿង។
សមត្ថកិច្ចឱ្យដឹងដែរថា៖ចំពោះកាខូចខាតរួមមាន:ស្នាមបែកធ្លុះនិងស្រាំកញ្ចក់បន្ទប់ដាក់សម្ភារៈ ចំនួន១កន្លែង។ ជនសង្ស័យមានស្លាកស្នាមរបួសដាច់បញ្ឆិតលើក្ដោងច្រមុះ ប្រវែង១សង់ទីម៉ែត្រ ទី២ស្នាមដាច់លើគល់ចិញ្ចើមខាងឆ្វេងប្រវែង១សង់ទីម៉ែត្រ ទី៣ស្នាមដាច់នៅចុងចង្កាខាងស្ដាំ០,៥សង់ទីម៉ែត្រ ទី៤-ថ្ងាស់ប៉ោងហើមទី៥ក្បាលផ្នែកខាងក្រោយហើមប៉ោងទី៦នៅលើផ្ទៃមុខមានសភាពហើម។
សមត្ថកិច្ចបន្តថា៖នៅយប់ថ្ងៃកើតហេតុទី២០វិច្ឆិកាម៉ោង០និង១៥នាទីឆ្លងចូលថ្ងៃទី២១ខែវិច្ឆិកា២០១៧ នៅពេលដែលបុគ្គលិកកាស៊ីណូកំពុងតែរៀបចំ ទុកដាក់សម្ភារៈលុយកាក់ក្រោយពេលអស់ភ្ញៀវ ក៏ស្រាប់តែជនសង្ស័យ ម្នាក់ឈ្មោះ អ៊ុំ សុភ័ក្រ បានកាន់កាំភ្លើងខ្លី ដើរសំដៅចូលមកក្នុងបន្ទប់ សង្វៀនកាស៊ីណូហើយស្រែកថានៅឱ្យស្ងៀម ភ្លាមនោះបុគ្គលិកនិងសន្ដិសុខកាស៊ីណូបានឃើញហើយក៏ស្រែកថា៖ ហ្អែងកុំចូលមក តែភ្លាម នោះជនសង្ស័យក៏បានលើកកាំភ្លើងឡើងភ្ជង់សំដៅមកបុគ្គលិកនិង សន្ដិសុខ ពេលនោះខាងសន្ដិសុខកាស៊ីណូ ក៏បាននាំគ្នាព្រួតចាប់ក៏មាន ទោះបីជាមានការប្រតាយប្រតប់គ្នា រហូតចាប់ជនសង្ស័យបាន រួចហើយបាន រាយការណ៍ជូនសមត្ថកិច្ចតែម្ដង។ករណីខាងលើនេះសមត្ថកិច្ចកំពុងបន្តចាត់ការកសាងសំណុំរឿងតាមនីតិវិធី៕ ដោយ៖បញ្ញាស័ក្តិ