ខេត្តកំពង់ចាម: ក្រោមការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរខេត្តចំពោះថវិកាគៀងគរពីសប្បុរសជនជិតឆ្ងាយបានក្បែរ៧០ម៉ឺនដុល្លារ ដែលប្រមូលបានក្នុងពិធីអបអរសាទរខួបទី ១៦១ទិវាពិភពលោកកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម ដោយធ្វើឡើងនៅសាលសន្និសីទសាលាខេត្តកំពង់ចាមនាព្រឹកថ្ងៃទី៨ ឧសភា ឆ្នាំ២០២៤ ។ ក្រោមអធិបតីឯកឧត្តមសន្តិបណ្ឌិតនេត សាវឿន ឧបនាយករដ្ឋមន្ត្រីនិងជាប្រធានកិត្តិយសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាមអាណត្តិទី៥ ។ជាមួយនោះមានការចូលរួមពីប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្តព្រមទាំងសប្បុរសជនជិតឆ្ងាយ។
ឯកឧត្តមអ៊ុន ចាន់ដា ប្រធានគណៈកម្មការសាខាកាកបាទក្រហមខេត្តមានប្រសាសន៍ដោយលើកឡើងថា: រយៈពេល៤ឆ្នាំកន្លងទៅដោយមានការណែនាំតម្រង់ទិសពីសម្ដេចទេពញ្ញាណហ៊ុន ណេងនិងឯកឧត្តមប៉ាន សូរសក្តិ សាខាអនុសាខាបានបំពេញតួនាទីយ៉ាងសកម្មក្នុងភាពម្ចាស់ការលើការផ្ដល់សេវាកម្មមនុស្សធម៌ផ្ដោតលើវិស័យអាទិភាពទាំងបួនដោយបានឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងនៃភាពងាយរងគ្រោះសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់។ បួនឆ្នាំនេះដែរបានចុះអន្តរាគមន៍ផ្ដល់អំណោយមនុស្សធម៌ភ្លាមៗជូនជនរងគ្រោះដោយមហន្តរាយអគ្គីភ័យ ខ្យល់កន្ត្រាក់រន្ទះបាញ់ លង់ទឹក គ្រោះថ្នាក់ចរាចរណ៍បានចំនួន៧៤៨គ្រួសារនិងបានឧបត្ថម្ភថវិកាមួយម៉ឺនដុល្លារដល់ជូនរងគ្រោះរលំបាក់អគារនៅខេត្តកំពត។កាលពីអំឡុងឆ្នាំ២០២០។ក្រៅពីនេះបានដឹកនាំសហការចុះយុទ្ធនាការអប់រំផ្សព្វផ្សាយស្ដីពីការចូលរួមលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោកតាមគោលដៅស្តុបនានាក្នុងក្រុងកំពង់ចាមព្រៃឈរនិងស្រុកជាងព្រៃក្នុងឱកាសបុណ្យជាតិសំខាន់ៗសរុបចំនួន៣៧លើកមានអ្នកទទួលផលផ្ទាល់ចំនួន៩៨១៥៤នាក់។ ជាមួយនោះបានសហការបើកវគ្គអប់រំទប់ស្កាត់ហានិភ័យគ្រោះមហន្តរាយជូនអ្នកស្ម័គ្រចិត្តភូមិនៅស្រុកគោលដៅចំនួន ៤ក្នុងនោះមាន បាធាយ កងមាសចម្ការលើ និងស្ទឹងត្រង់។
លោកជំទាវពុំ ចន្ទីនី អគ្គលេខាធិការនិងតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា មានប្រសាសន៍លើកឡើងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតខ្ពស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ជាឥស្សរជនដ៏ឆ្នើមថ្នាក់ជាតិនៃវេទិកកាភាពជាអ្នកដឹកនាំតំបន់អាស៊ី pacific ឆ្លើយតបមេរោគអេដស៏និងការអភិវឌ្ឍន៍នៅកម្ពុជា។បានណែនាំបង្កើតឲ្យមានក្រុមឥស្សរជនឆ្នើមថ្នាក់ជាតិទាំងនៅថ្នាក់កណ្ដាលនិងថ្នាក់សាខាកាកបាតក្រហមទាំង២៥រាជធានីខេត្ត ដែលត្រូវផ្ដោតយកចិត្តទុកដាក់លើការអប់រំសុខភាពមាតា ទារកនិងកុមារនិងការទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ជំងឺអេដស៍រួមជាមួយនឹងការអប់រំឲ្យសហគមន៍មានសុខភាពល្អនិងមានភាពធន់និងអាកាសធាតុផងដែរ។
ឯកឧត្តមសន្តិបណ្ឌិតនេត សាវឿនឧបនាយករដ្ឋមន្ត្រីមានប្រសាសន៍ឲ្យដឹងដែរថា ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានយកចិត្តទុកដាក់ពង្រីករបបសន្តិសុខសង្គមនិងមូលនិធិសមាធម៌របស់រាជរដ្ឋាភិបាលនិងកម្មវិធីថ្នាក់ជាតិដើម្បីជំនួយសម្រាប់គ្រួសារក្រីក្រនិងងាយរងគ្រោះ។ក្នុងរយៈពេល៤ឆ្នាំកន្លងទៅសាខាកាកបាទក្រហមកម្ពុជាខេត្តបានរំលេចឲ្យឃើញយ៉ាងច្បាស់នៅសមត្ថភាពម្ចាស់ការនិងការឆ្លើយតបបានទាន់ពេលវេលាក្នុងប្រតិបត្តិការផ្ដល់សេវាមនុស្សធម៌ដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះនៅក្នុងខេត្តកំពង់ចាមស្របតាមពាក្យស្លោក”ទីណាមានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជា”។ ជាមួយនោះដែរសូមគោរពនៅស្នាដៃដ៏ធំធេងរបស់សម្ដេចទេពញ្ញាណហ៊ុន ណេង ក្នុងពេលដែលជាប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្តសម្ដេចបានខិតខំលើកនៅកិត្តិនាម
តាមរយៈសកម្មភាពមនុស្សធម៌គ្រប់មជ្ឈដ្ឋានដែលធ្វើឲ្យសាខាកាកបាទក្រហមមានភាពម្ចាស់ការនិងថវិកាសម្រាប់ទ្រទ្រង់គ្រប់គ្រាន់ដើម្បីជួយដល់ប្រជាជនងាយរងគ្រោះគ្រប់ពេលវេលា។ ហើយក៏សូមថ្លែងអំណរគុណដល់អស់លោកលោកស្រីឧកញ៉ាអ្នកឧកញ៉ាសប្បុរសជនជិតឆ្ងាយដោយបានចំណាយពេលបរិច្ចាគថវិការដើម្បីទ្រទ្រង់កាកបាទក្រហម សម្រាប់ប្រយោជន៍ជួយដល់ពលរដ្ឋដែលរងគ្រោះដោយហេតុការណ៍ផ្សេងៗ។ (ភ្នំប្រុសភ្នំស្រី)
ទំនាក់ទំនង : 0716140005
Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91