Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងព័ត៌មាន លុបអាជ្ញាប័ណ្ណ អង្គភាពសារព័ត៌មានចំនួនពីរ ក្រោយពីម្ចាស់អង្គភាព ប្រព្រឹត្តកំហុសខាងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ



ភ្នំពេញ៖ ក្រសួងព័ត៌មាន សម្រេចលុបអាជ្ញាប័ណ្ណ អង្គភាពសារព័ត៌មានចំនួនពីរ ក្រោយពីម្ចាស់អង្គភាព ប្រព្រឹត្តកំហុសខាងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ។

អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ជម្រាបជូនអង្គភាពសារព័ត៌មានដែលបានមកដាក់ពាក្យបណ្តឹងចូលមកស្នងការដ្ឋាននគរបាលខេត្ត កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ សូមចូលខ្លួនមកបំភ្លឺជាបន្ទាន់។

យោង : ប្រកាស ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានសម្រេចលុបអាជ្ញាប័ណ្ណអង្គភាពសារព័ត៌មានចំនួនពីរ ក្រោយពីម្ចាស់អង្គភាពបានប្រព្រឹត្តកំហុសខាងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ។
នៅក្នុងសេចក្ដីសម្រេច៖ ប្រការ១៖ លុបប្រកាសលេខ ០៧២ ព.ម ប្រក ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ របស់ក្រសួងព័ត៌មាន ដែលអនុញ្ញាតឱ្យ លោក ជាវ គឹមលាង កាន់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរលេខ ០១១២០៨១៣៤ ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦ មានអាសយដ្ឋាននៅផ្ទះលេខ២០២ ផ្លូវលេខ៣៧១ ភូមិក្បាលទំនប់២ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ជាម្ចាស់សហគ្រាសគេហទំព័រគ្រុឌ01 ធ្វើអាជីវកម្មផ្សព្វផ្សាយតាមគេហទំព័រឈ្មោះ www.kruth01.com មានអាសយដ្ឋានទីស្នាក់ការស្ថិតនៅផ្ទះលេខ២០២ ផ្លូវលេខ៣៧១ ភូមិក្បាលទំនប់២ សង្កាត់បឹងទំពុន ខណ្ឌមាន ជ័យ រាជធានីភ្នំពេញ ដោយម្ចាស់អង្គភាពបានប្រព្រឹត្តកំហុសខាងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ និងអនុវត្តផ្ទុយនឹងកិច្ចសន្យាអាជីវកម្មរបស់សាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន។ និងប្រការ១៖ លុបប្រកាសលេខ ០៣៩ ព.ម ប្រក ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ របស់ក្រសួងព័ត៌មាន ដែលអនុញ្ញាតឱ្យ លោក ទុយ រិទ្ធី កាន់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរលេខ ០១០៧៣៤៧១៣ (០១) ចុះថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៥ មានអាសយដ្ឋាននៅផ្ទះលេខ១៤០៤ ផ្លូវលេខ៤១០ ភូមិ២ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ជាម្ចាស់សហគ្រាសសារព័ត៌មាន ខេភី សូសលញូស៍ ធ្វើអាជីវកម្មផ្សព្វផ្សាយតាមគេហទំព័រឈ្មោះ www.khmerpostnews.com អាសយដ្ឋានទីស្នាក់ការស្ថិតនៅផ្ទះលេខ ១៤២៤ ផ្លូវលេខ៤១០ ភូមិ២ សង្កាត់បឹង ត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយម្ចាស់អង្គភាពបានប្រព្រឹត្តកំហុសខាងក្រមសីលធម៌វិជ្ជាជីវៈសារ ព័ត៌មានយ៉ាងធ្ងន់ធ្ងរ និងអនុវត្តផ្ទុយនឹងកិច្ចសន្យាអាជីវកម្មរបស់សាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបបំភ្លឺជូនសាធារណជន និងបណ្តាញសារព័ត៌មាន ជ្រាប ស្តីពីកិច្ចប្រតិបត្ដិការស្រាវជ្រាវស៊ើបអង្កេតករណី៖ បើកលេងល្បែងស៊ីសងខុសច្បាប់ (បញ្ជល់មាន់) និងប្រើហិង្សារវាងអ្នកសារព័ត៌មានប្រហែល១០នាក់ ជិះរថយន្ត០៣គ្រឿង និងអ្នកលេងជ.ល់មាន់ប្រហែល៤០នាក់
-កើតហេតុ៖ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ១២:១០នាទី។
-ចំណុច៖ ចំការស្វាយ ភូមិផ្លូវត្រី ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល។

ជនសង្ស័យចំនួន ០២នាក់
១.ឈ្មោះ យូ ពៅ ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិផ្លូវត្រី ឃុំថ្មគរ ស្រុកល្វាឯម (អ្នកបើកកន្លែងជល់មាន់) (ឃាត់ខ្លួន)។
២.ឈ្មោះ ទី ភារម្យ ហៅ ពេទ្យ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ-ឃុំព្រែកតាសរ ស្រុកពោធិ៍រៀង ខេត្ដព្រៃវែង។ (គេចខ្លួន)

លទ្ធផលនៃការស្រាវជ្រាវ
នៅថ្ងៃកើតហេតុខាងលើ ក្រុមអ្នកលេងល្បែ.ងជ.ល់មាន់ បានលួចទៅបើកលេងនៅទីតាំងខាងលើ ហើយអ្នកសារព័ត៌មាន ក៏បានចុះទៅដល់ជួបជាមួយក្រុមអ្នកលេងល្បែ.ងជ.ល់មាន់ ហើយទារលុយពីអ្នកបើកចំនួន៥០០,០០០រៀល ក្នុង០១រថយន្ត ចំណែកអ្នកបើកល្បែងឱ្យត្រឹម២០០,០០០រៀល ក្នុង ០១រថយន្ត ដោយជជែកមិនត្រូវគ្នា ទើបឈានទៅដល់ការប្រើហិ.ង្សាដាក់គ្នា ដោយអ្នកលេងល្បែ.ងម្នាក់ត្រូវបានអ្នកសារព័ត៌មាន យកមួកសុវត្ថិភាពទៅវា.យចំក្បា.ល និងវាយម៉ូតូបណ្តា.ល ឱ្យខូចខាត។

ក្រុមអ្នកសារព័ត៌មាន ដឹកនាំដោយឈ្មោះ ជាវ គឹមលាង គេហទំព័រគ្រុឌ០១ មានស្នាក់ការនៅរាជធានីភ្នំពេញ។

តាមការបំភ្លឺរបស់ ឈ្មោះ ស៊ិន វឿន ភេទប្រុស អ្នកទៅលេងជ.ល់មាន់ នៅថ្ងៃកើតហេតុ គាត់បានឃើញក្រុមអ្នកកាសែត ជិះរថយន្តចំនួន ០៣គ្រឿង មានម៉ាកព្រុស (Prius) ចំនួន ០២គ្រឿង និង ០១គ្រឿងទៀតមិនស្គាល់ម៉ាក បានចតនៅមុខច្រកចូលកន្លែងជ.ល់មាន់។ លុះបានបន្តិចមកឈ្មោះ ជាវ គីមលាង រហ័សនាមគ្រុឌ០១ ជាចាងហ្វាងគេហទំព័រ គ្រុឌ០១ Krud 01 NEWS ដែលពាក់អាវយឺតដៃវែង ពណ៌ស ស្លៀកខោ ពណ៌ខ្មៅ ពាក់ស្បែកជើងកីឡា (ប៉ាត់តា) ពណ៌ប្រផេះ បានស្រែកសួរអ្នកលេងល្បែងជ.ល់មាន់ថា “អ្នកណាជាអ្នកដោះស្រាយរឿងលុយ” ពេលនោះ មានបុរសម្នាក់ បានទៅជួបថាឱ្យលុយ ចំនួន២០០,០០០រៀល ក្នុង ០១ឡាន តែឈ្មោះ ជាវ គីមលាង មិនព្រមយក ក៏បានស្រែកឡូឡាថា “អ.ញចាងហ្វាងប៉ុណ្ណឹងដែរ យក២០០,០០០រៀល ទៅធ្វើអី ទាល់តែ ០១ឡាន ៥០០,០០០រៀល បានអ.ញយក”។

បន្ទាប់មកក្រុមអ្នកកាសែតបានដកទូរស័ព្ទមកធ្វើការថតឡាយ ស្រែកថាលោកស្នងការមើលផង មានកន្លែងបើកលេងជ.ល់មាន់នៅស្រុកល្វាឯម ហើយក៏មានការដេ.ញវា.យគ្នាតែម្ដង។

ចម្លើយសារភាព ឈ្មោះ យូ ពៅ អ្នកបើកទីតាំងល្បែ.ង បានបញ្ជាក់ថា៖ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង០៧:០០នាទីព្រឹក ឈ្មោះ ពេទ្យ បានទូរស័ព្ទមកខ្លួនឱ្យរៀបចំសង្វៀនជ.ល់ មាន់នៅទីតាំងខាងលើ ពេលនោះខ្លួនបានទៅដឹកសម្ភារៈមករៀបចំធ្វើជាសង្វៀនជ.ល់មាន់ មានដូចជាកៅស៊ូតង់ប្រក់ដំបូល ខ្សែគោព័ទ្ធជុំវិញបា.ញ់ថ្នាំក្រហម និងដាក់កៅអីសម្រាប់អង្គុយមើល។ រហូតដល់ម៉ោងប្រហែល១២:០០នាទីថ្ងៃត្រង់ ទើបមានអ្នកយកមាន់មកជ.ល់បណ្ដើរៗ និងចរចាគ្នា តខ្នាយផ្លែដែក ហើយឈ្មោះ យូ ពៅ ក៏បានចេញទៅយកទឹកមករៀបចំដាក់លក់។ លុះបានបន្ដិចក្រោយមកក៏មានអ្នកសារព័ត៌មាន មួយក្រុមចូលទៅថតឡាយ ធ្វើឱ្យអ្នកទៅលេងមាន់ជ.ល់រត់ចេញអស់។ ខណៈនោះរូបខ្លួនបានជិះម៉ូតូមកដល់ផ្លូវបេតុង ស្រាប់តែមានរថយន្ដអ្នកសារព័ត៌មាន ០២គ្រឿង ជិះមកកៀរឱ្យដួល ឈប់បិទមុខ-ក្រោយ រួចបានវា.យទៅលើរូបខ្លួនចំនួន ០៣ដៃ។

ករណីខាងលើនេះ ជនសង្ស័យដែលជាអ្នកបើកលេងល្បែ.ងស៊ីសងខុសច្បាប់ (បញ្ជ.ល់មាន់) ជំនាញបានឃា.ត់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅតុលាការ ។
ចំណែកជម្លោះរវាងអ្នកសារព័ត៌មាន ប្រើអំពើហិ.ង្សា និងកំ.ហែងយកប្រាក់ ទៅលើក្រុមអ្នកលេងល្បែ.ងខុសច្បាប់ ជំនាញ កំពុងស្រាវជ្រាវកំណត់អត្តសញ្ញាណចាត់ការតាមនី.តិវិធី៕

×