ភ្នំជុំសែនរីករាយ៖ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ កងទ័ពកម្ពុជា និងកងទ័ពរំដោះប្រជាជនចិន បានបើកសមយុទ្ធជាផ្លូវការរបស់ខ្លួន ខណៈកម្មវិធីបើកជាផ្លូវការនេះ គឺបានប្រព្រឹត្តទៅក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ និងឧត្តមនាវីទោ កៅ សីវឈីង នាយរងសេនាធិការតំបន់ភូមិភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន និងជាប្រធានក្រុមការងារដឹកនាំសមយុទ្ធភាគីចិន។
សមយុទ្ធយោធារវាងកម្ពុជា និងចិនដែលមានឈ្មោះថា«នាគមាស»ឆ្នាំ២០២៤នេះ នឹងធ្វើឡើងក្រោមវិធានបទ «ប្រតិបត្តិការប្រឆាំងអំពើភេរវកម្មរួម និងការសង្រ្គោះមនុស្សធម៌» រយៈពេល១៥ថ្ងៃគឺចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ នៅភ្នំជុំសែនរីករាយ ខេត្តកំពង់ឆ្នាំង និងខេត្តព្រះសីហនុ ខណៈសមយុទ្ធដែលនឹងមានបាញ់គ្រាប់ពិតផងដែរនោះ គឺធ្វើឡើងតាមរយៈកិច្ចសហប្រតិបត្តិការប្រចាំឆ្នាំទ្វេភាគីរវាងកម្ពុជា និងចិន ក្នុងគោលបំណង ផ្លាស់ប្តូរ បទពិសោធន៍គ្នាទៅវិញទៅមក នៃការទប់ស្កាត់ និងបង្រ្កាប់អំពើភេរវកម្ម ការប្រឆាំង ដ្រូនស៊ើបការ របស់សត្រូវ និងក៏ដើម្បីបង្កើនសមត្ថភាពកងទ័ពនៃប្រទេសទាំងពីរឲ្យកាន់ តែល្អប្រសើរបន្ថែមទៀត ក្នុងកិច្ចការពារជាតិ ការពារសន្តិសុខក្នុងតំបន់ និងពិភពលោក ពុំមែន ធ្វើឡើងដើម្បីជាការគំរាមកំហែង ឬធ្វើឲ្យប៉ះពាល់ដល់អ្នកណា ឬប្រទេសណានោះឡើយ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី
![](https://cen.com.kh/wp-content/uploads/2024/05/8719b0cc83237a043d40445ecaa88bd8-1024x479.jpg)
![](https://cen.com.kh/wp-content/uploads/2024/05/4b1e43b4fd8c306ab0c8ea0c970215b1-1024x771.jpg)
![](https://cen.com.kh/wp-content/uploads/2024/05/65417a16d92f7e49a5c278b4dd7b98a9.jpg)
![](https://cen.com.kh/wp-content/uploads/2024/05/705b0a0bb68772545e9b41adcd6ca186-1024x479.jpg)
![](https://cen.com.kh/wp-content/uploads/2024/05/57cae51d969fd7e0a10f1957bde14fc1-1024x479.jpg)
![](https://cen.com.kh/wp-content/uploads/2024/05/1da008b22315fd566c5647129bae0676-1024x768.jpg)
![](https://cen.com.kh/wp-content/uploads/2024/05/02bbb73cf46ed06c7a90f8a163c14aed-1024x479.jpg)
![](https://cen.com.kh/wp-content/uploads/2024/05/51a9a1ff3e22890959cdf7d5b4e04b80-1024x768.jpg)
![](https://cen.com.kh/wp-content/uploads/2024/05/cc26212d4fdf4d80f55e5922a9fd916c-1024x768.jpg)
![](https://cen.com.kh/wp-content/uploads/2024/05/983428720e29f4985543e3a5f6ba8b3a-1024x768.jpg)
![](https://cen.com.kh/wp-content/uploads/2024/05/059b4f0763e71d8da24000859facb397-1024x768.jpg)
![](https://cen.com.kh/wp-content/uploads/2024/05/e5aee8ddafc787be073707406ebc581f-1024x768.jpg)
![](https://cen.com.kh/wp-content/uploads/2024/05/64497ad9e2ba59be55bbfa399ee58ddb-1024x768.jpg)
![](https://cen.com.kh/wp-content/uploads/2024/05/7b577e4622338b8047188645570ad15c-1024x768.jpg)
![](https://cen.com.kh/wp-content/uploads/2024/05/27861130a161313274ae4dc04e611904-1024x539.jpg)
![](https://cen.com.kh/wp-content/uploads/2024/05/54ea81060e5d993a0ef4f360ea31b688-1024x768.jpg)
![](https://cen.com.kh/wp-content/uploads/2024/05/158f05022d2a54c648ad5885ffc9f0a8.jpg)
![](https://cen.com.kh/wp-content/uploads/2024/05/e0866c0542b0e804bef7504bcee676dd.jpg)
![](https://cen.com.kh/wp-content/uploads/2024/05/7e0bdd0bf5b7df82d30d283d763ed8dc.jpg)
![](https://cen.com.kh/wp-content/uploads/2024/05/3a5242eb25b5944fdbd7138134352b37-682x1024.jpg)
![](https://cen.com.kh/wp-content/uploads/2024/05/bfb230f06de69e3481ec9ca4b6b25643-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2024/05/824b6011b51a2c55d47cf9e900d4a186-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2024/05/14ea420c058bd3c406d954ea9d8c4c35-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2024/05/f2d162e815640b368c02730026e1d1c7-1024x683.jpg)