ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា និងរូម៉ានី សន្យាពង្រឹងទំនាក់ទំនងទ្វេភាគី និងពហុភាគីឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត

ភ្នំពេញ ៖ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ លោកជំទាវ ផែន សាវនី អនុរដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ Cristina Romila ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋរូម៉ានី ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ នៅទីស្តីការក្រសួង។

លោកជំទាវអនុរដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ និងបានសម្តែងនូវសេចក្តីរីករាយយ៉ាងជ្រាលជ្រៅចំពោះចំណងមិត្តភាពជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការល្អប្រសើរ រវាងប្រទេសទាំងពីរ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។ លោកជំទាវ Cristina Romila បានលើកឡើងពីលទ្ធផលវិជ្ជមាននៃកិច្ចពិគ្រោះយោបល់ទ្វេភាគីទាំងពីរលើក ក៏ដូចជាសមិទ្ធផលថ្មីៗលើទំនាក់ទំនងទ្វេភាគី។
ភាគីទាំងពីរ បានសម្តែងនូវឆន្ទៈមុះមុតក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី និងពហុភាគីឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ដោយសង្កត់ធ្ងន់លើគោលដៅរួម និងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ជាពិសេសនៅក្នុងវិស័យអប់រំ។ ការប្តេជ្ញាចិត្តជាថ្មីចំពោះភាពជាដៃគូនេះ ពិតជានឹងត្រួសត្រាយផ្លូវសម្រាប់ផលប្រយោជន៍ទៅវិញទៅមក និងការរីកចម្រើនកាន់តែច្រើនសម្រាប់ប្រទេស និងប្រជាជនទាំងពីរ នាពេលអនាគត៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម