Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រវឹង​ចំ​ស្រា​កា​ចមក​និយាយ​បង្អាប់​ថា ​ជួសជុល​រថយន្ត​មិនល្អ​ទាល់តែ​២-៣​ខ្វែវ​ ធ្លាយ​ពោះ​ចូល​ពេទ្យ​នៅ​ក្រុង​ស្វាយរៀង​

spot_img

​ខេត្ត​ស្វាយរៀង ​៖ ​យុវជន​ម្នាក់​ជាជាង​ជួសជុល​រថយន្ត​បាន​ផឹកស្រា​ជាមួយគ្នា​ហើយ​បាន​ខឹង​រឿង​ជនរងគ្រោះ​និយាយ​បង្អាប់​ថា​ធ្វើ​ឡាន​មិនល្អ​អោយ​ ស្រាប់តែ​ជនសង្ស័យ​ខឹង​ស្ទុះ​ទាញ​បាន​ខ្វែវ​យក​មក​កាប់​លើ​ជនរងគ្រោះ​ជា​អ្នក​ហៅ​ម៉ូយ​ជិះឡាន​បណ្តាលឱ្យ​រងរបួស​ធ្ងន់​តែម្តង​។ ​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២០ និង១៥​នាទី​ យប់​ថ្ងៃទី ៩ ខែ សីហា ​ឆ្នាំ​២០១៨​ស្ថិតក្នុង​ភូមិ​ព្រៃ​ឆ្លាក់​សង្កាត់​ព្រៃ​ឆ្លាក់ ក្រុង​ស្វាយរៀង ខេត្ត​ស្វាយរៀង​។​

​បើ​យោង​តាម​សមត្ថកិច្ច​បានឲ្យដឹងថា ​៖​ ករណី​ហឹង្សា​នេះ​បង្កឡើង​ដោយ​ជនសង្ស័​យ​ឈ្មោះ ព្រំ សុផាត ហៅ ឌឿ ភេទ​ប្រុស អាយុ ២២​ឆ្នាំ មុខរបរ ជាង​ជួសជុល​រថយន្ត រស់នៅ​ភូមិ​ព្រៃ​ឆ្លាក់​សង្កាត់​ព្រៃ​ឆ្លាក់​ក្រុង​ស្វាយរៀង បានធ្វើ​សកម្មភាព យក​ខ្វែវ ​(​ឧបករណ៍​សំរាប់​ច្រូតស្មៅ )​ កាប់​ទៅលើ​ជនរងគ្រោះ​ឈ្មោះ នឹម ជុន ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ មុខរបរ​ជា​អ្នក​ហៅ​ម៉ូយ​តាក់ស៊ី​មាន​ទីលំនៅ​ភូមិ​ព្រៃ​ឆ្លាក់​សង្កាត់​ព្រៃ​ឆ្លាក់​ក្រុង​ស្វាយរៀង បណ្តាលអោយ​រងរបួសម្រាមដៃ កដៃ​ខាងឆ្វេង និង ធ្លាយ​ពោះ​ផ្នែក ខាងឆ្វេង របួសធ្ងន់ បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ភ្នំពេញ​។​

​ប្រភព​ដដែល​បាន​ឱ្យដឹងទៀតថា ៖ មូលហេតុ​នៃ​អំពើហឹង្សា​បង្ក​របួសស្នា​ម​ខាងលើ​នេះ​បណ្តាលមកពី ស្រវឹងស្រា​ទាស់​ពាក្យសំដី​គ្នា ពី​រឿង​ជួសជុល​រថយន្ត​មិន​ស្អាត ។​ហើយ​បច្ចុប្បន្ន ជនសង្ស័យ​ឈ្មោះ ព្រំ សុផាត ហៅ ឌឿ ត្រូវបាន​ឃាត់ខ្លួន​នៅ អធិការដ្ឋាន​នគរបាល​ក្រុង​ស្វាយរៀង​ដើម្បី​ចាត់ការ​បន្ត​តាម​និតិ​វិធី​ច្បាប់ ៕ វ៉ៃកូ​

spot_img
×