តាម The Sun ខណៈពេលដែលក្មេងៗជាច្រើនកំពុងលេងកម្សាន្តនៅសួនឧទ្យាន Roundhay Leed អង់គ្លេសនោះ ស្រីប្រុស១គូ បាននាំគ្នា “រួមរ័ក្ស” យ៉ាងរំភើយលើវាលស្មៅទាំងកណ្តាលថ្ងៃ ។ ហេតុការណ៍កើតឡើងថ្ងៃទី ៥ ខែសីហានេះ បានធ្វើឲ្យអាណាព្យាបាលជាច្រើននៅឧទ្យាននេះ នាំគ្នាទូរស័ព្ទរាយការណ៍ឲ្យប៉ូលិស ។
បុរសជាឪពុកម្នាក់ ទះកំផ្លៀងបុរសអាវ៉ាសែ ជាការប្រដៅ ។
ព្រោះតែរង់ចាំប៉ូលិសយូរពេក បុរសជាឪពុកម្នាក់បានសម្រេចចិត្តអនុវត្តទណ្ឌកម្មដោយផ្ទាល់ដៃ ខណៈពេលនារីម្នាក់ថតឃ្លីបនេះ បានជាឯកសា ។
ខ្សែវីដេអូបង្ហញឲ្យឃើញបុរសជាឪពុកបានដើរសំដៅទៅដល់ប្រុសស្រី១គូនេះ ដែលខាងស្រីដេកផ្ងារនៅក្រោម រីឯបុរសវិញស្រាតខោមកនៅត្រឹមជង្គង់ ។
ពេលប៉ូលិសមកដល់ប្រុសស្រីល្មោភតណ្ហាទាំង២រូបនេះ បានចាកចេញទៅបាត់ ក្រោយពីរងការ “ប្រដៅ” ។ ប៉ូលិសសារភាពថា ពួកគេទទួលបានទូរស័ព្ទវេលាម៉ោង ១៣និង៥៥នាទី ប៉ុន្តែដល់ម៉ោង ១៤និង៤១នាទី ទើបមកដល់ ។
Mirror ដកស្រង់សម្តីអ្នកនាំពាក្យប៉ូលិសឲ្យដឹងថា ៗភ្នាក់ងាររបស់យើងខ្ញុំបានរកឃើញរថយន្តរបស់ជនសង្ស័យទាំង២ ហើយបានអូសវាយកទៅ ។ ស្ត្រីល្មើសត្រូវបានចាប់ខ្លួន ។ នារីរូបនេះត្រូវបានចោទប្រកាន់ពីបទបើកបរលើសល្បឿនកំណត់ ហើយនឹងត្រូវកាត់ទោសនៅថ្ងៃទី ២៤ ខែសីហាខាងមុខ ។
ប៉ូលិសយឺតពេក សុំប្រដៅសិនហើយ!
លីសា