Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ញវន្តកម្ពុជា-ចិន ផ្តល់ធាតុចូលជំរុញការកសាងសហគមន៍ ដែលមានជោគវាសនារួមគ្នា

spot_img

ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ក្រុមអ្នកបញ្ញវន្តកម្ពុជា និងចិន បានរៀបចំវេទិកាផ្លាស់ប្តូរ និងចែករំលែកពីការ ស្រាវជ្រាវ ដើម្បីផ្តល់ជាធាតុចូលដ៏សំខាន់ សម្រាប់ជួយដល់រដ្ឋាភិបាលប្រទេសទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរបន្ថែមទៀត ក្នុងនាមជាប្រទេសដែលមានសហគមន៍ជោគវាសនារួមគ្នា។

ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា ដែលបានអញ្ជើញជាធិបតី នាពេលនោះ បានមានប្រសាសន៍ដែរថា ការជួបជុំគ្នានេះគឺជាការផ្តល់កាលានុវត្តភាពថ្មី សម្រាប់អ្នកបញ្ញវន្តកម្ពុជា-ចិន ដែលបានមកពិភាក្សាគ្នាត្រង់ទៅត្រង់មក យល់ដឹងពីប្រវត្តិសាស្ត្រ វប្បធម៌ សង្គម និងការផ្សព្វផ្សាយនូវព័ត៌មានពិត ដើម្បីបញ្ជាក់នូវអ្វីដែលជាកិច្ចសហប្រតិបត្តិការពិតប្រាកដ ប្រកបដោយគុណភាពខ្ពស់ និងស្តង់ដាខ្ពស់ រវាងថ្នាក់ដឹកនាំប្រទេសទាំងពីរ ដូច្នេះវេទិកា នេះផ្តោតសំខាន់លើកិច្ចការការទូតរវាងកម្ពុជា និងចិន តាមរយៈការវិភាគរបស់បញ្ញវន្ត ជាពិសេសបង្ហាញច្បាស់ដល់ស្រទាប់យុវជនជំនាន់ក្រោយ ឲ្យបានយល់ដឹងអំពីព័ត៌មានពិត នៃការកសាងសហគមន៍ជោគវាសនារួម ប្រកបដោយការទទួលខុសត្រូវ គោរពគ្នាទៅវិញទៅមក, គោរពអធិបតេយ្យភាព និងឯករាជ្យភាពនៃប្រទេសនីមួយៗ ហើយសហគមជោគវាសនារួមនឹងជួយឲ្យប្រទេសទាំងពីរ ទទួលបាននូវការរីកចម្រើន ឲ្យទាន់ពិភពលោក ដែលកំពុងស្ថិតក្នុងសម័យបច្ចេកវិទ្យាទំនើប។

ជាមួយគ្នានេះដែរ ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា ដែលបានអញ្ជើញប្រកាសបើកវេទិកា បានថ្លែងចាត់ទុកកិច្ចសហប្រតិបត្តិការស្រាវជ្រាវរួមគ្នានេះ ដើរតួនាទីដ៏សំខាន់ ក្នុងដំណើរការកសាងសហគមន៍ ដែលមានអនាគតរួមគ្នា រវាងប្រទេសទាំងពីរ ជួយដល់កិច្ចការអភិវឌ្ឍទំនាក់ទំនងមិត្តភាពនៃប្រទេសទាំងពីរ និងពិតជាមានឥទ្ធិពល ក្នុងការផ្លាស់ប្តូរគំនិត នៃក្រុមអ្នកស្រាវជ្រាវ ដោយឯកឧត្តមសង្ឃឹមថា ក្រុម Think Tank ឬ ក្រុមអ្នកបញ្ញវន្តប្រទេសទាំងពីរ នឹងខិតខំរួមគ្នា ស្រាវជ្រាវស្វែងយល់ កាន់តែស៊ីជម្រៅ និងជំរុញដល់ការអភិវឌ្ឍប្រទេសទាំងពីរ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×