ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា-ចក្រភពអង់គ្លេស បន្តពង្រឹងកិច្ចសហប្រតិបត្តិការទាំងទ្វេភាគី និងពហុភាគី

ភ្នំពេញ ៖ ឯកឧត្តម កាន់ ផារិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតនៃចក្រភពអង់គ្លេសប្រចាំកម្ពុជា នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។

ភាគីទាំងពីរបានពិភាក្សាអំពីការគាំទ្របេក្ខភាពគ្នាទៅវិញទៅមកសម្រាប់តំណែងនានានៅក្នុងអង្គការអន្តរជាតិ ព្រមទាំងបានផ្លាស់ប្តូរយោបល់អំពីលទ្ធផលកិច្ចប្រជុំត្រួតពិនិត្យជាសកលតាមកាលកំណត់ (UPR) ជុំទី៤ របស់កម្ពុជា ក្នុងកិច្ចប្រជុំលើកទី៤៦ នៃក្រុមការងារ UPR នៃក្រុមប្រឹក្សាសិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដែលបានធ្វើឡើងនាពេលថ្មីៗនេះ។ ឯកឧត្តម រដ្ឋលេខាធិការ និង ឯកឧត្តម ឯកអគ្គរាជទូត ក៏បានប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងចក្រភពអង់គ្លេស និងលើឆាកអន្តរជាតិ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី
 

ចូលមើលព័ត៌មានថ្មីៗបន្ថែម