Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បក្ខពួកពីរនាក់ទៀតរបស់ជនសង្ស័យ ឡេង ចាន់ណា ត្រូវបានតុលាការសម្រេចឃុំខ្លួន

spot_img

ខេត្តសៀមរាប៖ បើតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តសៀមរាប៖ បក្ខពួកពីរនាក់ទៀតរបស់ជនសង្ស័យ ឡេង ចាន់ណា ត្រូវបានតុលាការសម្រេចឃុំខ្លួនពាក់ព័ន្ធនឹងបទឆបោកមានស្ថានទម្ងន់ទោស (ជាក្រុមមានការចាត់តាំង)។

នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤៨ អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការឃុំខ្លួន ជនត្រូវចោទឈ្មោះ ស៊ាង អូន និង ប៊ី ពិសិដ្ឋ ក្នុងសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធនឹង ក្រុមហ៊ុន ប៊ីលាន ស៊ីធី វើលដ៍ ឯ.ក។

អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប សូមជម្រាបជូនសាធារណជន និងបណ្តាញសារព័ត៌មានទាំងអស់មេត្តាជ្រាបថា នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ចៅក្រមស៊ើបសួរសាលាដំបូង ខេត្តសៀមរាប បានចេញដីកាសម្រេចឃុំខ្លួនជនត្រូវចោទចំនួន ២ នាក់ បន្ថែមទៀត ដែលជាមេក្រុមនៅក្នុង ក្រុមហ៊ុន ប៊ីលាន ស៊ីធី វើលដ៍ ឯ.ក មានឈ្មោះ ស៊ាង អូន ភេទប្រុស កើតឆ្នាំ១៩៨៨ និងឈ្មោះ ប៊ី ពិសិដ្ឋ ភេទប្រុស កើតឆ្នាំ១៩៨៦ ទាំងពីរនាក់ត្រូវបានចោទប្រកាន់ពីបទ “ឆបោកមានស្ថានទម្ងន់ទោស (ជាក្រុម មានការចាត់តាំង)” តាមបញ្ញត្តិមាត្រា ៣៧៧ និងមាត្រា ៣៨០ នៃក្រមព្រហ្មទណ្ឌ។ ការឃុំខ្លួនជនត្រូវចោទ ទាំង ២ នាក់នេះ ត្រូវបានធ្វើឡើងបន្ទាប់ពីចៅក្រមស៊ើបសួរបានពិនិត្យភស្តុតាង និងសួរចម្លើយជនត្រូវចោទ ឃើញថាជនត្រូវចោទទាំង ២ នាក់ មានជាប់ពាក់ព័ន្ធនឹងបទល្មើសខាងលើ។

អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាបសូមបញ្ជាក់ជូនថា សាលាដំបូងខេត្តសៀមរាបនឹងបន្តចាត់ការ សំណុំរឿងនេះឱ្យបានឆាប់រហ័ស និងត្រឹមត្រូវតាមនីតិវិធីច្បាប់ជាធរមាន ដើម្បីរកយុត្តិធម៌ជូនអ្នកពាក់ព័ន្ធទាំងអស់៕

spot_img
×