Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតីត​អនុ​ប្រធានាធិបតី​ស៊ីម​បា​វ៉េ ដែល​កំពុង​រត់​គេចខ្លួ​ក្រៅប្រទេស ជំរុញ​ឲ្យ​លោក មូ​ហ្គា​បេ ចុះចេញ​ពី​តំណែង​

spot_img

​អតីត​អនុ​ប្រធានាធិបតី​ស៊ីម​បា​វ៉េ គឺ​លោក Emmerson Mnangagwa បាន​ជំរុញ​ឲ្យ​ប្រធានាធិបតី រូ​បឺត មូ​ហ្គា​បេ (Robert Mugabe) ចុះចេញ​ពី​តំណែង​។ អតីត​អនុ​ប្រធានាធិបតី​រូបនោះ បាន​ធ្វើ​សេចក្តី​ថ្លែង​ពី​ក្រៅ​ប្រទេស​មក ប៉ុន្តែ​គេ​ពុំបាន​ដឹង​ពី​ទី​កន្លែង​របស់​លោក​លាក់​ខ្លួន​ពិតប្រាកដ​នោះទេ​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់ សារព៌តមាន​អាមេរិច CNN នៅ​រសៀល​ថ្ងៃ អង្គារ​នេះ​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​ព្រឹក​ថ្ងៃ​អង្គារ​នេះ លោក Emmerson Mnangagwa បាន​និយាយថា គាត់​បាន​បដិសេធ​ត្រឡប់​មក​ប្រទេស​ស៊ី​បា​វ៉េ​វិញ រហូត​ទាល់តែ​គាត់​ដឹង​ថា​គាត់​នឹង​មាន​សុវត្ថិភាព បើទោះបីជា​មាន​ការអញ្ជើញ​ពី​លោក មូ​ហ្គា​បេ ឲ្យ​គាត់​ត្រឡប់​មក​ប្រទេស​វិញ ដើម្បី​ពិភាក្សា​បញ្ហា​នយោបាយ​ប្រទេស​ក៍ដោយ​។​

​អនុ​ប្រធានាធិបតី​រូបនេះ បាន​ថ្លែងថា មាន​កងសន្តិសុខ​ប្រាប់​គាត់​ក្នុង​ខែ​វិច្ឆការនេះ​ថា មាន​គំរោង​កំចាត់​រូបគាត់​ចោល នៅ​ពេល​គាត់​ត្រូវបាន​គេ​ដកចេញ​ពី​តំណែង និង​ដាក់​ឃុំខ្លួន​។​

​លោក Emmerson Mnangagwa ត្រូវបាន​គេ​គិតថា បាន​រត់គេចខ្លួន​ពី​ប្រទេស​ស៊ីម​បា​វ៉េ ក្រោយ​ពេល​លោក ប្រធានាធិបតី មូ​ហ្គា​បេ បាន​បណ្តេញ​រូបគាត់​ចេញពី​តំណែង​នៅ​ដើមខែ​នេះ​។ ការបណ្តេញ​រូបគាត់ ធ្វើឲ្យ​មាន​វិបត្តិ​នយោបាយ​នៅក្នុង​ប្រទេស​ដែល​នាំឲ្យ​មាន​កើត​ជា​រដ្ឋប្រហារ​យោធា​កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន​។​

​លោក ថ្លែងថា “​ខ្ញុំ​បាន​ប្រាប់​ប្រធានាធិបតី​ថា ខ្ញុំ​នឹង​មិន​ត្រឡប់​មក​ប្រទេស​វិញ​ទេ​ឥឡូវនេះ រហូត​ទាល់តែ​ខ្ញុំ​ពេញចិត្ត​នឹង​សន្តិសុខ​ផ្ទាល់ខ្លួន​របស់​ខ្ញុំ ដោយសារ​តែ​ការប្រព្រឹត្ត​លើ​ខ្ញុំ និង​បណ្តេញ​ខ្ញុំ​ចេញ​”​។​

​លោក មូ​ហ្គា​បេ ដែល​បាន​ដឹកនាំ​ប្រទេស​អស់​ជិត ៤០​ឆ្នាំ​មកហើយ ពុំទាន់​បាន​ប្រកាស​ជា​សាធារណៈ​ពី​ការចុះ​ចេញ​របស់​លោក​នោះទេ បើទោះបីជា​មាន​រដ្ឋប្រហា​រ និង​គណបក្ស​កាន់​អំណាច​បាន​ដក​រូប​លោក​ចេញពី​តំណែង​ប្រធាន​ក៍ដោយ​។​

​ការ​ក្រាញ​អំណាច​របស់​លោក ធ្វើឲ្យ​មាន​ការផ្ទុះ​ការតវ៉ា​យ៉ាងខ្លាំង​ពី​ប្រជាពលរដ្ឋ​ស៊ីម​បា​វ៉េ​៕ សុភ័ក្ត្រ​

spot_img
×