Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ខ្លូនជនសង្ស័យចំនួន២នាក់ ខណៈបាញ់តដៃជាមួយសមត្ថកិច្ចជាច្រើនគ្រាប់

spot_img

ភ្នំពេញ៖ សមត្ថកិច្ចចម្រុះបានចាប់ខ្លូនជនសង្ស័យចំនួន២នាក់ ខណៈបាញ់តដៃជាមួយសមត្ថកិច្ចជាច្រើនគ្រាប់  នៅចំណុចផ្សារសាំហាន់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅវេលាម៉ោង ៦ល្ងាចថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤។

ខ្មាន់កាំភ្លេីងរូបនេះបានបាញ់៦គ្រាប់កាលពីយប់មិញ នៅបឹងកក់ ខណ្ឌដូនពេញ បណ្ដាលឲ្យរងរបួសមនុស្ស៣នាក់​ឡូវសមត្ថកិច្ចទ្បោមព័ទ្ធចាប់ខ្លួនបានហើយ ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួននៅចំណុចផ្សារសាំហាន់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ បន្ទាប់ពីបាញ់ តដៃជាមួយសមត្ថកិច្ចជាច្រើនគ្រាប់។ ប្រតិបត្តិការនេះបញ្ជាដឹកនាំផ្ទាល់ដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ ជនសង្ស័យខាងលើជាបក្ខពួកជាមួយជនសង្ស័យដែលផ្ទុះអាវុធ បណ្តាលឱ្យយុវជនម្នាក់ រងរបួស នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ នៅវេលាម៉ោង ១:៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ។ ដោយឡែកនៅយប់ថ្ងៃដដែលនេះផងដែរ ជនសង្ស័យម្នាក់ទៀតដែលជាជនដៃដល់បាញ់ បង្កឲ្យរងរបួស យុវជនម្នាក់នៅសង្កាត់ស្រះចក ខណ្ឌដូនពេញនោះ ក៏ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បង្រ្កាបចាប់ឃាត់ខ្លួនបានហើយផងដែរ នៅខណ្ឌចំការមន៕

spot_img
×