Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរលើកឡើងថាក្រុមហ៊ុនថេង រីតាស្ថាបនាផ្លូវមិនអន់ពេកមិនល្អពេកគឺអាចទទួលយកបាន



ខេត្តត្បូងឃ្មុំ: ផ្លូវក្រាលគ្រោះក្រហមមួយខ្សែនិងផ្លូវបេតុងមួយខ្សែ ត្រូវបានរៀបចំដាក់ឲ្យដេញថ្លៃជាសាធារណៈដោយធ្វើឡើងនៅសាលាឃុំពាមជាលាំងស្រុកត្បូងឃ្មុំ កាលពីព្រឹកថ្ងៃទី៧ឧសភា ឆ្នាំ ២០២៤។  ចំពោះសកម្មភាពដេញថ្លៃនេះត្រូវបានគេដាក់កម្លាំងនគរបាលដើម្បីរក្សាសណ្ដាប់ធ្នាប់ធ្វើយ៉ាងណាឱ្យដំណើរការដេញថ្លៃបានប្រព្រឹត្តទៅល្អមិនមានការចាប់ទាញខោទាញអាវពីបុគ្គលណាម្នាក់នោះទេ បើមានបំពាននោះក្រុមហ៊ុននិងស្ថិតក្នុងបញ្ជីខ្មៅ។

លោកឆេងសុផលមេឃុំពាមជីលាំងមានប្រសាសន៍ឲ្យដឹងថា: ចំពោះផ្លូវក្រាលគ្រោះក្រហមប្រវែង៧០០ម៉ែត្រមានក្រុមហ៊ុនចំនួន៤ បានចូលរួមប្រកួតប្រជែងដោយដេញបានលើក្រុមហ៊ុនថេង រីតា ក្នុងតម្លៃ៤៩លានរៀល។ គឺជាក្រុមហ៊ុនមួយដែលធ្លាប់មានបទពិសោធន៍ស្ថាបនាផ្លូវនៅក្នុងឃុំរបស់លោកនាពេលកន្លងទៅគឺមិនអន់ពេកមិនល្អពេក ដែលក្រុមគណៈកម្មការចម្រុះប្រើប្រាស់ឧបករណ៍បច្ចេកទេសធ្វើការខួងពិនិត្យគឺអាចទទួលយកបាន។

លោកមេឃុំពាមជីលាំងមានប្រសាសន៍បន្តថា ចំពោះផ្លូវដីក្រាលគ្រួសក្រហមនេះគឺស្ថិតនៅភូមិឈើទាលទីមួយ ដែលបងប្អូនប្រជាពលរដ្ឋបានស្នើសុំមកអាជ្ញាធរតាំងពីឆ្នាំ២០២៣។ដូច្នេះពេលដែលរាជរដ្ឋាភិបាលទម្លាក់កញ្ចប់ថវិកាចុះមកគឺនឹងផ្ដល់អទិភាពជូនបងប្អូនទាំងនោះ។ សូមបញ្ជាក់ថាក្រុមហ៊ុនត្រូវបានចុះកិច្ចសន្យាក្នុងរយៈពេល១៥ថ្ងៃនិងដឹកគ្រឿងចក្រមកស្ថាបនាផ្លូវទៅកាន់វាលស្រែរបស់ប្រជាកសិករដើម្បីឲ្យពួកគាត់ងាយស្រួលដឹកកសិផលមកកាន់លំនៅឋាន។ មួយវិញទៀតក្រុមហ៊ុនរីតានេះធ្លាប់បានស្ថាបនាផ្លូវក្រាលគ្រួសក្រហមប្រវែង៥០០០ម៉ែត្រដែលមាននៅក្នុងភូមិឈើទាលទីមួយឈើទាលទី២ ភូមិតាប៉ាង ភូមិពាមក្នុង។សម្រាប់ឃុំរបស់លោកផ្លូវបេតុងត្រូវបានអភិវឌ្ឍន៍មានចំនួន១១ភូមិក្នុងនោះជាប្រភេទផ្លូវរបស់មន្ទីរអភិវឌ្ឍន៍ជនបទនិងផ្លូវកម្ចីABD។ ហើយឆ្នាំ២០២៥ ខាងមុខគឺបន្តអភិវឌ្ឍន៍ផ្លូវក្រាលគ្រប់ក្រហមទៅស្រែបន្ថែមទៀត ពេលណាផ្លូវដីនិងផ្លូវបេតុងអភិវឌ្ឍន៍អស់ទាំង១១ ភូមិបន្ទាប់មកត្រូវតែរៀបចំប្រព័ន្ធប្រឡាយទឹកដើម្បីបង្ហូរស្រោចស្របដំណាំស្រូវរបស់កសិករ។ជាក់ស្ដែងនៅឆ្នាំ២០២៤ នេះអ្នកភូមិរបស់គាត់ជួបបញ្ហាគ្រោះរាំងស្ងួតធ្វើឲ្យដំណាំស្រូវ។ខ្វះខាតទឹកសម្រាប់ស្រោចស្រម។ព្រោះថាលើកទីមួយការបង្កបង្កើនផលដំណាំស្រូវលក់១គីឡូបាន១៤០០រៀលតែលើកទីពីរស្រូវធ្លាក់ថ្លៃនៅមួយគីឡូ ៨០០រៀល។ដោយសារតែខ្វះទឹកកសិករ ត្រូវបូមទឹកពីកន្លែងដែលមានប្រភពទឹកក្នុងដីមួយហិចតាអស់ប្រេងសាំង១៦០ លីត្រ គឺមិនទទួលប្រាក់ចំណេញទៀតទេ។

ចំណែកនៅឃុំជីរោទ៏ទី១ ផ្លូវបេតុងប្រវែង ២១៥ម៉ែត្រ មានក្រុមហ៊ុនចំនួន៥ ត្រូវបានចូលរួមប្រកួតប្រជែងដោយដេញបានលើក្រុមហ៊ុនសេង កញ្ញា ក្នុងតម្លៃជាង១១០លានរៀល។
លោកទូច ឆៃងីម មេឃុំជីរោទ៏ទី១បានលើកឡើងថា ដោយសារតែមានបញ្ហាសុខភាពរូបលោកមិនបានទៅចូលរួមដេញថ្លៃតែបានទេសិទ្ធិឲ្យជំទប់ទីមួយចូលរួមការដេញថ្លៃនៅសាលាឃុំពាមជីលាំង ចំពោះលទ្ធផលនៃការដេញថ្លៃនេះគឺគណៈកម្មការឃុំទទួលយកបាន។ រហូតមកដល់ពេលនេះផ្លូវបេតុងក្នុងឃុំរបស់លោកសម្រេចបានប្រមាណ៧០% ហើយ
នៅសល់និងត្រូវអភិវឌ្ឍន៍បន្តបន្ទាប់ទៀត។ (ភ្នំប្រុសភ្នំស្រី)

×