អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ សមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាបករណីគ្រឿងញៀន នៅចំណុចទីតាំង:
ទី១, តាមបណ្តោយផ្លូវទន្លេមេគង្គ ទល់មុខស្ថានីយទឹកស្អាត សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ចំណុចទីតាំង ទី២, បន្ទប់លេខ១១១៨ ជាន់ទី១១ ខុនដូមេគង្គវិយូ៦ ផ្លូវទន្លេមេគង្គ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ចំណុចទីតាំងទី៣, ខុនដូហាយលែន បន្ទប់លេខ១១១០ ជាន់ទី១១ ភូមិកៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ចំណុចទីតាំង ទី៤, ផ្ទះលេខ៦១ ផ្លូវលេខV-03 បុរី គឺផ្ទរាំ ផ្លូវជាតិលេខ៦អា ភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងចំណុចទីតាំង ទី៥, ផ្ទះលេខ៣២ អី (១៦២) ផ្លូវជាតិលេខ១អា ក្រុមទី១០ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ៕



