Monday, May 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចមហាបវរធិបតី អញ្ជើញ ប្រកាសបើកឱ្យដំណើរការជាផ្លូវការសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា

spot_img

រាជធានីភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នាល្ងាចថ្ងៃព្រហស្បតិ៍ ទី៩ ឧសភា ២០២៤  បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បំផុត “ប្រកាសបើកឱ្យដំណើរការជាផ្លូវការសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិសាភោជនាហារសាមគ្គី”។

ពិធីប្រកាសបើកឱ្យដំណើរការជាផ្លូវការសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា នាថ្ងៃនេះ គឺបានសរបញ្ជាក់យ៉ាងច្បាស់ពីសេចក្ដីទុកចិត្តយ៉ាងមុតមាំពីវិស័យឯកជន ចំពោះរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងជាការបង្ហាញនូវទឹកចិត្តដ៏ប្រពៃថ្លៃថ្លាក្នុងការរួមចំណែកជួយជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ ក្នុងន័យនេះ ការបង្កើតឱ្យមានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា គឺមានគោលបំណងក្នុងការប្រមូលផ្ដុំនូវសមាសភាពសមាគមនីមួយៗរួមគ្នាជាថ្នាលធំមួយ ដើម្បីពង្រឹង និងពង្រីកសកម្មភាពទាក់ទាញវិនិយោគិនបរទេសមកពីគ្រប់ប្រទេសដើម្បីចូលមកបណ្ដាក់ទុនក្នុងប្រទេសកម្ពុជាជាអតិបរមា និងចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ស្របតាមគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា។

សមាជិកនៃសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា បានខិតខំបំពេញសកម្មភាពរៀងៗខ្លួន និងសម្រេចបានការកៀរគរវិនិយោគិនបរទេសចូលមកបណ្ដាក់ទុនក្នុងប្រទេសកម្ពុជា គិតជាទឹកប្រាក់សរុបរាប់ពាន់លានដុល្លារ ដែលនេះជាសកម្មភាពវិជ្ជមានមួយជួយដល់ការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋកម្ពុជា ព្រោះថាកំណើននៃការវិនិយោគ និងការធ្វើពាណិជ្ជកម្ម នឹងជួយបង្កើតឱកាសការងារយ៉ាងសន្ធឹកសន្ធាប់ជូនដល់ប្រជាជន ព្រមទាំងជំរុញការនាំចូលមកនូវជំនាញ និងបច្ចេកវិទ្យាថ្មីៗបន្ថែម ដែលកត្តាទាំងនេះសុទ្ធសឹងតែស្ថិតនៅក្នុងយុទ្ធសាស្ត្រ​បញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៧ នៃរដ្ឋសភា មានបាវចនា ចំនួន៥ គឺ «កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព» និងមានអាទិភាពគន្លឹះ ចំនួន ៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា»។

spot_img
×