រាជធានីភ្នំពេញ: កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌកម្រិតស្រាលក្រសួងមហាផ្ទៃចុះបង្ក្រាបទីតាំងទទួលផលចោរកម្មចំនួនពីរទីតាំងនៅកុងស៊ីបញ្ចាំឃ្លាំងរំសេវឃាត់ខ្លួនជនសង្ស័យ៧នាក់និងដកហូតម៉ូតូគ្មានឯកសារប្រមាណជាង៥០០គ្រឿង។
ប្រតិបត្តិការចុះឆែកឆេរនេះធ្វើឡើង នៅទីតាំងឃ្លាំងបញ្ចាំចំនួន២ទីតាំង៖ ទី១ ឃ្លាំងលេខ៥ភូមិ២ ផ្លូវ១៩២ និងទី២ ឃ្លាំងផ្ទះលេខ៤៨ ផ្លូវ២០២ ភូមិ៦សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សមត្ថកិច្ចការធ្វើឡើងនេះបន្ទាប់ពីឃាត់បានជនសង្ស័យជាមុខសញ្ញាប្លន់យ៉ាងសកម្មក្នុងភូមិសាស្ត្ររាជធានីភ្នំពេញហើយជនសង្ស័យបានសារភាពនិងចង្អុលបង្ហាញថាយកមកបញ្ចាំនៅទីតាំងខាងលើ៕



