Tuesday, May 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដេញថ្លៃផ្លូវបេតុង៨ឃុំក្រុមហ៊ុនប្រកួតប្រជែងឈ្នះចាញ់ខ្លាំងចុះ៤០% អាជ្ញាធរនិងពលរដ្ឋព្រួយរឿងគុណភាព

spot_img



ខេត្តកំពង់ចាម: ផ្លូវបេតុងចំនួន៨ឃុំដែលមានទឹកប្រាក់ប្រមាណ១,១៩៥ប៊ីលានរៀល ត្រូវបានដាក់ឲ្យដេញថ្លៃនៅសាលាស្រុកស្រីសន្ធរ។ដោយធ្វើឡើងនាព្រឹកថ្ងៃទី១០ឧសភាឆ្នាំ ២០២៤ក្នុងនោះគេសង្កេតឃើញក្រុមហ៊ុនចូលរួមដេញថ្លៃមានការប្រកួតប្រជែងខ្លាំងដោយដេញចុះក្នុងរង្វង់៤០%  កត្តានេះដែលអាជ្ញាធរកក៏ដូចជាប្រជាពលរដ្ឋក្នុងមូលដ្ឋានព្រួយបារម្ភពីផ្លូវខ្វះគុណភាព
ដែលអាចប្រើមិនបានយូរ។ ហើយក៏ព្រមានដល់ស្មៀនឃុំណាដែលធ្វើទង្វើមិនគប្បីអាចនឹងត្រូវដកចេញពីក្របខណ្ឌដូចស្មៀនម្នាក់នៅស្រុកប្រធាយ ត្រូវបានរដ្ឋបាលខេត្តដកចេញដោយសារតែទង្វើរបស់ខ្លួនប្រព្រឹត្តមិនគប្បីលើពលរដ្ឋ គឺមិនមានការអត់ឱនឱ្យនោះទេសូមប្រុងប្រយ័ត្ន។

លោកស៊ីម គង់ អភិបាលស្រុកស្រីសន្ធរបានឲ្យដឹងថា: រដ្ឋបាលស្រុកស្រីសន្ធរបានសហការជាមួយរដ្ឋបាលខេត្តរៀបចំកិច្ចប្រជុំដេញថ្លៃគម្រោងមូលនិធិឃុំឆ្នាំ ២០២៤មានចំនួន៨ឃុំក្នុងនោះមានឃុំជីបាល ឃុំកោះអណ្ដែត ឃុំមានជ័យ ឃុំផ្ទះកណ្ដាល ឃុំព្រែកដំបូក ឃុំព្រៃរំដេងឃុំឬស្សីស្រុក និងឃុំស្វ័យបូរ។

លោកអភិបាលស្រុកស្រីសន្ធរបន្តថា
ចំពោះដំណើរការដេញថ្លៃដោយលទ្ធផលក្នុងនោះរួមមាន÷
១.ឃុំជីបាលផ្លូវបេតុងប្រវែង៥៦០ម៉ែត្រតម្លៃដាក់ឲ្យដេញថ្លៃជាង២៦៥លានរៀល មានក្រុមហ៊ុនចំនួន៣ ចូលរួមប្រកួតប្រជែងបានលើក្រុមហ៊ុនម៉ៅ មួយហេងតម្លៃជាង៨៩លានរៀល។
២.ឃុំកោះអណ្ដែត ផ្លូវបេតុងប្រវែង៣៨០ ម៉ែត្រ តម្លៃដាក់ដេញថ្លៃជាង២០៧ លានរៀល មានក្រុមហ៊ុន៩ ចូលរួមប្រកួតប្រជែងបានលើក្រុមហ៊ុនម៉ាន់ ម៉េងហេងក្នុ ងតម្លៃជាង៦១លានរៀល។
៣.ឃុំមានជ័យ ផ្លូវបេតុងប្រវែង៤០០ ម៉ែត្រ តម្លៃដាក់ដេញថ្លៃជាង២១៧លានរៀល មានក្រុមហ៊ុន៩ ចូលរួមប្រកួតប្រជែង បានលើក្រុមហ៊ុនយ៉េនស៊ីនួន ក្នុងតម្លៃជាង៧៧លានរៀល។
៤.ឃុំផ្ទះកណ្ដាល ផ្លូវបេតុងប្រវែង៤០០ ម៉ែត្រតម្លៃដាក់ដេញថ្លៃជាង២០៧លានរៀល មានក្រុមហ៊ុនចំនួន៥ ចូលរួមប្រកួតប្រជែងបានលើក្រុមហ៊ុនកៅ ប៊ុនណាក់ តម្លៃ៩៨លានរៀល។
៥.ឃុំព្រែកដំបូក ផ្លូវបេតុងប្រវែង៤០០ ម៉ែត្រ តម្លៃដាក់ដេញថ្លៃជាង២២៧លានរៀល មានក្រុមហ៊ុន៩ចូលរួមបានទៅលើក្រុមហ៊ុនកេត សុខគាង តម្លៃ៨៧ លានរៀល។
៦.ឃុំព្រែករំដេង ផ្លូវបេតុងប្រវែង៤៥០ ម៉ែត្រ តម្លៃដាក់ដេញថ្លៃជាង២៥៥លានរៀល មានក្រុមហ៊ុន៧ ចូលរួមបានលើក្រុមហ៊ុនចេង ពៅ តម្លៃជាង៦៨លានរៀល។
៧.ឃុំឫស្សីស្រុក ផ្លូវបេតុងប្រវែង៤០០ ម៉ែត្រតម្លៃដាក់ដេញថ្លៃជាង២១៥លានរៀល មានក្រុមហ៊ុន៩ ចូលរួមបានលើក្រុមហ៊ុនស្រុង សឿន តម្លៃជាង៨៣ លានរៀល។
៨.ឃុំស្វាយពោធិ ផ្លូវបេតុងប្រវែង៥៥០ ម៉ែត្រ តម្លៃដាក់ដេញថ្លៃជាង២៥២លានរៀល មានក្រុមហ៊ុន៩ បានទៅលើក្រុមហ៊ុនយ៉េន ស៊ីនួន តម្លៃជាង៧៩ លានរៀល។ចំពោះការដេញថ្លៃនេះមានការប្រកួតប្រជែងខ្លាំងធ្វើឲ្យតម្លៃធ្លាក់ចុះរហូតដល់ប្រមាណ៤០% ឯណោះ កត្តានេះធ្វើឱ្យអាជ្ញាធរក៏ដូចជាពលរដ្ឋព្រួយបារម្ភរឿងគុណភាព តែបើស្ថាបនាមិនត្រូវស្តង់ដារមិនទទួលយក៕ ភ្នំប្រុសភ្នំស្រី

spot_img
×