Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខឹងស្រីស្នេហ៍ខ្លួនឯង បាញ់រះលើហ្វូងមនុស្ស កម្លាំងនគរបាលរាជធានីភ្នំពេញ បើកប្រតិបត្តិការស្រាវជ្រាវតាមចាប់ខ្លួនទាំងយប់, យី… បាញ់តដៃលើសមត្ថកិច្ចទៀត !






រាជធានីភ្នំពេញ ÷ បុរសដែលខឹងស្រីស្នេហ៍របស់ខ្លួនមិនធ្វើតាមបំណង ក៏ដកកាំភ្លើងខ្លីពីចង្កេះបាញ់សំដៅហ្វូងងមនុស្សគ្មានកោតក្រែង ពេលនេះមិនដល់ ២៤ម៉ោងទេ ទាំងខ្មាន់កាំភ្លើង និងបក្ខពួក ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ តាមស្រាវជ្រាវចាប់ខ្លួនបានហើយ រួមជាមួយការផ្ដល់កណ្ដាប់ដៃរន្ទះជើងខ្លះៗពីសមត្ថកិច្ច ខណៈជននេះបាញ់កាំភ្លើងតដៃ។

សូមរំលឹកថា ការចាប់ខ្លួនបុរសជម្លើយច្រឡោងកោងនេះ ធ្វើឡើងបន្ទាប់ពីរូបគេកាលពីវេលាម៉ោងប្រមាណ២រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ បានបាញ់រះជាច្រើនគ្រាប់ទៅលើហ្វូងមនុស្ស នៅលើកំណាត់ផ្លូវលេខ៧០ ស្ដុបR៣ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ បង្កឱ្យមានការភ័យស្លន់ស្លោ និងភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ។ ការបាញ់រះនេះ បានបណ្ដាលឱ្យជនយុវជនម្នាក់រងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ខណៈខ្មាន់កាំភ្លើងបាញ់រួច ក៏ស្ទុះបើករថយន្ដគេចខ្លួនបាត់ក្នុងស្បៃរាត្រី ប៉ុន្តែលាក់ខ្លួនមិនបានយូរក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវរកឃើញចាប់ខ្លួននាំយកមកអនុវត្តច្បាប់តែម្ដង។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលដឹកនាំកម្លាំងនគរបាលចុះបង្ក្រាបផ្ទាល់ បានឱ្យដឹងថា ក្រោយស្រាវជ្រាវ និងទទួលបានព័ត៌មានច្បាស់ នៅយប់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ រូបលោកបានដឹកនាំកម្លាំងនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងនគរបាលមូលដ្ឋានខណ្ឌឫស្សីកែវ បានចុះទៅឡោមព័ទ្ធចាប់ខ្លួនខ្មាន់កាំភ្លើង និងបន្តចាប់ខ្លួនបក្ខពួកម្នាក់ទៀតនៅក្បែរផ្សារសាំហាន់ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ការចាប់ខ្លួននេះ មិនមែនធ្វើឡើងដោយងាយស្រួលនោះទេ ព្រោះថា នៅពេលដែលកម្លាំងនគរបាលចុះឡោមព័ទ្ធចាប់ខ្លួននោះ ជនល្មើសបានបាញ់មកលើសមត្ថកិច្ចចំនួន ៦គ្រាប់ផងដែរ ប៉ុន្តែសំណាងល្អមិនបណ្តាលឱ្យរងរបួសដល់សមត្ថកិច្ច និងប្រជាពលរដ្ឋនៅកន្លែងបង្ក្រាបនោះឡើយ, ប៉ុន្តែទោះជាយ៉ាងណា ភាពរឹងរូសរបស់ជនល្មើស បានធ្វើឱ្យសមត្ថកិច្ចបង្ខំចិត្តផ្ទុះអាវុធតបវិញរហូតឈានចាប់ខ្លួនបានភ្លាមៗ, ហើយត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសួរនាំចាត់ការតាមច្បាប់។

តាមចម្លើយខ្មាន់កាំភ្លើងដែលសមត្ថកិច្ចមិនទាន់ប្រាប់ឈ្មោះ និងអត្តសញ្ញាណច្បាស់លាស់នោះ បានឱ្យដឹងថា  មូលហេតុដែលនាំឱ្យរូបគេ ទាញកាំភ្លើងបាញ់រះនោះ គឺដោយសារខឹងសង្សាររបស់ខ្លួនមិនធ្វើតាមបំណង៕ ពិសិដ្ឋ CEN

×