Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះថ្នាក់​ចរាចរ​សម្រាប់​ថ្ងៃទី​៩ ខែ​សីហា ឆ្នាំ​២០១៨ ស្លាប់​៧​នាក់ របួស​៦​នាក់​

​ភ្នំពេញ ៖ យោង​តាមរ​បាយ​ការ​ពី​នាយកដ្ឋាន​ចរាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១៨ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស​កើតឡើង​ចំនួន ៨​លើក​(​យប់​៤​លើក​) បណ្តាលឲ្យ​ស្លាប់ ៧​នាក់​(​ស្រី​១​នាក់​) របួសធ្ងន់ ៣​នាក់ របួសស្រាល ៣​នាក់​(​ស្រី​១​នាក់​) មិន​ពាក់មួក​សុវត្ថិភា​ពេល​គ្រោះថ្នាក់ ៥​នាក់​(​យប់​៣​នាក់​) ។​

​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ៨​លើក​នេះ បាន​បង្ក​ឲ្យមាន​ការខូចខា​ត​យានយន្ត​សរុប ១៤​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ៦​គ្រឿង រថយន្ត​តូច ៤​គ្រឿង រថយន្ត​ធំ ៣​គ្រឿង និង​គោយន្ត ១​គ្រឿង ។​

​របាយការណ៍​ខាងលើ​ឲ្យដឹង​បន្ត​ថា មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី ល្បឿន ៥​លើក​(​ស្លាប់​៦​នាក់​) , មិន​ប្រកាន់​ស្តាំ ១​លើក​, ប្រជែង ១​លើក​(​ស្លាប់​១​នាក់​) និង​បត់​គ្រោះថ្នាក់ ១​លើក ។​

​គ្រោះថ្នាក់​នៅ​លើ​ដងផ្លូវ មាន​ផ្លូវជាតិ ៤​លើក ផ្លូវ​ខេត្ត ៤​លើក ។ ដោយឡែក យានយន្ត​ដែល​បង្កហេតុ រួមមាន ម៉ូតូ ៣​លើក រថយន្ត​តូច ៤​លើក រថយន្ត​ធំ ១​លើក ។​

​ខេត្ត​-​រាជធានី ដែល​មាន​គ្រោះថ្នាក់ និង​រង​គ្រោះថ្នាក់ រួមមាន ៖ ខេត្តសៀមរាប ១​លើក ស្លាប់​៣​នាក់​(​ស្រី​១​នាក់​), ត្បូងឃ្មុំ ១​លើក ស្លាប់​១​នាក់​, ពោធិ៍សាត់ ១​លើក ស្លាប់​១​នាក់ របួស​១​នាក់​, កំពង់ចាម ១​លើក ស្លាប់​១​នាក់ និង​ខេត្ត​បន្ទាយមានជ័យ ១​លើក ស្លាប់​១​នាក់ ។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស រយៈពេល​៩ គឺ​ថ្ងៃ​ទី​១-៩ ខែ​សីហា ឆ្នាំ​២០១៨ កើតឡើង​ចំនួន ៧០​លើក បណ្តាលឲ្យ​មនុស្ស​ស្លាប់​ចំនួន ៣១​នាក់ របួស​សរុប ៩១​នាក់ របួសធ្ងន់ ៥៦​នាក់ របួសស្រាល ៣៥​នាក់ ៕ ​ដោយ ៖ បញ្ញា​ស័ក្តិ​

   

×